រដ្ឋមន្ត្រីហង់ ជួនណារ៉ុន ប្រកាស លោកលី ប៊ុនណា ជាប្រធានមន្ទីអប់រំខេត្ដសៀមរាប

ខេត្តសៀមរាប៖លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា នៅ រសៀលថ្ងៃទី០៩ខែកក្កដានេះបានអញ្ជើញប្រកាសតែងតាំង លោក លី ប៊ុនណា ជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ជំនួសលោក សយ ទិត្យាវង្ស ដែលបានចូលនិវត្ដន៍។
ពិធីនេះធ្វើនៅរដ្ឋបាលខេត្តសៀមរាបក៏មានការចូលរួមវត្តមានពីលោក អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តនិងមន្ត្រីនានាជុំវិញខេត្តផងដែរ៕SRP