ខេត្តកំពង់ធំ៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ពាក់ឯកសណ្ឋានបន្លំជាផ្កាយ៣។
យោងតាមរបាយការណ៍បានឲ្យដឹងថាស្តីពីបទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលនឹងនគរបាលឬយោធា។ របាយការណ៍បន្តថាអំពីហេតុការណ៍កើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង៧.០០នាទី ចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនមានករណីជនសង្ស័យម្នាក់ ឈ្មោះ ហេង កែនណាឌី ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះ លេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានតាំងខ្លួនជានគរបាលធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ សក្តិ៍ថ្នាក់ឧត្តមសេនីយ៍ឯក។
វត្ថុតាងរួមមាន ៖
១.ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។
២.ក្រដាស់ប្រាក់ដូល្លាអាមេរិក(លុយសែន) ប្រភេទក្រដាស១០០$ ចំនួន៥៨៩សន្លឹក។
៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។ ព្រមទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។
ក្នុងករណីនេះយើងបានឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋានគរបាលក្រុង តាមបញ្ជារបស់លោកសាយវាសនាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំតាមរយៈទូរស័ព្ទចុះថ្ងៃទី ២៤ ខេត្តកក្កដាឆ្នាំ ២០២០ វេលាម៉ោងទៅ ២២.០០ នាទីនិងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕SRP