ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ ករណីផ្សេងគ្នា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់សៀមរាបប៉ុស្តិ៍ថា ករណីទី១នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-រវាងម៉ូតូនិងរថយន្តបើកច្រាសទិសគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ
១/ឈ្មោះ ម៉ាន មន ភេទប្រុសអាយុ៤៨ឆ្នាំមុខរបរជាងសំណង់ រស់នៅភូមិសំរោង ឃុំខ្នាពោធិ៍ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប អ្នកបើកម៉ូតូ ពីលិចទៅកើត ម៉ូតូសេរីម៉ាកហុងដាទ្រីម.សេ១២៥ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខសៀមរាប1X៩១៩០(ស្លាប់នៅនិងកន្លែងកើតហេតុ) ២/អ្នកជិះម៉ូតូរួមដំណើរ១នាក់ ជិះខាងក្រោយមិនស្គាល់អត្តសញ្ញាណ ភេទប្រុស(ស្លាប់នៅនិងកន្លែងកើតហេតុ) បុកជាមួយរថយន្តមួយគ្រឿងម៉ាក( NiSAN )FRONTIER ពណ៌ស ផ្លាកលេខភ្នុំពេញ២Z៩៧៥២ បើកពីទិសខាងកើតទៅលិច បន្ទាប់មកក៏មានរថយន្តម៉ាកPRIUS.ពណ៌ស្លែរ ពាក់ផ្លាកលេខកំពង់ធំ 2A5171 បើកបរដោយមិនស្គាល់អត្តសញ្ញាណបុកពីក្រោយរថយន្តFROUNTIER បន្ត។ ក្រោយពេលកើតហេតុរួចម្ចាស់រថយន្តទាំង២គ្រឿងរត់គិចខ្លួនបាត់។មូលហេតុអ្នកបើកបរមូ៉តូមិនប្រកាន់ស្តាំ។ ករណីនេះរថយន្តនិងម៉ូតូយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយតាមនិតិវិធីច្បាប់។
ករណីទី២នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទ៣១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិដំដែកថ្មី ឃុំដំដែក ស្រុកសទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ រវាងរថយន្តម៉ាកTUNDRAពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB5291បើកបរដោយឈ្មោះណារសេរ អ៊ុតឌីន ភេទប្រុស អាយុឆ្នាំ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរពីកើតទៅលិចបុកម៉តូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរី២០១២ ពាក់ស្លាកលេខសៀមរាប1K.8589 បើកបរពីលិចទៅកើត បណ្ដាលអោយរបួសធ្ងន់ម្នាក់ឈ្មោះបឹង បឿន ភេទប្រុសអាយុ៣៩ឆ្នាំ ទីលំនៅភូមិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(អ្នកបើកបរម៉ូតូ)។ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ឯរថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក៕SRP


