ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតវេលាម៉ោង០២និង២៥នាទីរសៀលថ្ងៃទីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០លេីផ្លូវ ជាតិលេខ០៦ចំណុចភូមិតាអុង ឃុំ ល្វែងឫស្សីស្រុកជីក្រែង។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះនៅរវាងរថយន្ត ម៉ាក ISUZUពណ៌ទឹកមាសស្លាកលេខ ភ្នំពេញ ២F២៦៣៨ ទិសដៅពីកេីតទៅលិច។ចំណែកបេីក បរម៉ូតូម៉ាកwave ពណ៌ខ្មៅពាក់ស្លាកលេខកំពត ១L៦២២៦ ទិសដៅពីលិចទៅកេីត បញ្រ្ចាសទិសគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះ អ្នកបើកម៉ូតូឈ្មោះ យឿន រ័ត្ន អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិប្រាសាទ ឃុំព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដោយឡែកអ្នកបេីកបរ រថយន្តគេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានយក រថយន្តនិងម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំល្វែងឫស្សី ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយ។
ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុករណីគ្រោះថ្នាក់ចរាចណ៍នេះនៅឡើយទេ៕SRP

