ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍ថាស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។
ហេតុការណ៍បានកើតឡើងនៅព្រឹក ថ្ងៃទី៣០ខែ សីហាឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី៣១ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តម៉ាកហុីយិនដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B៧៤៣០ បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូម៉ាកហ្វីណូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១Z៦១៣១។ មូលហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូឆ្លងកាត់ថ្នល់ផ្លូវលំឡើងមកផ្លូវកៅស៊ូ(ពីលិចទៅកើត) មិនមានការប្រុងប្រយ័ត្នលុះពេលឡើងដល់ថ្នល់ ក៏ត្រូវរថយន្តបុកតែម្ដង។ ស្ត្រីជាជនរងគ្រោះឈ្មោះគីរី សន្យា អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់។
បើតាមសមត្ថកិច្ចថាក្រោយកើតហេតុបានចុះវាស់វែងនិងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែរដើម្បីរង់ចាំការដោះស្រាយ។ ដោយឡែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុន ថេត

