ទៅដកព្រលិត ធ្វើជាលង់ទឹកឲ្យកូនមើល តែអត់ឃើញងើបមកវិញ ទើបគ្នាភ្ញាក់ផ្អើល

ទៅដកព្រលិត ធ្វើជាលង់ទឹកឲ្យកូនមើល តែអត់ឃើញងើបមកវិញ ទើបគ្នាភ្ញាក់ផ្អើល

ខេត្តសៀមរាប៖បុរសម្នាក់បានទៅដកព្រលិតបែរជាលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី២១ខែសីហាឆ្នាំ២០២០ចំណុចស្រះទឹកក្រោយផ្ទះក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ជនរងគ្រោះមានឈ្មោះព្រះ វៀច ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិ កេីតហេតុខាងលេី។

សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកេីតហេតុជនរងគ្រោះ បាននាំកូនស្រី០២នាក់ទៅដកព្រលិតខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០០ម៉ែត្រពីផ្ទះ នៅពេលដកបាន០១ដេីមជនរងគ្រោះបានធ្វេីជាលង់ទឹកអោយកូនស្រីទាំងពីរមេីល តែមិនឃើញមកវិញ កូនក៏រត់មកប្រាប់ម្តាយនិងអ្នកជិតខាងអោយទៅជួយប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមានប្រពន្ធឈ្មោះ សាន សុវ៉ាតភេទ ស្រី អាយុ៤៩ឆ្នាំ នៅភូមិខាងលេី និង មានកូន០៦នាក់ ប្រុស០៣នាក់។ បើតាមសមត្ថកិច្ចថាក្រោយបានពិនិត្យសាកសពរួចបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕SRP