ខេត្តកំពង់ឆ្នាំង៖ លោក ជួប ចំរើន ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង ជំនួស លោក ហ៊ាល ទូច ដែលត្រូវចូលនិវត្តន៍នៅរសៀលថ្ងៃទី០៨ខែកក្កដាម្សិលមិញក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា តំណាង លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង៕SRP
តែងតាំង លោកជួប ចំរើន ជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង