Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២០

ខេត្តសៀមរាប៖ករណីភ្លើងឆេះព្រៃនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ រហូតដល់ថ្ងៃទី ២៨ខែមីនានេះរកមុខអ្នកលួចដុតមិនទាន់ឃើញនៅឡើយទេ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាភ្លើងឆេះព្រៃលិចទឹកនេះបានកើតមានជាច្រើនថ្ងៃមកហើយ ប៉ុន្តែការគ្រប់គ្រងចុះពន្លត់ នៅមិនទាន់បានជោគជ័យបានទាំងស្រុង។
ពាក់ព័ន្ធករណីភ្លើងឆេះព្រៃលិចទឹកនេះ
ក្រុមសមត្ថកិច្ចចម្រុះ បានសហការគ្នា ចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយ:ពេល០៣ថ្ងៃមកហើយ គិតត្រឹមយប់ថ្ងៃនេះ។ទីតាំងភ្លើងឆេះព្រៃនេះ ស្ថិតនៅក្នុងតំបន់ព្រៃខ្នងចំការ ក្នុងភូមិសាស្រ្ត សង្កាត់ជ្រាវ ក្រុងសៀមរាប។

បើតាមប្រភពបានលើកឡើងថារហូតមកដល់យប់ថ្ងៃទី២៨នេះលទ្ធផលនៃកិច្ចអន្តរាគមន៍ចុះពន្លត់គ្រប់គ្រងបានប្រហែល%៦០ ប៉ុណ្ណោះ ហើយនឹងបន្តធ្វើនៅព្រឹកថ្ងៃទី២៩ស្អែកបន្តទៀត។
ជុំវិញករណីភ្លើងឆេះព្រៃនេះ លោកនួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ធ្លាប់បានថ្លែងថា ឱ្យសមត្ថកិច្ចថ្នាក់ក្រោម ស្រាវជ្រាវ រកជនសង្ស័យដែលបង្កឲ្យមានភ្លើងឆេះនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ប៉ុន្តែបើទោះបីមានការលើកឡើងពី
អភិបាលក្រុងយ៉ាងនេះក្ដី រហូតដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន នៅមិនទាន់បានចាប់ជនសង្ស័យណាម្នាក់ពាក់ព័ន្ធករណីនេះ នៅឡើយទេ។
សូមបញ្ជាក់ថាកន្លងទៅក៏មានករណីភ្លើងឆេះព្រៃនៅតំបន់ភូមិសាស្ត្រសង្កាត់ជ្រាវផងដែរ។ បើទោះបែបនេះក្ដី មជ្ឈដ្ឋាននានា សង្ឃឹមថាអាជ្ញាធរមូលដ្ឋាននិងចាត់វិធានការតឹងរឹងនិងស្រាវជ្រាវជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២០

ខេត្តព្រះវិហារ៖ក្រុមសមត្ថកិច្ចបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើនៅព្រំប្រទល់ខេត្តព្រះវិហារនិងខេត្តកំពង់ធំរកឃើញវត្ថុតាងឈើជាង៤ម៉ត្រគូប។
ហេតុការណ៍ធ្វើឡើង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី២៨ខែមីនានេះ ជិតសាលាបឋមសិក្សា ជីឱក ព្រំប្រទល់ខេត្តព្រះវិហារ កំពង់ធំ ស្ថិតនៅក្នុងភូមិជីឱក ឃុំរមណីយ ស្រុក រវៀង ខេត្តព្រះវិហារ។
បើតាមសេចក្ដីរាយការណ៍ថាទីតាំងខាងលើ ជាកន្លែងស្តុកឈើ របស់ក្រុមឈ្មួញមួយចំនួន សម្រាប់ដឹកយកទៅលក់នៅខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២០

ខេត្តសៀមរាប៖លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៧ខែមីនាម្សិលមិញ បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋានស្រុកសូទ្រនិគម ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ចាប់ពីចំណុច មាត់ពាមឃ្លាំង ទៅដល់ចំណុច កន្ទូរ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ ដោយក្រុមសមត្ថកិច្ចបានរកឃើញនិងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន ឧបករណ៍ ប ចំនួន ៨គ្រឿង របាំងសាច់មង ប្រវែង១ពាន់ម៉ែត្រ ចម្រឹងឈើ៧០០ដើម ព្រលែងកូនត្រីប្រមាណជាង១០គីឡូក្រាម។

ក្នុងឱកាសនោះដែរលោកទា គឹមសុទ្ធ ក៏បានជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់ សហការគ្នា ចេញត្រួតពិនិត្យឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់បទល្មើសជលផល ក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃនេះ បានបង្ហាញថាគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសបាននឹងកំពុងដំណើរការសាងសង់ផ្លូវក្រវ៉ាត់ក្រុង ដែលចាប់ពីចំណុចភ្លើងស្តុប​ចុងកៅស៊ូ​រហូតដល់ផ្លូវបំបែកជន្លង់ដោយមានប្រវែង២២៣០ម៉ែត្រ និងមានទទឹង ១៤ម៉ែត្រ។

ជាមួយគ្នានេះ ដំណើរការនៃការសាងសង់អនុវត្តបាន ៨៥% ដោយបានក្រាលកៅស៊ូរួចរាល់ និងការដាក់លូមូលមុខកាត់​១ម៉ែត្រ​តាមបណ្តោយផ្លូវ​ ដែលជាគម្រោងរបស់​ក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវនេះដែរគឺជាប្រភេទផ្លូវ DBST។ កិច្ចការនៅសេសសល់ខ្លះលើការរៀបចំចិញ្ចើមផ្លូវ និងបណ្តាញបង្ហូរទឹកជាដើម។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាបក៏សូមធ្វើការយោគយល់ខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះដែលមានការប៉ះពាល់ដោយក្រុមការងារសាងសង់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២០

ខេត្តកំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដី ណែនាំ អនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម។ សូមអានខ្លឹមសារខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២០

ខេត្តកំពង់ធំ៖(ដោយប៊ុត សុវណ្ណ) ស្ត្រីចំណាស់ម្នាក់បាន ដេកស្លាប់នៅលើអង្រឹងក្នុងខ្ទមតែម្នាក់ឯង សមត្ថកិច្ចសន្និដ្ឋានថាអាចបណ្ដាលមកពីខ្យល់គរ។
ហេតុការណ៍បានកើតឡើង វេលាម៉ោង ១២និង ១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅភូមិ រលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ កង សំ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ករណីនេះសមត្ថកិច្ចជំនាញនគរបាលស្រុកស្ទោង សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំបន្ទាយស្ទោង បានចុះដល់ទីកន្លែងកើតហេតុហេតុ ដើម្បីពិនិត្យសព ពុំមានស្លាកស្នាម អ្វី អ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។ ធ្វើការសន្និដ្ឋានថា៖ ការស្លាប់នៃជនរងគ្រោះ គឺកើតខ្យល់គរបណ្តាលអោយស្លាប់តែម្តង។
ក្រោយពីបានពិនិត្យ បានធ្វើកំណត់ហេតុប្រគល់ជូនឈ្មោះ កង កាន ត្រូវជាប្អូនបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២០

ខេត្តសៀមរាប៖បុរសពីរនាក់បើកម៉ូតូឌុបគ្នា ហើយទៅបុករថយន្តមួយគ្រឿងបណ្ដាលឲ្យរងរបួស។
ហេតុការណ៍បានកើតឡើងវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកC១២៥ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខសៀមរាប១R៣១៧៨ បានបុកជាមួយរថយន្ត ម៉ាកកាមរី ពណ៌ស្លែ សេរី៩៣ ពាក់ស្លាកលេខភ្នំពេញ២J៦៨៥៨ អ្នកបើកបរឈ្មោះរ៉េត រើន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាលអោយរបួស មនុស្ស០២នាក់
០១ឈ្មោះសឿម កុង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិមានជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)
០២/ឈ្មោះចាន់ គ្រីត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិមានជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប អ្នកជិះជាមួយ។
បច្ចុប្បន្ន អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ចំណែករថយន្ត និងម៉ូតូរក្សារទុកនៅអធិការនគរបាលស្រុក ដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Newer posts
← Previous Page1 … Page634 Page635

បណ្តាញសង្គម

តាមដានព័ត៌មាន @srpostnews ក្នុង Telegram
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ...2 weeks ago
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត...2 weeks ago
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត2 weeks ago
មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល...2 weeks ago
សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ...2 weeks ago
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្...4 years ago
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប...4 years ago
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រ...6 years ago
ស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើងនិងឃឿនផ្លូវ នៅក្...4 years ago
អាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នា...4 years ago
© 2026 srpostnew.com. All Rights Reserved!