ចាប់បានហើយ បុរសលើកកាំបិត គំរាមសម្លាប់ម្តាយមីង នៅក្រុងសៀមរាប

ខេត្តសៀមរាប៖នៅទីបំផុតបុរសដែលបានលើកកាំបិតគំរាមសម្លាប់ម្តាយមីង និងវាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ ចាប់ខ្លួនបានហើយ។ការចាប់ខ្លួននេះ​នៅ​រសៀលថ្ងៃទី​២៤​ ខែ​កក្កដា ​ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​កំពូលភ្នំ​ត្បែងមានជ័យ ក្នុងភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង​គោក​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ ដោយកម្លាំងនគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ សហការ​ជាមួយ​នគរបាល​ស្រុក​ត្បែងមានជ័យ។ ជនសង្ស័យ​មានឈ្មោះ អែម បញ្ញា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប។

សូម​រំលឹកថាកាលពី​ថ្ងៃទី​១៨​ ខែកក្កដា ​ឆ្នាំ​២០២០ ស្ថិតនៅ​ជិត​សាលា​បៀ​ល​ប្រាយ ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ​ជនខាងលើបានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវ​ និងកាប់ម៉ូតូរួមនឹង បើករថយន្តពលរដ្ឋមួយគ្រឿង គេចទៅទុកចោលនៅស្រុកប្រាសាទបាគង។
ដោយករណីបែបនេះសមត្ថកិច្ចខេត្តសៀមរាបបានតាមប្រមាញ់ជាបន្តបន្ទាប់ នឹងធ្វើឲ្យពលរដ្ឋមួយចំនួនមានការព្រួយបារម្ភផងដែរ។
បើតាមសមត្ថកិច្ច ជនសង្ស័យខាងលើបានទៅសំងំនៅលើភ្នំពូលភ្នំត្បែងមានជ័យ ដើម្បី​ឲ្យ​លោក​ស្រោច​ទឹក​លើករាសី​។
សមត្ថកិច្ចបាននាំជនសង្ស័យ មកកាន់​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕SRP