ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រាប់ទៅអគ្គលេខាធិការអាស៊ានគួរតែរៀបចំកិច្ចប្រជុំថ្មីមួយទៀត ដើម្បីផ្ដល់ការគៀងគរជំនួយជួយដល់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងជំនួបជាមួយ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅព្រឹកមិញនេះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅអគ្គលេខាធិការអាស៊ានគួរតែរៀបចំកិច្ចប្រជុំថ្មីមួយទៀត ដើម្បីផ្ដល់ការគៀងគរជំនួយជួយដល់ប្រទេសមីយ៉ាន់ម៉ា ដោយសម្ដេចមានប្រសាសន៍ថា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាគឺបានឆ្លើយតបជាមួយសម្ដេចហើយថា ប្រទេសជប៉ុនត្រៀមក្នុងការជួយដល់មីយ៉ាន់ម៉ា ដូច្នេះសម្ដេចបានស្នើឲ្យអគ្គលេខាធិការអាស៊ានជួយក្នុងការរៀបចំប្រជុំដើម្បីគៀងគួររកជំនួយមនុស្សធម៌ជួយដល់មីយ៉ាន់ម៉ា ។
សម្ដេចបានមានប្រសាសន៍ផងដែរថា សម្ដេចចង់ឃើញបទឈប់បាញ់នៅមីយ៉ាន់ម៉ា បើមិនដូច្នោះទេការផ្ដល់ នូវជំនួយមនុស្សធម៌នឹងមានការលំបាកផងដែរ៕SRP



ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោកហ៊ុយ វណ្ណៈ ដែលជាអ្នកសារព័ត៌មានជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងនោះ បានរំលឹកអំពីប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងទៅនឹងវិស័យសារព័ត៌មានចំនួន៧ ចំណុច។
លោកហ៊ុយ វណ្ណៈ បានសរសេរតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ រំលឹកប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៖
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ធ្លាប់បានមានប្រសាសន៍ណែនាំដល់អ្នកសារព័ត៌មានទូទាំងប្រទេសថា អាវក្រោះសម្រាប់ការពារអ្នកសារព័ត៌មាន គឺសរសេរព័ត៌មាននិងអត្ថាធិប្បាយព័ត៌មាន តាមវិជ្ជាជីវៈនិងក្រមសីលធម៌៕SRP