ខេត្តសៀមរាប៖បុរសពីរនាក់ម្នាក់បានស្លាប់ម្នាក់ទៀតសន្លប់ករណីភ្លើងឆក់ខណ:ដើរឆ្លុះសត្វក្នុងវាលស្រែ។
ហេតុការណ៍បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០នៅចំណុចដីស្រែស្ថិតនៅក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ៃ យឿត រស់នៅ ភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានតភ្ជាប់ខ្សែភ្លើងបណ្ដាញអគ្គិសនីពីផ្ទះរបស់ខ្លួនទៅដីស្រែកន្លែងកើតហេតុ នៅទិសខាងលិចចម្ងាយប្រហែល៧០ម៉ែត្រ និងដោយខ្សែលួសហ៊ុំព័ទ្ធដីធ្វើស្រែរបស់ខ្លួនដើម្បីដាក់ជាអន្ទាក់ឆក់សត្វកណ្ដុរ។
សមត្ថកិច្ចបន្តថាករណីនេះបណ្ដាលឲ្យឆ្លងឆក់មនុស្សពីរនាក់ស្លាប់ម្នាក់សន្លប់ម្នាក់។
ជនរងគ្រោះជាបងប្អូនបង្កើតនិងគ្នា ទី១,ឈ្មោះ ភួន ផង់ ភេទប្រុស អាយុ៣៥ឆ្នាំ ឆក់ស្លាប់។
ទី២,ឈ្មោះភួន ភិត ហៅចិន ភេទប្រុសអាយុ២១ ឆ្នាំ បណ្ដាលឱ្យរងរបួស(សន្លប់)។ អ្នកទាំងពីរនាក់រស់នៅក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ បើតាមសមត្ថកិច្ចថាជនរងគ្រោះទាំងពីរនាក់ ខណៈពួកគាត់កំពុងដើរលើឆ្លុះបាញ់សត្វក្នុងបរិវេណដីស្រែខាងលើក៏ឆក់តែម្តង។
ទោះយ៉ាងណាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរជុំវិញហេតុការណ៍នេះ៕SRP
ដើរឆ្លុះសត្វ ចំស្រែមានតបណ្ដាញខ្សែភ្លើង ឆក់ស្លាប់ម្នាក់ សន្លប់ម្នាក់