ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរនូវអត្ថបទមួយក្រោមចំណងជើងថា«សុភមង្គល គឺជាទ្រព្យ»។
លោកសឿន តុលា បានសរសេរថា សុភមង្គល ដែលអ្នកជ្រើសរើសចេញពីក្នុងចិត្ត នាំឲ្យអ្នក មានលុយនិងមានទ្រព្យ ហើយតែងតែប្រសើរជាងការចង់បានតែលុយ និងទ្រព្យសម្បត្តិ ដើម្បីឱ្យមានសុភមង្គលនោះ។
មានគោលការណ៍ធំៗមួយចំនួន ដែលយើងត្រូវអនុវត្តជាប្រចាំថ្ងៃ ដើម្បីឲ្យមានសុភមង្គលក្នុងផ្លូវចិត្ត:
# រៀន បើកចិត្តទូលាយ ដោយបោះចោលភាពប្រកាន់និយមជ្រុល:
ការប្រកាន់ និយមតែគំនិតរបស់ខ្លួន យល់ថាខ្លួនជាអ្នកត្រឹមត្រូវ អ្នកនិងបាត់បង់ឱកាស រៀនពីអ្នកដែលមានគំនិតផ្សេងៗពីយើង ព្រមទាំង បាត់បង់ ភាពទំនាក់ទំនង ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ នៅបុព្វហេតុរួម ។
# រក្សាភាពម្ចាស់ការ និង ប្រកាន់ជំហរម្ចាស់ការខ្លួនឯង:
សុភមង្គល ភាពរីករាយ មិនអាចកើតឡើងតែឯងបានទេ ប៉ុន្តែ យើងក៏មិនពឹងផ្អែក អ្នកដទៃ ផ្ដល់សុភមង្គលឲ្យយើងដែរ នៅក្នុងលោកយើងនេះ គ្មានអ្នកណាមួយ មិនជួបការលំបាក មិនជួបបញ្ហានោះទេ ដូច្នេះ ការមើលឃើញអ្នកដទៃ ប្រសើរជាងខ្លួន សប្បាយចិត្តជាងខ្លួន នោះពិតជាមិនត្រឹមត្រូវ សម្រាប់ខ្លួនយើងទេ ” សុភមង្គល គឺជាជម្រើសចេញពីក្នុងចិត្ត ដែលយើងចាប់ផ្ដើមគិត នឹងធ្វើ តែម្ដង ” អ្នកអាចឲ្យ សុភមង្គល ការលើកទឹកចិត្ត ដល់អ្នកដទៃ នៅពេលដែលអ្នក រៀនចាប់យក សុភមង្គល និង ចេះ ចាប់យក ការលើកទឹកចិត្តខ្លួនឯង ពីព្រោះ អ្នកអាចផ្ដល់ឱ្យអ្នកដទៃ នូវអ្វីដែលអ្នកមានប៉ុណ្ណោះ”។
# រៀនបត់បែន តាមកាលៈទេសៈ
ប្រសិនបើអ្នក ចេះរាំតែមួយបទ អ្នកមិនមានអារម្មណ៍ ល្អ នឹងសប្បាយចិត្តទេ ពីព្រោះ មានបទភ្លេងច្រើនណាស់ តើអ្នកត្រូវរាំបន្តទៀត..យើងអាចគ្រប់គ្រងខ្លួនយើងបាន យើងអាចមានវិន័យចំពោះខ្លួនយើងបាន យើងអាចទិញវត្ថុ ដែលយើងត្រូវការបាន ប៉ុន្តែក្នុងលោកយើងនេះ យើងមិនអាចគ្រប់គ្រង ឲ្យមានភាពសប្បាយ ពេញក្នុងដៃ របស់យើងបានដោយ ” សេដ្ឋកិច្ច មានឡើង មានចុះ ” ទំនាក់ទំនងក្នុងគ្រួសារឬមិត្តភក្កិក្នុងសង្គម មានល្អនឹងអត់ល្អ ទាំងអស់នោះ ទាមទារឲ្យយើង អត់ធ្មត់ និងបត់បែន ហើយចាប់យក ចំណុចល្អៗ ដើម្បីសន្សំក្នុងចិត្ត ហើយមានភាពរីករាយ ទោះស្ថិតក្នុង កាលៈទេសៈណាក៏ដោយ។ យ៉ាងហោចណាស់ អ្នកត្រូវសម្ដែងនូវអំណរគុណ ជាប្រចាំថ្ងៃ ដែលយើងបានដើរ ដែលយើងមានខួរក្បាលគិត ដែលយើងបានរស់រានមានជីវិត ដែលយើងមានលទ្ធភាព ប្រស្រ័យទាក់ទងគ្នាបាន មកដល់ថ្ងៃនេះ។
# រស់ក្នុងបច្ចុប្បន្នភាព: លុបបំបាត់រឿងលំបាកឈឺចាប់ កើតទុក្ខ និងគំនុំពីអតីតកាល ហើយកុំបណ្ដោយខ្លួន គិតចំណុចអវិជ្ជមានក្នុងពេលអនាគត។
ភាពស្ដាយស្រណោះ អ្វីដែលបានបាត់ ភាពឈឺចាប់ក្នុងអតីតកាល នឹងធ្វើឲ្យអ្នក
បាត់បង់កម្លាំងចិត្ត និងសុភមង្គលក្នុងពេលបច្ចុប្បន្ន រីឯ ការគិត ត្រេកត្រអាលចំពោះអនាគត នឹងធ្វើឲ្យអ្នក បាត់បង់ ភាពម៉ត់ចត់ និងភាពរីករាយ ក្នុងពេលបច្ចុប្បន្ន ។
អ្វីដែលយើងត្រូវធ្វើ គឺសប្បាយ រីករាយ ម៉ត់ចត់ ឲ្យអស់លទ្ធភាព ក្នុងពេលបច្ចុប្បន្ន ” ប្រសិនបើ យើង ធ្វើបានល្អ ក្នុងពេលបច្ចុប្បន្ន អនាគតយើង នឹងចាប់ផ្ដើម ពីថ្ងៃនេះទៅ”។
# គិតតែរឿងល្អ មើលតែចំណុចល្អ :
សូមចងចាំថា: លទ្ធផលដែលអ្នកបានទទួលមកដល់ថ្ងៃនេះ កើតចេញពីអ្វីអ្នកបានគិតក្នុងអតីតកាល ។
ប្រសិនបើអ្នកចាប់ផ្ដើមគិតល្អ ធ្វើតែរឿងល្អៗ អ្នកនឹងមានសុភមង្គល ដែលសុភមង្គលនោះ និងអ្នក ឲ្យមានទ្រព្យ មិនប្រាក់ កើនឡើង។
# រៀនលើកទឹកចិត្តខ្លួនឯង :
ពិភពលោក ឬពិភពខាងក្រៅ ពិតជាស្មុគស្មាញ អាចឱ្យយើង មានអារម្មណ៍ បាក់ទឹកចិត្ត និងអព្វមង្គល ប្រសិនបើយើង ទទួលយកលើសលប់ពេក ” មានផ្លូវតែមួយគត់ ដែលអ្នកត្រូវដើរ គឺកើតលើកទឹកចិត្តខ្លួនឯង ជាប្រចាំ ឲ្យបានច្រើនដង ជារៀងរាល់ថ្ងៃ ហើយក្លាយជា ” អ្នកជំនាញ ការលើកទឹកចិត្ត ឲ្យខ្លួនឯង”
# ទទួលយកការលំបាក ឲ្យក្លាយជាការពិត ដើម្បីរកដំណោះស្រាយ:
ជម្លោះកើតឡើង ក្នុងគ្រួសារ ឬក្នុងក្រុមការងារ រឿងក្នុងចិត្តរបស់យើង ដោយសារតែ ភាគច្រើនបំផុត មនុស្សមិនចង់ទទួលការលំបាក សូមចងចាំថា: នៅក្នុងលោកយើងនេះ គ្មានអ្វីលំបាកនោះទេ លើកលែងតែមនុស្សលំបាកប៉ុណ្ណោះ ពីព្រោះ ពួកគាត់ខ្ជិលគិត ពូគាត់ខ្ជិលធ្វើ ដោយសារតែពួកគាត់ចង់បានភាពងាយស្រួល។
# ចេះគោរពខ្លួនឯង
ការរៀនគោរពខ្លួនឯង គឺជាតម្លៃ ថ្លៃជាងគ្រាប់ពេជ្រ ឬជាងអ្វីទាំងអស់ សូមចូលចាំថា ” នៅពេលដែលយើងបាត់បង់ការគោរពខ្លួនឯង គឺយើងបាត់បង់ការស្រលាញ់ខ្លួនឯង នៅសល់តែ ភាពស្អប់ នឹងជម្លោះតែប៉ុណ្ណោះ ” នៅពេលដែលស្អប់ចូលខ្លួន យើងចាប់ផ្ដើមមើលជ្រុងអាក្រក់ យើងចាប់ផ្ដើមកុំគួនសងសឹក និងការយកឈ្នះយកចេញ ” ការយកឈ្នះយកចាញ់ មិនអាចពាំនាំ សុភមង្គលបានឡើយ ប៉ុន្តែការរៀនលត់ដំខ្លួនដើម្បីសុភមង្គល គឺជាទ្រព្យនៃជីវិត ”
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD.* PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំង នូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ ដូចជាអង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេរិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយៈការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះបានអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ ចំនួន៥៤ខ្នង នៅក្នុងភូមិចំនួន១១ ស្ថិតក្នុងឃុំព្រែករំដេង រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារព្រែករំដេង និងផ្សារអូរលែង ស្ថិតក្នុងភូមិអូឡេង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ។

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ឥទ្ធិពលនៃភាពវិជ្ជមាន»។