ប៉ូលិសខេត្តត្បូងឃ្មុំ ម្នាក់សាហាវណាស់ បាញ់សម្លាប់នារីម្នាក់ បណ្ដាកឲ្យស្លាប់ យ៉ាងអាណោចអាធ៌ម

0

ខេត្តត្បូងឃ្មុំ៖ នារីម្នាក់ត្រូវបាននគរបាលខេត្តត្បូងឃ្មុំម្នាក់ បាញ់សម្លាប់ស្លាប់យ៉ាងអាណោចអាធ៌ម។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០៦នាទី នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អំពើឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។

ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំណុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៏ជ្រុល ទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។

ករណីនេះនៅមិនទាន់ដឹងថាជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕SRP