ខេត្តសៀមរាប៖ ក្រុមហ៊ុនសុខតុញរៀលអ៊ីសស្ទេត បាននាំយកទឹកបរិសុទ្ធអរុណចំនួន១៨០កេស ឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យ ដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប។
ការឧបត្ថម្ភនៅល្ងាចថ្ងៃទី១១ ខែ កក្កដា ម្សិលមិញ មានចំនួន៤ទីតាំងគឺ
១.ទីតាំងសាលាមឋមសិក្សាសំបួរ (ក្នុងសង្កាត់សំបួរ )
២ .ទីតាំងសាលាមឋមសិក្សាព្រៃធំ (សង្កាត់ស្រង៉ែ)
៣.ទីតាំងអនុវិទ្យាល័យក្របីរៀល (សង្កាត់ក្របីរៀល )
ទី៤នៅសាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀស។
លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធ ដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាបនាពេលនេះ។
លោកសុខ តុញ បានមានប្រសាសន៍ទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្ន ដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួម សាមគ្គីគ្នានឹងការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ ក្នុងកាលៈទេសៈ ដ៏លំបាកនេះផងដែរ៕SRP
ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប និងក្រុមការងារបាននាំយកអំណោយទៅប្រគល់ជូន ដល់លោក គ្រូពេទ្យ របស់កងកម្លាំងការពារអាកាស អគ្គបញ្ជាការ។

ខេត្តកណ្ដាល៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំការគាំទ្រពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ក្នុងការជួយដល់មន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាពនានានៅស្រុកកោះធំ ដូចជា៖ ការរៀបចំកែលម្អអាគារមន្ទីរពេទ្យ ការបំពាក់សម្ភារបរិក្ខា វេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបំប៉នជំនាញឯកទេស វេជ្ជសាស្ត្របន្ថែមឱ្យដល់គ្រូពេទ្យ និងគាំទ្រចាំបាច់ផ្នែកសុខភាពផ្សេងៗទៀត ដើម្បីលើកកម្ពស់ដល់ការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ។
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋចំនួន៤៤២គ្រួសារ បានទទួលអំណោយពី សម្ដេច ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង។
ខេត្តសៀមរាប៖គណៈគ្រប់គ្រងវិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប បាននាំយកទឹកបរិសុទ្ធអរុណា ចំនួន២៤០កេស ឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប។
ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ តាមប្រព័ន្ធ(Zoom)នៅ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២១ព្រឹកមិញ ក្រមុំវត្តមានរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន៕SRP