បុរសម្នាក់ ធ្លាក់ចូលអណ្ដូង បណ្ដាលឲ្យស្លាប់ នៅស្រុកសូទ្រនិគម

0

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់បានធ្លាក់ចូលអណ្ដូងបណ្ដាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើង
វេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិគោកឬស្សីជើង ឃុំដានរុន ស្រុកសូទ្រនិគម។
សមត្ថកិច្ចបន្តថាជនរងគ្រោះឈ្មោះវ័ន វ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
មូលហេតុ ជនរងគ្រោះទៅដងទឹក កើតជម្ងឺស្កន្ទជាន់ ហើយធ្លាក់អណ្ដូងតែម្ដង។ តាមការពិនិត្យ របស់មន្ត្រីជំនាញ ពុំមានពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP