អាជ្ញាធរខេត្តកំពង់ចាម កាន់បិណ្ឌវេនទី១០នៅ​វត្ត​ភ្នំ​ជ័យ​គិរី​(ភ្នំ​ហាន់​ជ័យ​)​ ស្រុក​កំពង់សៀម​​

អាជ្ញាធរខេត្តកំពង់ចាម កាន់បិណ្ឌវេនទី១០នៅ​វត្ត​ភ្នំ​ជ័យ​គិរី​(ភ្នំ​ហាន់​ជ័យ​)​ ស្រុក​កំពង់សៀម​​

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០​ នៅវត្ត​ភ្នំ​ជ័យ​គិរី​(ភ្នំ​ហាន់​ជ័យ​)​ ស្ថិត​នៅ​ក្នុង​ឃុំ​ហាន់​ជ័យ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ដោយ​មានការអញ្ជើញចូលរួមពី លោក​ លោកស្រី​ អភិបាល​រង​ខេត្ត​ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​នៃមន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត និង​អជ្ញាធរ​មូលដ្ឋាន​ ព្រមទាំងពុទ្ធបរិស័ទ​ជាច្រើន​រូប​ផងដែរ​។

ក្នុង​ពិធី​នោះ​ដែរ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ រួមនឹង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ បាន​ឧទ្ទិស សូម​ឲ្យ​​ដួង​វិញ្ញាណក្ខន្ធ បុព្វការី​ជន ​បាន​យោង​យកកំណើត​កើត​នៅ​ក្នុង​ទីឋាន​ដ៏​ខ្ពង់ខ្ពស់​ និង​ងាក​ក្រោយ​ឲ្យ​​ពរជ័យ ដល់​កូន ​ចៅ​បាន​សេចក្តីសុខ សេចក្តីចម្រើន ​ជាពិសេស​សូម​ឲ្យ​​ព្រះ​បារមី​ដ៏​សក្ដិសិទ្ធិ​នៅក្នុង​លោក ក៏ដូចជា​ព្រះ​បារមីនៅវត្ត​ភ្នំ​ជ័យ​គិរី​(ភ្នំ​ហាន់​ជ័យ​)​ តាម​ជួយ​បីបាច់​ថែរក្សា​សម្តេច​តេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ​មាន​សុខ​ភាព​ល្អ​បរិបូរណ៍ ​ជន្មាយុ​យឺនយូរ ដើម្បី​សម្តេច​បានដឹកនាំ​នាវា​កម្ពុជា​​​ ឲ្យ​​រក្សា​បាន​ជានិរន្តរ៍ ​ នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការអភិវឌ្ឍ រីកចំរើន​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​ជា​សេចក្តីសុខ​ សេចក្តីចម្រើន​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស។ ព្រមទាំង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ សូម​ឲ្យ​បាន​ដល់​វិញ្ញាណក្ខន្ធ​វីរៈ​កម្មាភិបាល​ យុទ្ធជន​ យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​ជាតិ​ស្នេហា​នៃ​យើង​ផងដែរ​៕SRP