ខេត្តសៀមរាប៖ពិតជាសង្វេគណាស់ក្មេងចំនួនពីរនាក់បានស្លាប់បាត់បងជីវិតដោយសារតែលង់ក្នុងទឹកស្រះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២០ខែសីហា ២០២០នៅភូមិព្រលឹត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ខា បូផាន់ ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស។
ទី២ឈ្មោះកុសល សាន ភេទប្រុស អាយុ០៦ឆ្នាំ សិស្សមត្តេយ្យ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុក្មេងរងគ្រោះពីរនាក់ បានដើរទៅរកជីកក្តាមជាមួយឈ្មោះសែប កុសល ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាឪពុករបស់សព(កុសល សាន)និងសព(ខា បូផាន់)ត្រូវជាក្មួយ ដោយបានរកក្តាមនៅវាលស្រែខាងលិច ឆៀងខាងជើងផ្ទះ ចម្ងាយប្រហែល៣០០ម៉ែត្រ លុះពេលត្រឡប់មកផ្ទះវិញ ពេលដើរដល់ចំណុចស្រះគាត់ប្រាប់កូន អោយដើរម្ខាងផ្លូវម្នាក់ទឹករាក់ៗ ដោយគាត់មិនចាប់អារម្មណ៍មើលកូននិងក្មួយទេ ពេលគាត់ជិតដល់ផ្ទះស្រាប់តែអត់ឃើញមក។ គាត់ក៏បានត្រឡប់ទៅរកវិញ ចុះរាវរកក្នុងទឹកស្រះទើបប្រទះឃើញកូននិងក្មួយលង់ទឹកស្លាប់ទាំង០២នាក់តែម្ដង។
យោងតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យថាជនរងគ្រោះបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែនមិនមានពាក់ពន្ធ័បទល្មើសឃាតកម្មឡើយ។សមត្ថកិច្ចបានបន្តថាក្រោយបានពិនិត្យសាកសពរួច ប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP
សង្វេគណាស់ ក្មេងពីរនាក់ លង់ទឹកស្លាប់ នៅឃុំរើល ខេត្តសៀមរាប