ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារគោយន្តកន្រ្តៃក្រឡាប់សង្កត់។
ហេតុការណ៍បានកើតឡើងវេម៉ោង២០និង៣០នាទីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០នៅចណុចផ្លូវលំក្រាលគ្រួសក្រហមខាងត្បូងស្នាក់ការអគ្គិសនីស្រីស្នំ ចម្ងាយប្រហែល១០០ម៉ែត្រភូមិត្រុំខាងត្បូង ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺក្រឡាប់គោយន្តកន្ត្រៃដោយខ្លួនឯងបណ្តាលឲ្យសង្កត់លើស្លាប់ជនរងគ្រោះឈ្មោះប៊ុន-សុផល្លីភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្សរស់នៅភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន០២នាក់រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។
បើតាមសមត្ថកិច្ចមូលហេតុដោយសារគោយន្តកន្ត្រៃបែកបាដាងកង់រ៉ឺម៉កខាងក្រោយហើយរបូតកង់ចេញទាញគោយន្តធ្លាក់ផ្លូវបណ្តាលឲ្យគោយន្តក្រឡាប់ហើយបោកសង្កត់ជនរងគ្រោះស្លាប់តែម្តង៕SRP
ក្រឡាប់គោយន្តកន្ត្រៃ សង្កត់សិស្សម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