ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃនេះថានៅថ្ងៃទី20ខែកក្កដសឆ្នាំ2020នេះ ដោយមានការដឹកនាំសម្របសម្រួលពីលោកស្នងការ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នគរបាលព្រហ្មទណ្ឌ បានបញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយសាកសួរ។
ជនសង្ស័យឈ្មោះឌឿន ម៉ាប់ ហៅ សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
ការឃាត់ខ្លួននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកស្នួល ដោយនគរបាលស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីជនសង្ស័យខាងលើជិះម៉ូតូមកលក់ក្នុងតំលៃមិនប្រកក្រតី។
ជនសង្ស័យបានឆ្លេីយសារភាពថាខ្លួនបានធ្វេីសកម្មភាព លួចម៉ូតូ នៅចំណុចសួនមាត់ស្ទឹង ខេត្តសៀមរាប ពិតប្រាកដមែន ប្រើប្រាស់នូវថ្នាំញៀនខុសច្បាប់(ម៉ាទឹកកក)លើកចុងក្រោយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ឯ កណុប សារ៉ាក់ បន្តថាករណីនេះដកហូតម៉ូតូពីជនសង្ស័យ ម៉ាកហុងដាឌ្រីមសេរី ឆ្នាំ២០១៦ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន ៩៥៣៦២៦១ ស្លាកលេខ សៀមរាប១s-៧៧៧០ ។
សូមបញ្ជាក់ថានៅថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០៨ព្រឹក ស្ថិតនៅមុខស្នាក់ការគណបក្សប្រជាជន ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនរងគ្រោះឈ្មោះកែវ ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរសិស្ស រស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប បានជិះម៉ូតូខាងលើ ទៅអង្គុយចាំគ្នា ដោយទុកម៉ូតូភ្ជាប់ទាំងសោរចាក់បញ្ឆេះ នៅក្រោយខ្នងខ្លួន បន្ទាប់មកជនរងគ្រោះក៏រកមើលម៉ូតូដែលចតទុកនោះ ក៏បាត់តែម្ដងក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍។ ដោយឡែកម៉ូតូដកហូតពីជនសង្ស័យបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕SRP