ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពជាខេត្តកំពង់ចាម នៅព្រឹកមិញនេះ ឧបត្ថម្ភថវិកាចំនួន១០លានរៀល ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម។
ការទទួលថវិកាឧបត្ថម្ភនេះដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ប្រចាំត្រីមាសទី២ ដើម្បីជួយទ្រទ្រង់ដល់សមាគមក្នុងការចុះជួយដល់ជនងាយរងគ្រោះ។
សូមជម្រាបថាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខេត្តកំពង់ចាម ដែលមានលោកជំទាវ
ញូង ចរិយា អ៊ុនចាន់ដា ជាប្រធានកិត្តិយស និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ជាប្រធាន និងថ្នាក់ដឹកនាំសាខាសមាគមជាច្រើនរូបទៀត លោកតែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌ ដោយបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងបានធ្វេីការផ្សព្វផ្សាយអប់រំអំពីការធ្វើអនាម័យ ដើម្បីឲ្យចៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។ ជាពិសេសគឺមានការខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានធ្វើឲ្យខេត្តកំពង់ចាម មានការរីកចម្រើនលើគ្រប់វិស័យ ដោយភាពជោគជ័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា អស់ពីកម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំសមាគ មនារី និងក្រុមចលនាស្ត្រី ពិសេសប្រធានកិត្តិយសសមាគមនារីខេត្ត ព្រមទាំងការចូលរួមយ៉ាងសកម្ម របស់សមាជិកាសមាគមនារី ទាំងអស់ផងដែរ៕SRP
លោក អ៊ុន ចាន់ដា ឧបត្ថម្ភថវិកាដល់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ខេត្តកំពង់ចាម