Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២១

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៥ ទទួលបន្ទុកស្រុកពួក បានថ្លែងថា ការដាំស្តារព្រៃលិចទឹកឡើងវិញនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយនូវការបាត់បង់និងរិចរឹលព្រៃឈើ លើតំបន់នេះដែលមានសភាពរិចរឹល ឬក៏បាត់បង់ព្រៃនាពេលកន្លងមក។

លោក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក អោយជួយថែរក្សារ ការដាំស្តាកូនឈើប្រភេទព្រៃឈើលិចទឹកនេះ អោយលូតលាស់បានល្អ សម្រាប់
ជាប្រយោជន៍រួមទៅអនាគត។ ម្យ៉ាងទៀត ការដាំកូនឈើទាំងនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជីវៈចម្រុះ និងត្រីដែលត្រូវការនូវជំរកសម្រាប់ពងកូន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ ដើម្បីទុកជាប្រយោជន៍ រួមសម្រាប់កូនចៅជំនាន់ក្រោយ។SRP

លោក មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីដាំកូនឈើចំនួន២ពាន់ដើម ដែលជាប្រភេទព្រៃឈើលិចទឹក ដើម្បីស្តារឡើងវិញ លើផ្ទៃដី២ហិតា ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប នៅដែនសហគមន៍សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ខេត្តសៀមរាប៖មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២០.២០២១នេះ មានចែកចេញជា ១២មណ្ឌលប្រឡង មាន ៣៥៧បន្ទប់ ដែលមានសិស្សប្រឡងសរុប ៨ពាន់៨៣២នាក់ ស្រី៥ពាន់៣៨នាក់ ក្នុងនោះវិទ្យាសាស្ត្រពិត មាន៤មណ្ឌល មាន១១២បន្ទប់ ចំនួន២ពាន់៧៥៦ នាក់ ស្រី ១ពាន់៧៧១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៨មណ្ឌល មាន២៤៥បន្ទប់ មានចំនួន៦ពាន់៧៦នាក់ ស្រី៣ពាន់២៦៧នាក់។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស។

សូមជម្រាបថាអភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅព្រឹកមិញនេះបានអញ្ជើញកាត់បើកវិញ្ញាសារការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។

អាជ្ញាធរខេត្តបានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យផងដែរ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ខេត្តកំពង់ចាម៖អភិបាល​ខេត្ត​ បាន​ប្រាប់លោកស្រីប្រធាន​មន្ទីរ​ ដែល​ទើប​ទទួល​បាន​ការ​ប្រគល់​ភារកិច្ច​ថ្មី​ ត្រូវ​ខិតខំ​បំពេញ​ការងារ​ឲ្យ​អស់​ពី​សមត្ថភាព​ លទ្ធភាព​ ទេពកោសល្យ​ ការ​ប៉ិនប្រសប់​ និង​គំនិត​ច្នៃប្រឌិត​រស់​រវើក​ ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ ​លេីការ​​ដឹកនាំ​ និង​ភាពទទួល​ខុសត្រូវ​ខ្ពស់​ផងដែរ​។ ​

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ​បានលេីក​ឡើង​ថា​ បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំពុង​កំណែទម្រង់​ស៊ី​ជម្រៅ​គ្រប់​ជ្រុងជ្រោយ​នោះ​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ ត្រូវ​មាន​ការ​ធានា​រ៉ាប់រង​នូវតួរនាទី​ និង​ភារកិច្ច​ស្នូល​របស់​អង្គភាព​ គឺជា​ប្រការ​សំខាន់​ ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​បំពេញ​តួនាទី​ ភារកិច្ច​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់​ពេល​វេលា​ និង​ហ្មត់ចត់​បំផុត​។

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ពេល​ធ្វើ​ជា​ថ្នាក់ដឹកនាំ​ ​ជា​មេ​គេ​ហើយ​ គឺពិត​ជាមាន​អម្រែក​ធ្ងន់​ណាស់​ ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​​មានសិល្បៈ​​នៃ​ការ​ចែករំលែក​ ទេីប​មាន​សាមគ្គីភាព​ផ្ទៃក្នុង​​ ព្រោះ​ថា​ការ​យកចិត្ត​ទុកដាក់​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ គឺជា​គន្លឹះដ៏​សំខាន់​​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​​គោរព​ និង​មាន​ស្មារតី​ចូលរួម​បំពេញ​ការងារ​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​។

លោកថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​តែងតាំងលោកស្រី ស៊ាង វណ្ណលក្ខិណា ​ចូលកាន់​​តំណែងជា​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះក្រោម​វត្តមាន​ លោកស្រី​​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក​ លី​ ម៉េង​សាន​ ប្រធានមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បានឲ្យដឹងថា​ សិស្សានុសិស្ស​ដែលរៀនថ្នាក់ទី១២​ ហេីយត្រូវប្រលងបាក់ឌុបឆ្នាំ២០២១នេះ​ សម្រាប់​ទូទាំង​ខេត្ត មានចំនួនជាង៧ពាន់នាក់ ដែលចំនួនបេក្ខជនដែលបានដាក់ពាក្យប្រលងទុតិយភូមិឆ្នាំ២០២១នេះ​ មានការថយចុះច្រេីន​ បេីប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ​ ដោយមណ្ឌលប្រលងក្នុងខេត្តកំពង់ចាម​ បាន​បែងចែកជា២ផ្នែក​ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រមានចំនួនបេក្ខជន២៨៣០នាក់​ ដែលមាន៥មណ្ឌល​ ស្មេីនឹង១១៥បន្ទប់​ និងថ្នាក់វិទ្យាសាស្ត្រសង្គម​ មានចំនួន៤២៨១នាក់​ ដែលមាន៧មណ្ឌល​ ស្មេីនឹង១៧២បន្ទប់ផងដែរ​។

