ខេត្តសៀមរាប៖ ជនសង្ស័យដែលបានលើកកាំបិតគំរាមសម្លាប់ម្ដាយមីងត្រូវបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។ មន្ត្រីនគរបាលបានថ្លៃប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថាជនសង្ស័យត្រូវបានចាប់ខ្លួននៅ រសៀល ថ្ងៃទី២៤ ខែកក្កដា ម្សិលមិញចំណុចលើខ្នង ភ្នំត្បែង ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដោយកំលាំងនគរបាលខេត្តសៀមរាបសហការជាមួយនគរបាលស្រុកត្បែងមានជ័យ។
ជនសង្ស័យ (អែម បញ្ញា) អាយុ២៧ឆ្នាំ រស់នៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
សូមរំលឹកថាកាលពី ថ្ងៃទី១៨ខែ កក្កដា ឆ្នាំ២០២០ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យរូបនេះបាន ធ្វើសកម្មភាពចាប់ម្ដាយមីងឈ្មោះ អែម ចាន់សូឡី ដោយសម្លុតគំរាមកំហែងនឹងកាប់រថយន្តពលរដ្ឋម្នាក់ឈ្មោះ ស៊ុន ចិនស្រឿន ភេទប្រុស បណ្ដាលឲ្យខូចខាតនឹងបើកទៅផ្លុងចោលនៅស្រុកប្រាសាទបាគង រួមទាំងលួចយកលុយនៅក្នុងរថយន្តជិត៦០០០(ប្រាំមួយពាន់)ដុល្លារទៅជាមួយ។ ក្រោយមានហេតុការណ៍សមត្ថកិច្ចខេត្តសៀមរាបបានតាមប្រមាញ់ចាប់ជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។
បើតាមមន្ត្រីនគរបាលបានថ្លែងបន្ថែមថា ករណីនេះក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតប្រាក់មួយចំនួនដែលនៅសល់និងប្រគល់ជូនទៅជនរងគ្រោះវិញផងដែរ៕SRP