Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរក្រុងស្រុក បន្តបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខពលករ និងគ្រួសារយុទ្ធជនពលី
កូរ៉េខាងត្បូង១០នាក់ ត្រូវបានចាប់ខ្លួន ករណីបង្ក្រាបបទល្មើស Online Scams
ពាក្យថា “សង្ក្រាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរ
បែកធ្លាយរឿងលោកមេប៉ុស្តិ៍នគរបាលច្រកភ្នំដិន បើកដៃឱ្យឈ្មួញនាំទំនិញចេញពីប្រទេស វៀតណាមដោយសេរី
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណីក្នុងស្រុកពីរផ្សេងគ្នា នៅខេត្តសៀមរាបបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់និងម្នាក់បានស្លាប់។

យោងកតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបញ្ជាក់ថា ករណីទី១

នៅវេលាម៉ោង ១៨ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ថិតនៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ លើផ្លូវលេខ៦​៨ ចាស់។ ម៉ូតូ​មួយគ្រឿង ម៉ាក​ ហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F.7019បើក​បរ​ដោយឈ្មោះ ខាន់ ភក្តី ភេទប្រុស​ អអាយុ១៥ឆ្នាំ រស់នៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប (អត់​ពាក់​មួក​សុវត្ថិភាព) បើកបរ​ក្នុងទិសដៅ ពីទិសខាងជើងទៅទិសខាងត្បូង បានបុកជនជាតិ (ឥណ្ឌា) ម្នាក់ឈ្មោះ​ KAMESH KUMAR ភេទប្រុស អាយុ 01.05.1971ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានដើរឆ្លងថ្នល់ ពីកើតទៅលិច។ ករណីនេះបណ្ដាលអោយរបួសមនុស្សធ្ងន់២នាក់៖

 ទី១ ជនជាតិឥណ្ឌា បាក់ជើងខាងស្តាំ និងទី២អ្នកបើកម៉ូតូឈ្មោះ ខាន់ ភក្តី។ ម៉ូតូខូចខាតស្រាល។ មូលហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ អ្នក​បើក​បរម៉ូតូមានល្បឿនលឿន។ វត្ថុតាង ត្រូវបានជំនាញយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ករណីទី២ វេលាម៉ោង យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ នៅលេីផ្លូវលេខ 266 ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយរវាងរថយន្តមិនស្គាល់ម៉ាកបានបុកមនុស្សបេីកបរម៉ូតូម៉ាកWave ពណ៌ខ្មៅ លាយពណ៌សរ គ្មានស្លាកលេខ (ទិសដៅពីជេីងទៅត្បូង)

បណ្តាលអោយ ឈ្មោះ ស្រី សុភាព ភេទប្រុសអាយុ ៣៤ ឆ្នាំ ទីលំនៅភូមិគោកអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ ស្លាប់។ ចំណែកអ្នកបេីកបររថយន្ត បានបេីកគេចខ្លួនបាត់។ ម៉ូតូ យកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីស្រាវជ្រាវនិងអនុវត្តន៍នីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ខេត្តឧត្ដរមានជ័យ៖ក្រុមអាជីវករ និងកម្មករចេញចូល ផ្សារមឿងម៉ៃ ជាប់ព្រំដែនខ្មែរ-ថៃ បាននាំគ្នាតវ៉ានៅច្រកអន្តរជាតិជាំស៊ាំងាំ ដោយសារការទ្រាំនឹងអំពើនិងមិនពេញចិត្ត ចំពោះលោក សាប់ យឿន ប្រធានច្រក និងមន្ត្រីពាក់ព័ន្ទមួយចំនួនទៀត។

ការលើកគ្នាតវ៉ានៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំស៊ាំងាំ នេះ នៅថ្ងៃទី៤ ខែធ្នូឆ្នាំ២០២២ ដើម្បីទាមទារ ឱ្យអាជ្ញាធរជួយ សម្រួលដោះស្រាយ ដល់ពួកគាត់បញ្ចុះតម្លៃ និងពេលចូលទៅផ្សារថៃ ដោយមិនចាំបាច់ប្រើប័ណ្ណព្រំដែនឫ បរផ័តនោះទេ គ្រាន់ទិញសំបុត្រចូលបានហើយ។

ក្រុមអាជីវកដែលឈេតវ៉ា មានការសរសេរ ជាបដា ដោយស្នើសុំឱ្យអាជ្ញាធរខេត្តឧត្ដរមានជ័យជួយធ្វើការដោះស្រាយជួនពួកគាត់ ចំនួន៣ ចំណុចរួមមាន៖

១-/ ស្នេីសុំសំបុត្រ ១០ បាត ចេញ- ចូល ធម្មតា មិនប្រេីបរផ័តត្រឹមផ្សារថៃ
២/ សុំចេញម៉ូតូ ចេញចូលធម្មតា ២០បាត

៣/ សុំចេញចូលរាល់ថ្ងៃ ( មិនចាំបាច់ថ្ងៃណាត់ ត្រឹមផ្សារថៃ។)

ជាមួយនឹងការតវ៉ាបែបនេះ ក្រុមអាជីវករ បាន
សំណូមដល់ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ មេត្តាជួយដោះស្រាយ ជូនពួកគាត់ផង។ ដោយហេតុថា ពួកគាត់ពិបាកចេញចូលរកស៊ីណាស់ ដោះមានការកៀបសង្កត់ យ៉ាងខ្លាំងពី តម្រូវអោយពួកគាត់ធ្វើបរិផាក ទើបចេញចូលបាន។

សុំបញ្ជាក់ថាកន្លងមកមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋអាជីវកររកស៊ីតាមច្រកព្រំដែន អន្តរជាតិជាំ ស៊ាំងាំ ដោយរិះគន់យ៉ាងខ្លាំងដល់ លោកសាប់ យឿន ជាប្រធានច្រក ដែលបានគាបសង្កត់ឲ្យក្រុមអាជីវករបង់លុយតាមតែអំពើចិត្ត។ ក្នុងនោះក៏មានព័ត៌មានលេចឮផងដែរថា លោកសាប់ យឿន ជាប្រធានច្រកអន្តរជាតិជាំ ស៊ាំងាំ ឃុបឃិតបើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេង ផងដែរ។

ជុំវិញករណីនេះ សៀមរាបប៉ុស្តិ៍ មិនទាន់ ទទួលបានការបកស្រាយបំភ្លឺ ពីលោក សាប់ យឿន ប្រធានច្រកអន្តរជាតិជាំ ស៊ាំងាំ ដែលរងការចោទប្រកាន់ខាងលើបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២២

ភ្នំពេញ៖ក្រុមមន្ត្រីបានចុះបង្ក្រាប ល្បែងស៊ីសង មួយកន្លែង របស់ជនជាតិចិន ដកហូតសម្ភារៈមួយចំនួន។

ការបង្ក្រាបធ្វើឡើង នៅសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នៅចំណុចហាងយីហោ «ជិង សៀកឡាយ» ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ធ្នូ ២០២២

ខេត្តបាត់ដំបង៖ច្រកទ្វារតំបន់ព្រំដែន៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង នឹងបើកដំណើរការឡើងវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ភ្នំពេញ៖កូនប្រុសទី ២ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានបង្ហោះសារសម្ដែងនៅការប្រតិកម្ម បន្ទាប់ពីមានបុគ្គលមួយចំនួន បានចោទថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងសារផេកផ្លូវការរបស់លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រតិកម្មយ៉ាងដូច្នេះថា៖ ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា។

លោកហ៊ុន ម៉ានីបានបន្តថា៖ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក “ អ្នកចេះគឺជាប់”។

នៅក្នុងសារដដែល លោកហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំ ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយ យើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ខេត្តកំពង់ចាម៖ការពិនិត្យព្យាបាលជំងឺភ្នែក​ និង គថ្លង់​ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយការពិនិត្យ និងព្យាបាលជំងឺភ្នែក និងជំងឺ គ ថ្លង់ គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩​ ខែធ្នូ ឆ្នាំ២០២២ តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃចន្ទនេះ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងចូលរួម ការពិនិត្យសុខភាពភ្នែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្យាបាលដោយឥតគិតថ្លៃ ពីអង្គការ Cambodia Vision៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖បេក្ខជនជាង ៨ពាន់នាក់បាន
ចូលរួមប្រឡង នៅថ្ងៃចន្ទនេះ។

លោក អ៊ុន​ ចាន់ដា​​ អភិបាលខេត្ត បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡង នៅវិទ្យាល័​ ព្រះសីហនុ​​ ស្ថិតក្នុង​ក្រុង​កំពង់ចាម​ ដោយមានការអញ្ជើញចូលរួមពីលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។​

លោក អ៊ុន​ ចាន់ដា​ បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យ​ទទួលបានលទ្ធផលល្អ​ គឺ​ប្រឡង​ជាប់និងជោគជ័យ ដោយកុំមានការភ័យខ្លាចអ្វីឡើយ​ ត្រូវ​តាំង​អារម្មណ៍​ធម្មតា​ឲ្យ​ដូច​ពេល​កំពុង​សិក្សា​នាពេលកន្លងមក​​ គិតតែពីខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ​ និងដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ ហេីយបន្តទៅរៀននៅមហាវិទ្យាល័យ បន្ថែមទៀត ដោយ​មានកងកម្លាំង​សហការណ៍​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​ បាន​ការពារខាងសន្តិសុខ​ និងសុវត្ថិភាព​ ​ជូនដល់បេក្ខជន​ និងសិស្សដែលបានមកប្រលងផងដែរ។​

យោងតាមរបាយការណ៍​ របស់​ លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ​ ខាងមន្ទីរបានរៀបចំជ្រេីសរេីសមណ្ឌលប្រឡងចំនួន១៤មណ្ឌល​ ក្នុងនោះបែងចែកជា២ផ្នែក​ ៖​​ ផ្នែកវិទ្យាសាស្ត្រសង្គម​ ៩មណ្ឌល​​ និងផ្នែក​វិទ្យាសាស្ត្រ​៥មណ្ឌល​ ក្នុង​នោះបេក្ខជនសរុបទូទាំងខេត្តដែលបានដាក់ពាក្យប្រឡងមានចំនួន​ ៨៤០៤នាក់។

លោកប្រធានមន្ទីរ​ បាន​បញ្ជាក់​ទៀតថា​ ឆ្នាំនេះ​បេីតាមការគ្រោងទុកនោះ​ ខាងមន្ទីរ​ បានជ្រេីសរេីសយកមណ្ឌលក្នុងស្រុកកំពង់សៀម​ ២មណ្ឌល​ មានអនុវិទ្យាល័យ​អង្គរ​ និងវិទ្យាល័យ​សម្តេចជួន​ណាត​ ហេីយជ្រេីសយកមណ្ឌលស្រុកជេីងព្រៃ​មាន៖ វិទ្យាល័យ​ ហ៊ុនសែន​ស្គន់​ និង​សាលា​សាលាបឋមសិក្សា​ ហ៊ុនសែន​ស្គន់​ ដោយឡែក​នៅ​ក្នុង​ក្រុងកំពង់ចាមមាន​ចំនួន​ ៩មណ្ឌល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២២

ខេត្តសៀមរាប៖បុរសលួចរថយន្តនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយគេចខ្លួនមកជាប់អន្ទាក់ របស់ចរាចរណ៍ នៅរង្វង់មូលព្រះរាជដំណាក់។

មន្ត្រីជំនាញបានប្រាប់សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ការឃាត់ខ្លួននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចំណុចរង្វង់មូលព្រះរាជដំណាក់ ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ឌុក វាសនា អាយុ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តដែលលួច ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន ១០តោន ដែលមានម្ចាស់រថយន្តឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ម្ចាស់រថយន្តបានប្រាប់មន្ត្រីជំនាញថា មុនពេលកើតហេតុ វេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ លោកបានយករថយន្ត ទៅចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ៦ រួចទៅដេក ដោយមិនបានដកសោ កុងតាក់ នោះទេ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត រួចក៏ប្តឹងនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍តែម្ដង។

សូមបញ្ជាក់ថាករណីនេះ ត្រូវបាននគរបាលខេត្តសៀមរាប ប្រគល់ឲ្យនគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២២

ខេត្តត្បូងឃ្មុំ៖រូបសេះ និងរូបសំណាក់ហ្លួងព្រះស្ដេចកន ធ្វើពីស្ព័ន សាងសង់បាន ៩០ភាគរយហើយ។ នៅថ្ងៃអាទិត្យ នេះ​ លោម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានប្រារព្ធពីធីក្រុងពាលីលើករូបសេះ និងរូបសំណាក់ហ្លួងព្រះស្ដេចកន ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនា នៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា ៖ រូបសំណាក់ហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និង រូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង និងរង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងគ្រោងបញ្ចប់ការសាងសង់ នាពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ រង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បី លើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់ការធ្វើដំណើរ និងដឹកបញ្ជូន។

រង្វង់មូលដ៍ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិ មាន សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមមានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

ជាពិសេសក្រោមការផ្តួចផ្តើមពីសំណាក់លោក ជាម ច័ន្ទសោភ័ណ បានដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាន នៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈ ជូន ប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។

សូមជម្រាបផងដែរថា រង្វង់មូល(ហ្លួងព្រះស្ដេចកន)នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព .ល. ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២២

ខេត្តត្បូងឃ្មុំ៖នៅចំពោះមុខយុវជន ក្នុងពិធីប្រកាស សមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ម្សិលមិញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការបន្ថែមកម្លាំងរបស់គណៈពង្រឹង លើការជួយដល់ គណបក្សមូលដ្ឋាន គឺជាយន្តការ ដើម្បីរួមកម្លាំង នៅក្នុងយន្តការដែលមានស្រាប់ និងដើម្បីកៀរគរធនធាន ចូលរួមចំណែកបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ប្រឈមនានា នៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា សន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មី.ក្នុងស្រទាប់យុវជននៅទូទាំងប្រទេស កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ដូច្នេះការពង្រឹងការងារយុវជន នៅថ្នាក់មូលដ្ឋាន រឹតតែមានសារៈសំខាន់ខ្លាំងណាស់។

ឯកឧត្តម បានសង្កត់​ធ្ងន់ថា​ មូលដ្ឋាន គឺជាប្រភពកម្លាំងពិត នៃជ័យជម្នះ និងភាពរឹងមាំ របស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាព ដាក់ចេញនូវគោលនយោបាយ បម្រើឱ្យសេចក្តីត្រូវការ របស់ថ្នាក់មូលដ្ឋានវិញ។

ក្នុងន័យនេះ ទោះបី គណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យ លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក៏យើងទាំងអស់គ្នា ជា សមាជិក- សមាជិកាគណបក្ស ចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត ទាំងលើការងារពង្រឹងរចនាសម្ព័ន្ធ, ការងារកសាងសមាជិក និងការងារឃោសនា-អប់រំ ក៏ដូចជាកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ ដើម្បីថែរក្សា និងបង្កើនប្រៀបឈ្នះរបស់គណបក្ស ឱ្យមាននិរន្តរភាពរឹងមាំ​។

ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រូបនេះថ្លែងថា ការពង្រឹងប្រៀបឈ្នះ របស់ គណបក្សប្រជាជនកម្ពុជា មានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់ នយោបាយ ដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយ ដ៏ច្បាស់លាស់សម្រាប់កម្ពុជា តាមរយៈការការពារ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាផលបុណ្យ និងពរជ័យ ស្របតាមបំណងប្រាថ្នា របស់ប្រជាជាតិខ្មែរក្នុងការរស់នៅ ដោយមានសុភមង្គល និងភាពសុខសាន្ត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះ សមាសភាព ក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ដែលទទួលបានការចាត់តាំង ឱ្យទទួលបន្ទុកលើការងារយុវជន ដើម្បីបន្តចូលរួមចំណែកបំពេញភារកិច្ច ស្របតាមគោលការណ៍ចាត់តាំងរបស់ គណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសក្នុងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥»។ នេះបើតាមសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ចុះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​២០២២​ ម្សិលមិញ ដែល សៀមរាប ប៉ុស្ដិ៍ ទើបទទួលបាននៅព្រឹកថ្ងៃអាទិត្យនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២២

ខេត្តបន្ទាយមានជ័យ៖ពិតជាខ្លាំង និងមិនធម្មតាមែន ! លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យ ក្រុមហ៊ុន គង់ មាន បានគម្រាមកំហែង អ្នកសារព័ត៌មាន មិនឲ្យផ្សាយព័ត៌មានពីបាតុភាពមិនប្រក្រតី ដែលប្រជាពលរដ្ឋ តវ៉ា និងការប៉ះទង្គិចគ្នាជាមួយនឹងក្រុមហ៊ុន គង់ មាន ទៅចាប់ដីភ្នំដូងព្រះនៅក្រុងសិរីសោភ័ណ។

ការផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ បានកើតឡើងបន្ទាប់ពីមន្ត្រីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយ៍សំណង និងសុរិយោដីខេត្ត ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានទៅពេលវាស់វែងចំណុចដីភ្នំដូងព្រះ ដើម្បីយកទៅឲ្យក្រុមហ៊ុន គង់ មាន របស់លោកសាំង គង់ ។

មន្ត្រីសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីសូរិយោដីខេត្ត អភិបាលរង នៃរដ្ឋបាលសាលាក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត រួមនឹងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាឡើងទៅវាស់វែងដីជើងភ្នំ ចង្កេះភ្នំនៃភ្នំដូងព្រះ ឲ្យបានត្រឹមត្រូវដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុន គង់ មាន យកទៅវិនិយោគជារមណីយដ្ឋានទេសចរណ៍។ ប៉ុន្តែសកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានព្រួយបារម្ភ និងបាននាំគ្នាជំទាស់ប្រឆាំងតវ៉ា។

