សមត្ថកិច្ចស្រុកជីក្រែង ចាប់ត្រាក់ទ័រពីរគ្រឿង កំពុងភ្ជួរដី ក្នុងតំបន់០៣

0

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបានចាប់ត្រាក់ទ័រចំនួន០២គ្រឿងខណៈកំពុងភ្ជួរដីក្នុងតំបន់០៣។
ការចាប់ឃាត់នេះវេលាល្ងាច
ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០
ស្ថិតនៅចំណុចតាពៀម ភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង។ដោយកម្លាំងគណ:បញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក មូវ ជា អភិបាលរងស្រុក។
សមត្ថកិច្ចបានដឹងថាត្រាក់ទ័រទាំងពីរគ្រឿង ម៉ាក់ KUBOTA M7040
បច្ចុប្បន្នយកទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាល ឃុំអន្លង់សំណរ ស្រុកជីក្រែង
ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP