ខេត្តសៀមរាប៖ក្មេងស្រីពីរនាក់ បានលង់ទឹកស្រះស្លាប់ ខណ:ឪពុកម្ដាយជាប់រវល់។
ហេតុការណ៍ាបានកើតឡើងវេលាម៉ោង ១៨និង១០នាទីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិក្បាលដំរី ឃុំពង្រលេីស្រុកជីក្រែង។
សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថាជនរងគ្រោះទី០១ឈ្មោះ ឈឿន សំណាង ភេទស្រីអាយុ០៧ឆ្នាំ។ទី០២ឈ្មោះឈឿន សុដា ភេទស្រី
អាយុ០៣ឆ្នាំ ។
ឪពុកឈ្មោះ ឆិត ឈឿន អាយុ២៧ឆ្នាំ
ម្តាយឈ្មោះអ៊ុយ គួន អាយុ២៥ឆ្នាំ។
បើតាមសមត្ថកិច្ចថាករណីមូលហេតុឪពុកមិននៅផ្ទះ ចំណែកម្តាយរវល់លក់ដូរ។ ដោយជនរងគ្រោះ ចុះលេងទឹកស្រះ នៅខាងក្រោយផ្ទះ បណ្តាល អោយលង់ទឹកស្លាប់តែម្ដង៕SRP

