ខេត្តសៀមរាប៖មនុស្សចំនួន០៦នាក់ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនពីបទរក្សាទុកចាត់ចែងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់។
ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២០ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង២យប់ នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាភុលសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបដោយឃាត់ខ្លួនបាន០៤នាក់ ស្រី០២នាក់ និងនៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប០២នាក់ទៀត។
មន្ត្រីនគរបាលខេត្តសៀមរាបបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍នៅរសៀលថ្ងៃនេះថាជនសង្ស័យទាំង០៦នាក់ ស្រី០២នាក់
១–ឈ្មោះ ឡឹក សុភ័ក្ត្រ ភេទ ប្រុស ឆ្នាំកំណើត ២០០២ មុខរបរបុគ្គលិកខារ៉ាឣូខេ មានទីលំនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
២–ឈ្មោះ រឿន ធានុត ភេទ ប្រុស ឆ្នាំកំណើត ២០០៥ មុខរបរគ្មាន មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
៣–ឈ្មោះ ម៉យ ម៉ាប់ ភេទ ប្រុស ឆ្នាំកំណើត ២០០១ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរ មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
៤–ឈ្មោះ រឿន សុជាតិទី ភេទ ស្រីឆ្នាំកំណើត ២០០១មុខរបរជាងឣ៊ុតសក់ មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងសៀមរាប។
៥–ឈ្មោះ ប៉ក់ លីហ្សា ភេទ ស្រី ឆ្នាំកំណើត២០០៤មុខរបរ បុគ្គលិកហាង មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
៦–ឈ្មោះ ប៉ាន់ វិសា ហៅ ទូច ភេទ ប្រុស ឆ្នាំកំណើត ២០០០ មុខរបរចុងភៅ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ក្នុងហេតុការណ៍នេះដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន១១កញ្ចប់ ស្មើនិងទំងន់១,៧ក្រាមទាំងសំបកទូរស័ព្ទដៃចំនួន០៣គ្រឿង និងម៉ូតូចំនួន០២គ្រឿង។ ក្រោយសាកសួរបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី២១ខែ សីហានេះដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP