ខេត្តសៀមរាប៖មនុស្សពីរនាក់កំពុងជិះម៉ូតូត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅរសៀល
ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះលើផ្លូវជាតិលេខ៦ចំណុចភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ រវាងរថយន្តនិងម៉ូតូ។
សមត្ថកិច្ចថារថយន្ត HYUNDAI ពណ៌ ស ពាក់ស្លាកលេខសៀមរាប3A1051 បើកបរដោយឈ្មោះ ចាន់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរទិសដៅមកពីខាងត្បូង បានបុកជាមួយនិងម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅ សេរី២០១២ ស្លាកលេខបន្ទាយមានជ័យ1G 0086បើកបរដោយឈ្មោះព្រឿន កុង ភេទប្រុស អាយុ១៦ឆ្នាំ នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បើកទិសដៅពីលិចទៅកើតបណ្តាលអោយរបួសធ្ងន់និងអ្នកជិះជាមួយ ឈ្មោះដួង ស៊ីម ភេទប្រុសអាយុ២៧ឆ្នាំនៅភូមិឃុំជាមួយគ្នារបួសស្រាល។ទោះជាយ៉ាងណាករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់មូលហេតុនៅឡើយទេ៕SRP
រថយន្តHYUNDAI បុកម៉ូតូនៅស្រុកពួក បណ្ដាលឲ្យមនុស្សពីរនាក់រងរបួស