ខេត្តកំពង់ធំ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាមុននេះបន្តិច រថយន្តយីឌុបមួយគ្រឿងបាន បុកអ្នកជិះម៉ូតូម្នាក់ នៅស្រុកស្ទោង បណ្ដាលឲ្យភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជិត០៤សៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ ។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថាករណីនេះរថយន្តយីឌុប បើកពីទិសខាងលិចមកកើត។ ចំណែកជនរងគ្រោះជិះម៉ូតូម៉ាកសង់សេរី២០០២ មិនមានស្លាកលេខ បើកពីទិសខាងកើតមកលិច។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍គ្រោះចរាចណ៍នេះ។ សូមបញ្ជាក់ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ៕SRP
មុននេះបន្តិច អ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តបុកស្លាប់នៅស្រុកស្ទោងមិនទាន់ស្គាល់អត្តញាណជនរងគ្រោះនៅឡើយ