ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ

ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
0

ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ

ឯកឧត្តម ឱម យិនទៀង ថ្លែងឱ្យដឹងថា ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ ចាត់ទុកថាជាពុករលួយហើយមានទោសប៉ុន្មាន នោះទើបជាអំពើពុករលួយ មានន័យថា បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់បែបនេះ ក្នុងឱកាស អង្គភាពប្រឆាំងអំពើពុករលួយសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបង្ហាញការជឿជាក់ថា ការផ្សព្វផ្សាយនាពេលនេះនឹងបានជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្វែងយល់បន្ថែមទៀតអំពីប្រវត្តិគោលគំនិតសំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានជ្រួតជ្រាប និងច្បាស់លាស់បន្ថែម។

ឯកឧត្តម សុខ លូ ថ្លែងអំណរគុណចំពោះប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃរៀបចំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនៅខេត្តបាត់ដំបង។

សូមជម្រាបថា ពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយមានគោលបំណងលើកកម្ពស់ប្រសិទ្ធ ភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋព្រមទាំងរក្សាភាពស្អាត ស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិនិងកាត់បន្ថយភាពក្រីក្រ។

ច្បាប់នេះដែរមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការចាត់វិធានការអប់រំ បង្ការទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ។ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានប្រព្រឹត្តក្រោយពេលដែលច្បាប់នេះមានអនុភាពអនុវត្ត។

ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ អង្គភាព ផ្នែកមន្រ្តីរាជការ និងមេឃុំ ចៅសង្កាត់៕SRP