ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អះអាងថាប្រសិនបើអាជ្ញាធរ សមត្ថកិច្ច នៅតែបណ្ដែតបណ្ដោយ មិនចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតបណ្ដាលឲ្យមានការកកស្ទះ និងបង្កអោយមានភាពអនាធិបតេយ្យកើតឡើង គឺជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ មិន ខាន តែទោះជា យ៉ាងណា ពេល នេះ យេីង បាន ធ្វេី ការ ងារ នេះ សម្រេចបាន ជោគជ័យ ហើយ។
អភិបាលខេត្តបញ្ជាក់យ៉ាងដូច្នេះនៅសាលាឃុំផ្អាវ ក្នុងពេលអញ្ជើញជួបសំណេះសំណាល និង ឧបត្ថម្ភជា ថវិកា មួយ ចំនួន ដល់សមត្ថកិច្ចចម្រុះ បន្ទាប់ ពី រៀបចំសណ្ដាប់ធ្នាប់ នៅ តំបន់ ទីប្រជុំជនផ្សារផ្អាវ។
បើតាម លោក ផេន សុផល អភិបាល ស្រុក បាធាយ បានអោយដឹងថាអាជ្ញាធរ ខេត្តកំពង់ចាម បានប្រគល់កិច្ចការរៀបចំសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវ អោយមកអាជ្ញាធរស្រុកបាធាយ ជាអ្នកធ្វើបន្ត។លោកថា ការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ បានប្រព្រឹត្តទៅដោយរលូនក្នុងរយ:ពេល៣៣ថ្ងៃ ដោយក្នុងប្រតិបត្តិការ ប្រជាពលរដ្ឋ នៅតាមអមសងខាងផ្លូវ នៃទីប្រជុំជនផ្សារមានការសហការល្អជាមួយនឹងអាជ្ញាធរ ពេលចុះធ្វើការឈូសឆាយរៀបចំសម្អាតដីចំណី។
អភិបាលស្រុកបាធាយ បញ្ជាក់ថានឹងរៀបចំបង្កើតគណៈកម្មការ និងមិនអនុញ្ញាត អោយអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ដែលហួសគំនូស ដែលបានកំណត់ឡើយ។ ប្រសិនពលរដ្ឋ ចង់សាងសង់ ចាក់សាបឬកែសោភ័ណភាព មុខផ្ទះរបស់ខ្លួន ត្រូវរង់ចាំគណៈកម្មការបច្ចេកទេស មកត្រួតពិនិត្យ ទើបសាងសង់បាន៕SRP

