ខេត្តសៀមរាប៖អាជ្ញាធរបានឱ្យដឹងថានៅវេលាម៉ោង១៦នុហ៣០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានករណីខ្យល់កន្ត្រាក់ នៅឃុំតាយ៉ែក ស្រុកសូទ្រនិគម បណ្ដាលអោយរលំផ្ទះប្រជាពលរដ្ឋទាំងស្រុងចំនួន០១ខ្នង របើកដំបូល០៣ខ្នង រន្ទះបាញ់សរសរផ្ទះ០១ខ្នង និងដើមឈើរលំសង្កត់០១ខ្នង ដោយប៉ះពាល់ចំនួន០២ភូមិ។
សមត្ថកិច្ចបានបន្តថាភូមិត្រាវបាក់ រលំទាំងស្រុង០១ខ្នង ម្ចាស់ផ្ទះឈ្មោះផន ផាវ ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិត្រាវបាក់ ឃុំតាយ៉ែក។
ចំណែករបើកដំបូលចំនួន០៣ខ្នង ម្ចាស់ផ្ទះ៖
១/ឈ្មោះកង ឈន់ ភេទប្រុស អាយុ៧១ឆ្នាំ នៅភូមិត្រាវបាក់។
២/ឈ្មោះពេជ្រ ហង្ស ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិត្រាវបាក់។
៣/ឈ្មោះប៊ូ ម៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូត្រាវបាក់ និងដើមឈើរលំ សង្កត់ចំនួន០១ខ្នង ម្ចាស់ផ្ទះឈ្មោះពេជ្រ យន់ ភេទស្រី អាយុ៨៦ឆ្នាំ នៅភូមិត្រាវបាក់។
នៅភូមិដាក់ផ្កាយ រន្ទះបាញ់សរសរផ្ទះ ចំនួន០១ខ្នង ម្ចាស់ផ្ទះឈ្មោះវ័ន វង់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភមិដាក់ផ្ការ៕SRP

