ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញបានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពនៃការលក់ដូរ របស់អាជីវករនៅផ្សារបឹងកុក ផ្សារធំ និងផ្សារសាមគ្គី ក្ក្រុងកំពង់ចាម។
អភិបាលខេត្តបានសម្រេចផ្ដល់ការសាងសង់ដំបូលថ្មីបន្ថែមនៅកន្លែងដែលមិនទាន់មាន តាមការសំណូមពររបស់បងប្អូនអាជីវករ ផ្សារបឹងកុក និងផ្សារធំ។
គួរបញ្ជាក់ថា ផ្សារទាំង៣ក្នុងក្រុងកំពង់ចាមនេះ គឺផ្សារបឹងកុក ផ្សារធំ និងផ្សារសាមគ្គី ត្រូវបានគ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើសឡើងដោយបងប្អូនអាជីវករ អ្នកលក់ដូរ ក្នុងផ្សារនីមួយៗដោយផ្ទាល់នាពេលកន្លងមក។ ជាមួយគ្នានេះការគ្រប់គ្រងផ្សារមានសណ្តាប់ធ្នាប់ និងអនាម័យ ការទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើន និងអភិវឌ្ឍន៍ ដោយចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវបានយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងនោះតាមការប្តេជ្ញាចិត្តរបស់គណៈអាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយក។ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បីយកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ ក្ក្នុងការកសាងអភិវឌ្ឍន៍ផ្សារ។
សូមជម្រាបថាក្នុងពេលអភិបាលខេត្តចុះពិនិត្យ បានធ្វើឲ្យអាជីវករលក់ដូរសប្បាយរីករាយ ដែលមានថ្នាក់ដឹកនាំចុះមកផ្ទាល់បែបនេះ៕SRP

