ការរៀបចំរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប មិនប៉ះពាល់ដល់បងប្អូនរកស៊ីវិស័យដឹកជញ្ជូននោះទេ

ការរៀបចំរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប មិនប៉ះពាល់ដល់បងប្អូនរកស៊ីវិស័យដឹកជញ្ជូននោះទេ
0

ការរៀបចំរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប មិនប៉ះពាល់ដល់បងប្អូនរកស៊ីវិស័យដឹកជញ្ជូននោះទេ

លោក លី សារី អភិបាលរងខេត្ដ មានប្រសាសន៍ថា ការរៀបចំឱ្យមានរថយន្ដក្រុងអគ្គិសនីនេះគឺមិនប៉ះពាល់ដល់បងប្អូនអាជីវករដែលប្រកបរបរពាក់ព័ន្ធនឹងវិស៏យដឹកជញ្ជូននោះទេ ដោយរថយន្ដក្រុងអគ្គិសនីចុះយកអ្នកធ្វើដំណើរទៅតាមចំណតដែលបានកំណត់តែប៉ុណ្ណោះ ការបង្កើតគម្រោងរថយន្ដក្រុងអគ្គិសនី គឺរៀបចំឡើងដើម្បីជាដំណោះស្រាយដ៏ចាំបាច់សម្រាប់រយៈពេលវែង កាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នាពេលអនាគត ដែលនេះបានបង្ហាញពីការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

លោក លី សារី បញ្ជាក់ថា ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ ខ្សែរត់ទី១.ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង។ ខ្សែរត់ទី២.ផ្លូវក្រវ៉ាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផាមកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ និងខ្សែរត់ទី៣.ផ្លូវស្របស្ទឹងសៀ មរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍។

លោក លី សារី អភិបាលរងខេត្ដ មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ហេដ្ឋានរចនាសម្ព័ន្ធ៣៨ខ្សែក្នុងក្រុងសៀមរាបគឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសំខាន់ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជន ក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្ដាញខ្សែផ្លូវជាតិនានា ក្នុងគោលបំណងរៀបចំក្រុងសៀមរាបឱ្យក្លាយទៅជាទីក្រុងស៊ីវិល័យ និងកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិបន្ថែមទៀត។ ជាមួយនឹងបណ្ដាញផ្លូចមានភាពប្រទាក់ក្រឡាគ្នា បរិមាណការកកស្ទះចរាចរណ៍មានការកើនឡើង ពិសេសពេលមានពិធីបុណ្យផ្សេងៗ ដែលទាំងនេះដែលនាំឱ្យមានការរៀបចំគម្រោងរថយន្ដក្រុងអគ្គិសនី។

លោកអះអាងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងប្រជុំផ្សព្វផ្សាយគម្រោងរថយន្តក្រុងអគ្គិសនីខេត្ដសៀមរាប ជាមួយភាគីពាក់ព័ន្ធ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៕SRP