ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែងនិង លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ បានដឹងនាំ សមាជិក សមាជិកា នាំយកអំណោយប្រគល់ជូន ប្រជាការពារចំនួន ២០រូប នៅសាលាឃុំសង្វេីយ ស្រុកជីក្រែង។
ការឧបត្ថម្ភ នៅថ្ងៃ ចន្ទ ទី ០៥ខែ កក្កដា ឆ្នាំ២០២១ នេះ នៅសាលាឃុំសង្វេីយ។
លោក ចែម ចន្ថា បានឲ្យដឹងថាការផ្ដល់អំណោយនេះ តាមការណែនាំរបស់លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ដោយមានការ
ចូលរួមពី ព្រះ តេជគុណ ធរ សុឃុន ជា ស្ថាបនិក CCD លោក តាំង លីហេង អធិការស្រុកជីក្រែង លោក តែម គឹមសេង មេឃុំ សង្វេីយ ផងដែរ។
លោក ចែម ចន្ថា បន្តថា អំណោយដែលចែកជូនរួមមាន៖-មី ២០០កញ្ចប់ -ទឹកសុទ្ធ២០យួរ -អង្ករ ២០០គីទ្បូ -ពងទា ៣០០គ្រាប់ -បុកអង្ករលីង ២០ប្រអប់ -ម៉ាស ២០ប្រអប់ -អាកុល ១០០០០ml -ដបអាកុល ២០ដប -សាប៊ូ Lix ២០ដប -ទឹកត្រី ៤យួរ -កូកា ២០ កំប៉ុង និង ថវិកាចំនួន ២០មុឺនរៀល។
នៅព្រឹកមិញនេះដែរ លោក សំ វណ្ណធឿន ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាសៀមរាប ក្នុងនាម តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយ មួយចំនួនប្រគល់ជូនលោកខៀវ សត ចៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដេីម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។
អំណោយប្រគល់ជូនរួមមាន៖ អាកុលពេទ្យ ចំនួន ៣០លីត្រ ⁃ ទឹកសុទ្ធ ចំនួន ៣០យួរ .មីម៉ាម៉ា ចំនួន ២កេស . ម៉ាស ចំនួន ៥០០ ម៉ាស -ដបអាកុលចំណុះ៥០០ មីលីលីត្រចំនួន10ដប -ដបអាកុលចំណុះ កន្លះលីត្រ ចំនួន៥ដប។
ក្នុងឱកាសចែកអំណោយដល់ អាជ្ញាធរស្លក្រាមនឹងប្រជាការពារ នៅឃុំសង្វេីយ លោកប្រធានទាំងពីរ បានមានមតិសំណេះសំណាល និងផ្តាំផ្ញេី ដោយសូមថែរក្សាសុខភាព និងចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំ របស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP