Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាប
លោកតេង ច័ន្ទណាត បានដាក់បទបញ្ជាដល់កងកម្លាំងអោយរឹតបន្តឹងច្បាប់ចរាចរណ៍ និងអំពាវនាវប្រជាពលរដ្ឋ អោយចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍។

ការដាក់បទបញ្ជារបស់លោកស្នងការនគរបាលធ្វើឡើង នៅថ្ងៃចន្ទ ទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីលោកមេីលឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមខ្លាំង។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ លោកតេង ច័ន្ទណាត បានបញ្ជាដល់នគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបន្តសហការជាមួយបណ្តាកម្លាំងនគរបាលនៃអធិការដ្ឋានទាំង ១២ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយបានយល់ដឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះដែរលោកស្នងការក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីបញ្ចៀសនិងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​
នៅព្រឹកមិញនេះបានអញ្ជើញ​ចូលរួមប្រារព្ធទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតយើងទាំងអស់គ្នា​ បន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ដែល​បាន​ធ្វើ​ឡើងនៅ​ស្រុក​កំពង់សៀម​។

លោកអ៊ុន ចាន់ដា បានពាំនាំរំឭក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយ​ដល់​ជនងាយរងគ្រោះ និងជន​រងគ្រោះ​ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» និងបន្តខិតខំសម្រេចឲ្យបាន បាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។ ជាមួយនេះ សូមបងប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាព​ឲ្យ​បានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល«៣ការពារ ៣កុំ» ដើម្បីសុខុមាលភាព ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារជាទីស្រឡាញ់ ក៏ដូចជា សហគមន៍ និងសង្គមជាតិទាំងមូល។

លោកក៏បានប្រគល់ប័ណ្ណសរសើរ ដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្ម័គ្រចិត្ត ចំនួន ៥០នាក់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

 ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអញ្ជើញ 

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ 

នេះបើយោងតាម រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

សម្ដេចហ៊ុន សែន ចេញអនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុសែន បានចេញអនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងបើកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ១០និង៤៥ នាទី ត្រង់ចំណុចផ្លូវបំបែកជាបួនសាលារៀនគ្រួស ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

របាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវៀងរថយន្តនិងម៉ូតូ។ ម៉ូតូម៉ាក (ហុងដាឌ្រីម) ពណ៌ខ្មៅពាក់ផ្លាកលេខ (សៀមរាប 1AK-1308)បើកបរ ដោយឈ្មោះ បេង រតនា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិ ទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅកើតទៅលិច។ ចំណែករថយន្ត​បេីកបរទិសដៅពីត្បូងទៅជេីង ក្រោយពីបុក បេីកគេចចេញពីកន្លែងកេីតហេតុរត់បាត់តែម្ដង។

មន្ត្រីចរាចរណ៍បានបញ្ជាក់ថាក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងនោះម៉ូតូរបស់ជនរងគ្រោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តសៀមរាប៖លោក យឹម ហ្វីណង់ ទឹង បានជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខសាលាគ្រួសខណៈពេលបើករថយន្តប៉ះគ្នាជាមួយរថយន្តមួយគ្រឿងទៀត។

របាយការណ៍របស់ ការិយាល័យ​ចរាចរណ៍បានបង្ហាញថាហេតុការណ៍បានកើតឡើងនៅ​ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ  ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

របាយការណ៍បន្តថា គ្រោះថ្នាក់ចរាចរណ៍នេះរវៀង រថយន្តម៉ាក (Starx) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ (សៀមរាប2B 8434 ) បើកបរ ដោយឈ្មោះ វិន ឡូន ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច

ជិះក្នុងរថយន្តចំនួន៦នាក់ របួស ស្រាលទាំងអស់ (ជនជាតិបរទេស៥នាក់រួមដំណើរ) បានបុកជាមួយរថយន្ត (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ(សៀមរាប 2B4250) បើកបរដោយឈ្មោះយឹម ហ្វីណង់ ទឹង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ក្រុងសៀមរាប បើកបរទិសដៅពីត្បូងទៅជើងជិះក្នុងរថយន្តចំនួន៣នាក់អ្នកបើកបររបួសធ្ងន់ អ្នករួមដំណើរធ្ងន់១នាក់ និងស្រាល១នាក់។បើតាមរបាយការណ៍បញ្ជាក់ថា មូលហេតុ​ រថយន្តស្តារិច​ល្បឿនលឿន​។ ចំណែករថយន្តព្រូស​ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​បិទ​មហា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​ VIND​ សន្តិភាព​ ឆ្នាំ​២០២១​ (រដូវ​កាល​ទី១)​ នៅស្រុកស្ទឹងត្រង់​ នៅរសៀលថ្ងៃទី​១២​ ខែធ្នូ​ ម្សិលមិញ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ក្រុម​កីឡាករ​នីមួយៗ​ ពិត​ជា​មាន​ការ​រីកចម្រើន​និងលេងបាន​ល្អ​ ទោះជា​យ៉ាង​នេះ​ក្តី​ត្រូវ​ខិតខំ​ធ្វើការ​ហ្វឹកហាត់​បន្ថែម​​ទៀត​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ ឆ្នាំ​២០២៣ខាងមុខ​នេះ​​ ខណៈ​កីឡា​នាំមក​នូវសុខភាព​ល្អ​ផងដែរ​។

អភិបាលខេត្តបាន​ថ្លែងថា​ នេះ​ជា​លេីក​ទី​១ហើយ​ដែល​ខេត្តយើង​មាន​រៀបចំ​​ពិធី​ប្រកួត​កីឡា​ ហើយ​ក៏​មាន​ការ​ជួបជុំ​គ្នា​ច្រើន​ បន្ទាប់ពី​រង​វិបត្តិ​ដោយ​កូវីដ១៩​មួយ​រយៈពេល​ អ្វី​ដែល​យើង​ជួបជុំ​គ្នា​សប្បាយរីករាយ​ទៅបាននេះ​ គឺ​ដោយសារតែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ លោក​បាន​ខ្នះខ្នែង​ក្នុង​ការ​បញ្ជាទិញយកវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ចាក់​ជូន​ប្រជាពលរដ្ឋ​យើង​ស្រោចស្រព​ពេញផ្ទៃ​ប្រទេស​ដោយ​មិន​ខ្វះ​ចន្លោះ​ឡេីយ ។

អភិបាលខេត្តកំពង់ចាម​​ ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ជាពិសេស​ត្រូវ​​រួប​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ឲ្យកាន់តែ​រីកចម្រើន​ទៅមុខទៀត​​ ព្រោះថាមាន​សន្តិភាព​ ទេីប​មាន​ការ​អភិវឌ្ឍន៍​។

ក្នុង​ពិធី​នេះដែរ​ លោក​អភិបាលខេត្ត​ ក៏បាន​ប្រគល់​ពានរង្វាន់​ចំណាត់​ថ្នាក់​លេខ​ ​១​ នូវ​ថវិកា​ចំនួន​ ២០លានរៀល​ ជូន​ក្រុម​កីឡា​ករ​ អធិរាជ​ ស​ កំពង់ទ្រាស​ ខេត្តត្បូងឃ្មុំ​ ពានរង្វាន់​ចំណាត់​ថ្នាក់​លេខ​ ​២​ ថវិកា​ ១២លានរៀល​ ជូន​ក្រុមកីឡាករ​ ព្រាប​ ស​ ពាមជីលាំង​ ខេត្តត្បូងឃ្មុំ​ ពានរង្វាន់​ចំណាត់​ថ្នាក់​លេខ​ ៣​ ថវិកា​ ៦​លានរៀល​ ជូនក្រុម​កីឡាករ​ ​​យុវជន​ ស​ ស​ យ​ ក​ ខេត្តកំពង់ចាម​ និងចំណាត់​ថ្នាក់​លេខ​ ៤​ ថវិកា​ ២លានរៀល​ ជូន​ក្រុមកីឡាករ​ ពពកខៀវ​ ភូមិ​សយ​ ក្នុងនោះ​​ចំណាត់​ថ្នាក់​វ័យ​ចំណាស់​ មាន​ពីរថ្នាក់​ លេខ​១​ ថវិកា​ ១លានរៀល​ និងលេខ២​ ថវិកា​ ៥០ម៉ឺនរៀល​ ព្រមទាំង​រង្វាន់​លើកទឹកចិត្ត​ថវិកា​មួយចំនួន​​ សម្លៀកបំពាក់​ ​ និង​សម្ភារកីឡា​ ជូន​ដល់​ក្រុម​កីឡាករ​ ទាំង​១៦​ក្រុម​ ដែលមកពីខេត្តត្បូងឃ្មុំ​ ក្រចេះ​ រតនគិរី​ និងខេត្ត​កំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២១

ខេត្តសៀមរាប៖នគរបាលស្រុកសូទ្រនិគម ចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងឈានដល់ការឃាត់ខ្លួនអ្នកលេងចំនួន៣នាក់។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។

ជនសង្ស័យទាំង៣នាក់រួមមាន៖
១ ឈ្មោះ ព្រាប សារ៉ន ភេទប្រុសអាយុ៥២ ឆ្នាំ អាសយដ្ឋាននៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម។

២ ឈ្មោះ មុី មុិញ ភេទប្រុសអាយុ៤៧ឆ្នាំនៅភូមិត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។

៣ ឈ្មោះ តូច ប៊ុនយ៉ង់ ភេទប្រុសអាយុ២៨ ឆ្នាំនៅភូមិត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម។
ក្នុងនោះដកហូតម៉ូតូចំនួន៦គ្រឿងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីធ្វើកិច្ចសន្យា និងបានធ្វើការអប់រំរួច បានអនុញ្ញាតអោយមនុស្សទាំង៣នាក់ ត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២១

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ចៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

នេះបើយោងតាមលិខិតចំនួន៤ទំព័រ របស់សម្ដេចផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២១

ខេត្តបាត់ដំបង៖សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងប្រាប់ឱ្យមានការយកចិត្តទុកដាក់ មុខសញ្ញាមនុស្ស៤ក្រុម ទី១គឺមេឃុំ ទី២គឺស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ។
សម្តេច ស ខេង បានមានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ នៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃម្សិលមិញ។

សម្តេច ស ខេង បានសង្កត់ធ្ងន់នឹងក្រើនរំលឹកថា សូមឱ្យមានការយកចិត្តទុកដាក់មុខសញ្ញាមនុស្ស៤ក្រុម ទី១មេឃុំ ទី២ស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ ប្រសិនបើមនុស្សទាំង៤ក្រុមនេះ ធ្វើការងារបានល្អ នុះមូលដ្ឋានកាន់តែរ៉ឺងមាំ ការរស់នៅរបស់ប្រជាពលរដ្ឋក៏មានសុខសុវត្ថិភាព ហើយការអភិវឌ្ឍន៍មូលដ្ឋានកាន់តែមានភាពល្អប្រសើរផងដែរ។

សម្តេចមានប្រសាសន៍បន្ថែមថា ការរៀបចំកំណែទម្រង់ថ្នាក់ក្រោមជាតិមិនអាចមានតែនៅក្នុងផែនការនោះទេ គឺទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ដោយកំណែទម្រង់នេះធ្វើឡើងក្នុងន័យការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យគាត់មានភាពកក់ក្តៅ និងពេញចិត្ត។
សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងទៀតថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មន្ត្រីទាំងអស់ត្រូវយកពេលវេលានេះដើម្បីបម្រើប្រជាពលរដ្ឋ បម្រើសេវាសាធារណៈជូនដល់ពួកគាត់ឱ្យកាន់តែល្អ ដោយបេសកកម្មយើងនាពេលនេះគឺធ្វើអ្វីៗដើម្បីប្រជាជន។

សម្តេចបានបញ្ជាក់ថា នៅខែឧសភាខាងមុខនេះនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនេះជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់ជាតិយើង ក្នុងការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការបន្តជំរុញលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ខណៈបេក្ខភាពដែលឈរឈ្មោះបោះឆ្នោតសុទ្ធសឹងតែជាធនធានដែលពោពេញទៅដោយសមត្ថភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២១

ខេត្តបាត់ដំបង៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានបញ្ជាដល់ថ្នាក់ដឹកនាំនៃអង្គភាពនគរបាលជាតិ ឱ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិ មួយឆ្នាំម្ដង ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំទើបឡើងឋានន្តរស័ក្តិម្តង ការធ្វើបែបនេះមិនយុត្តិធម៌គ្នាឡើយ។

សម្ដេច ស ខេង ក៏បានណែនាំឱ្យពិនិត្យតាំងពី អនុប្រធានការិយាល័យឡើងទៅ រហូតដល់អគ្គស្នងការរងនគរបាលជាតិ តើអ្នកណាខ្លះ បានរៀនប៉ូលីសត្រឹមត្រូវ ឬអ្នកណាមិនទាន់បានរៀន? បើរកឃើញហើយ ត្រូវចាត់បញ្ជូលឱ្យពួកគាត់ទៅរៀនវគ្គផ្នែកប៉ូលីសឡើងវិញ។

សម្ដេច ស ខេង មានប្រសាសន៍ថា «ហើយស័ក្តិ ក៏ដូចគ្នាដែរ ត្រូវពិនិត្យឋានន្តរស័ក្តិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឡើងម្ដង ចឹងអយុត្តិធម៌ហើយ ចឹងត្រូវមើលឡើងវិញ ត្រូវពិនិត្យទាំងអស់ រកឃើញហើយ ចាត់ការដើម្បីដោះស្រាយ បើមិនចឹងទេ គឺអយុត្តិធម៌ សម្រាប់បងប្អូនប៉ូលីស»។

សម្ដេចក៏បានណែនាំឱ្យពិនិត្យបន្ថែមទៀត ចំពោះមន្ដ្រីនគរបាលប៉ុស្ដិ៍ ដើម្បីដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ហើយរៀបចំដាក់ផែនការពង្រឹងបន្ថែមទៀត តើពួកគាត់មានក្របខណ្ឌ ឬរៀនសូត្រត្រឹមត្រូវអត់? ដើម្បីរៀបចំគោលការណ៍កំណែងទម្រង់គុណភាពនគរបាលជាតិ ជាពិសេសនោះ ធ្វើយ៉ាងណាឱ្យនគរបាល ប្រជាជន កុំឱ្យជាសត្រូវប្រជាជន ព្រមទាំងកូនចៅប្រជាជន ហើយធ្វើយ៉ាងណាឱ្យប្រជាជនសប្បាយចិត្ត និងជឿទុកចិត្ត ក្នុងការរស់នៅ។

មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃទី១០ ខែធ្នូ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២១

ខេត្តកំពង់ចាម៖លោក​ កៅ​ សុខអាន​ អភិបាល​រងខេត្តកំពង់ចាម​ បានថ្លែងថា​ បេីចង់ពង្រីកបរិមាណអប់រំ​ គឺត្រូវបន្ថែមសាលារៀន បន្ថែមគ្រូបង្រៀន បន្ថែមសម្ភារសិក្សា ពីព្រោះកុមារដល់វ័យសិក្សាកាន់តែមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះតម្រូវការទីផ្សារ​ ក៏ដូចជាសង្គម សុទ្ធតែទាមទាររកធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់​ ដោយប្រការនេះ​ សម្ដេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប៊ុនសន លោកបានកសាងអគារសិក្សា​ចំនួន ៣៨០ខ្នង ស្មើនឹង ២,៣៨៦បន្ទប់ ក្នុងនោះ វិទ្យាល័យចំនួន ១១១ខ្នង ស្មើនឹង ៨៤៥បន្ទប់​ អនុវិទ្យាល័យចំនួន៤៨ខ្នង ស្មើនឹង ២៩៩បន្ទប់ និងបឋមសិក្សា​ចំនួន​ ២២១ខ្នង ស្មើនឹង ១២៤២បន្ទប់ និងបានបំពាក់សម្ភារតុ កៅអី សម្ភារ បរិក្ខារ មានម៉ាស៊ីនដេរ កុំព្យូទ័រ ដល់គ្រឹះស្ថានសិក្សានៅទូទាំងខេត្ត​កំពង់ចាម​ ដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យ មានតុល្យភាព សមស្របទៅនឹងការពង្រីកបរិមាណអប់រំ​ផងដែរ។

លោក​ កៅ​ សុខអាន ថ្លែងបែបនេះ រសៀល​ថ្ងៃទី​១០​ ខែធ្នូ​ ម្សិលមិញ ក្នុងពិធីប្រគល់ពានរង្វាន់​“ សម្តេច តេជោសែន “ សម្រាប់លាភីនាយកល្អ គ្រូបង្រៀនឆ្នើមភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ដល់ថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាតឆ្នាំសិក្សា២០២០-២០២១​។

លោក​ ថោង​ បូរ៉ាន់​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និង​កីឡា​ មានប្រសាសន៍ថា​ សម្តេច​ហ៊ុន​ សែន លោក​មាន​ចក្ខុវិស័យ​ខ្ពស់ណាស់​ ក្នុង​ការ​ដឹកនាំ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ដូច្នេះ​សូម​ឲ្យ​លោកគ្រូ​ អ្នកគ្រូ​ បន្ត​ការយកចិត្តទុកដាក់បំពេញការងារប្រកបដោយមនសិការរបស់ខ្លួន​ ជាពិសេស​ត្រូវ​ពង្រឹងគុណភាពអប់រំ បន្ថែមទៀត ដេីម្បី​​កសាងធនធានមនុស្ស ប្រកបដោយភាពជោគជ័យ​។

លោក​លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​​ ពានរង្វាន់​សម្តេច​តេជោ​​ សម្រាប់​លាភី​គ្រូ​បង្រៀន​ល្អ​ និង​គ្រូ​បង្រៀន​ឆ្នេីម​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣​ ទទួល​បាន​ថវិកា​លេីក​ទឹកចិត្ត​ ចំនួន​ ៣លានរៀល​ មាន​ចំនួន​ ៣នាក់​ សម្រាប់​លាភី​អំណានចំណាត់​ថ្នាក់​លេខ​ ២​ និង​និពន្ធ​រឿង​ប្រលោម​លោក​ខ្លី​ ថ្នាក់​លេខ​ ៣​ ទទួល​បាន​ថវិកា​ ២លានរៀល​ ​ចំនួន​ ​២នាក់​ ចំពោះការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ជ័យលាភីលេខ​ ១ ទទួលបាន មេដាយមាស និងថវិកាលើកទឹកចិត្ត​ ៤លានរៀល បានទៅលើក្រុមយុវជននៅវិទ្យាល័យហ៊ុនសែនពាមជីកង ស្រុកកងមាស​ ដោយឡែក​ការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យា​ ទទួលជ័យលាភីមេដាយប្រាក់​ចំនួន​ ៤ មេដាយសំរឹទ្ឋ​ ៨ មេដាយកិត្តិយស​ ២២ បានទៅលើយុវសិស្សនៅវិទ្យាល័យហ៊ុនសែនកំពង់ចាម។
ការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យាការីប៊ូជុំទី១ និងជុំទី២​ ទទួលជ័យលាភីមេដាយមាស២ ប្រាក់ចំនួន​៤ និងមេដាយសំរឹទ្ឋ​១៦ បានទៅលើ សិស្សបឋមសិក្សា អនុវត្តហ៊ុន​ សែន​ ក្រុងកំពង់ចាម​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page303 Page304 Page305 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×