ប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន គង់ មាន បានបង្កផលប៉ះពាល់និងរំលោភយកដីភោគ:របស់ពួកគាត់។ ចំណែកអ្នកសារព័ត៌មាន ដែលបានចុះទៅយកព័ត៌មាន នៅកន្លែងកើតហេតុ ត្រូវបានលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យក្រុមហ៊ុន គង់ មាន គំរាមកំហែង និងហាមឃាត់មិនឲ្យផ្សាយព័ត៌មាន ទាក់ទងបាតុកម្ម មិនប្រក្រតីនិងការតវ៉ារបស់ប្រជាពលរដ្ឋ។

លោក សាំង គង់ បានគម្រាមកំហែងអ្នកសារព័ត៌មានថា បើថតរូបនិងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ នឹងមានបញ្ហា។ ឯលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដាក់សម្ពាធដល់អ្នកសារព័ត៌មាន មិនឲ្យផ្សាយព័ត៌មាន អំពីបាតុភាពមិនប្រក្រតី ដែលប្រជាពលរដ្ឋតវ៉ា ជាមួយនឹងក្រុមហ៊ុន គង់ មាន នោះទេ។ ដោយលោកបានអះអាងថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាត ឬសម្រេចប្រគល់ដីភ្នំដូងព្រះ អោយក្រុមហ៊ុន គង់ មាន ធ្វើការអភិវឌ្ឍន៍ជារីសត។ ហើយករណី ដែលមានប្រជាពលរដ្ឋតវ៉ាថា ប៉ះពាល់និងរំលោភយកដីពួកគាត់ អាជ្ញាធរនិងជំនាញនឹងពិនិត្យ ផ្ទៀងផ្ទាត់ ហើយដោះស្រាយជាក្រោយ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅជាប់ជើងភ្នំដូងព្រះក្នុងសង្កាត់អូរអំបិល និងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាតវ៉ាជាមួយនឹងក្រុមហ៊ុន គង់ មាន ដែលបានឡើងទៅចាប់ដីភ្នំដូងព្រះ។ ពូកគាត់កាន់កាប់ដីនៅជើងនិងចង្កេះភ្នំដូងព្រះ ហើយត្រូវបានក្រុមហ៊ុន គង់ មាន ជីកចូកកាយ ចាក់លុបប៉ះពាល់រំលោភយកដី របស់ពួកគាត់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីតំបន់ភ្នំដូងព្រះនេះ កាលពីជំនាន់លោកសួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ដែលបានគ្រោងយកទីតាំដីភ្នំព្រះនេះទំហំជាង ២០ហិកតា សំរាប់គម្រោងសាងសង់ស្តាត ដោយរដ្ឋបាលខេត្ត បានប្រគល់អោយក្រុមហ៊ុនអ៊ី អិល អេច(ELH ) របស់លោក តាន់ គឹមហួត ធ្វើជាដៃគូអភិវឌ្ឍន៍ ដោយត្រួសត្រាយកាយពង្រាបភ្នំនិងចូកកាយដឹកដីចេញយកទៅលក់។ ប៉ុន្តែក្រៅពីកាយពង្រាប ចូលជីកដឹកដីរាប់រយពាន់ឡានលក់រួចហើយ គម្រោងសាងសង់ស្តាតខេត្ត អគារលេខាធិការដ្ឋាននៃគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោត ការសាងសង់មជ្ឈមណ្ឌលរដ្ឋបាលកីឡា អន្តេវាសិក ឬក្រុងរណបរផងនោះ បានក្ស័យធន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page209 Page210 Page211 … Page648 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់ ព្រោះតែជំនឿថាចេះអំពើអាបធ្មប់ ម្នាក់ជាឃាតកៈនិងម្នាក់ស្លាប់ ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរក្រុងស្រុក បន្តបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខពលករ និងគ្រួសារយុទ្ធជនពលី ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរក្រុងស្រុក បន្តបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខពលករ និងគ្រួសារយុទ្ធជនពលី ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
កូរ៉េខាងត្បូង១០នាក់ ត្រូវបានចាប់ខ្លួន ករណីបង្ក្រាបបទល្មើស Online Scams កូរ៉េខាងត្បូង១០នាក់ ត្រូវបានចាប់ខ្លួន ករណីបង្ក្រាបបទល្មើស Online Scams ចុះផ្សាយថ្ងៃទី ៥ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×