សូមជម្រាបថានៅព្រឹកមិញអភិបាល​ខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​​ បានអញ្ជើញកាត់បើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ​ នាសម័យប្រឡង ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​​ នៅវិទ្យាល័​ ព្រះសីហនុ​​ ស្ថិតក្នុង​ក្រុង​កំពង់ចាម​។

ក្នុងឱកាស​នោះ​ លោក អ៊ុន​ ចាន់ដា​ បានជូនពរដល់បេក្ខជនទាំងអស់ ឲ្យ​បានទទួលលទ្ធផលជាប់និងជោគជ័យ ហើយ​កុំភ័យខ្លាចអ្វីឡើយ​ ត្រូវ​តាំង​អារម្មណ៍​ គិតតែខិតខំប្រឹងប្រែងសរសេរដើម្បីយកនិទ្ទេសល្អ​ ដើម្បីឈានដល់ទទួលបានអាហាររូបករណ៍ និងបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ខេត្តត្បូងឃ្មុំ​៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុត ដោយអ្នកចេះ គឺជាប់។
លោកថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោកស្រី សឿ សុជាតា ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នៅព្រឹកមិញនេះ។

លោក ជាម ច័ន្ទសោភ័ណ បានបង្ហាញហឹបវិញ្ញាសារ ជូនដល់បេក្ខជនប្រឡង ដោយពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ និង តម្លាភាព។

អភិបាលខេត្តបានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុប និងខិតខំធ្វើវិញ្ញាសារប្រឡងឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង ពិសេសទទួលបានជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិសម្រាប់ថ្ងៃអនាគត។

បើយោងលើរបាយការណ៍របស់លោក អុិនពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ  បានឲ្យដឹងថាខេត្តត្បូងឃ្មុំ មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ក្នុងនោះ មណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន៣មណ្ឌល និងថ្នាក់សង្គមចំនួន០៦មណ្ឌល គិតជាបន្ទប់មានចំនួន ១៧២បន្ទប់ និងមានបេក្ខជនដែលត្រូវចូលរួមប្រឡងមានចំនួន៤២៧៩នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោកស្រី​ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែធ្នូ ម្សិលមិញ បានចែកភួយជូនប្រជាពលរដ្ឋចំនួន៦ភូមិ និង​ផ្ដល់​ថវិកា​មួយចំនួន​ជូន​ស្ត្រី​​ទេីប​សម្រាល​កូន​ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោកស្រី​ តោ ពិឡា បាន​លេីកឡេីងថា​ ជារៀងរាល់ឆ្នាំនៅពេលធ្លាក់ខ្យល់ត្រជាក់ ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូល មានការគំរាមកំហែងដោយជំងឺកូវីដ-១៩ ហើយនៅពេលចុះត្រជាក់ប្រជាជនយើងអាចប្រឈមនឹងជីងឺផ្តាសាយ ។ ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺស្តាសាយ និងជំងឺកូវីដ-១៩ទាំងអស់គ្នា។ តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីទប់ទល់នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់ សម្តេចតេជោ ជូនចំពោះចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។

លោកស្រី​ បានកោតសរសើរអាជ្ញាធរឃុំបឹងណាយ ដែលតែងតែគិតគូរពីការងារសន្តិសុខ សុវត្ថិភាព និងបរិស្ថាននៅមូលដ្ឋាន ជាពិសេស គឺសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរានៅក្នុងមូលដ្ឋាន និងឈ្វេងយល់ពីការលំបាក ការខ្វះខាតរបស់លោកយាយ លោកតា គ្រប់ពេលវេលា សូមលោកតា លោកយាយ បន្តគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបម្រើបងប្អូនបន្តទៀត។

គួរ​បញ្ជាក់​ថា​ អំណោយភួយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងចំនួន ៧០នាក់ មកពី៦ភូមិ ក្នុងឃុំបឹងណាយ និងជូនថវិកាដល់ស្ត្រីទើបសម្រាលកូនចំនួន ១៣នាក់ និងជូនគ្រួសារមរណៈភាព ២គ្រួសារ ដោយក្នុង១គ្រួសារ ទួលថវិកា ១០០.០០០រៀល ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថាទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ។

នាយករដ្ឋមន្ត្រីបានថ្លែងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។

បើតាមនាយករដ្ឋមន្ត្រីកម្ពុជារកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥ករណី ដែល១៥ករណីនេះ ជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង»។
នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

នាយករដ្ឋមន្ត្រីថ្លែងថាយ៉ាងដូច្នេះនៅយប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីជាង ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​។

នាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជានអូស្រ្តាលី ដែលបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោ បានលើកឡើងថា វ៉ាក់សាំងដែលដឹកមកដល់ប្រទេសកម្ពុជានៅរាត្រីថ្ងៃនេះ មានចំនួន ៧៨៣,០០០ដូស ហើយចំនួន ១,៥៦៧,៥៣០ដូសទៀត នឹងដឹកមកដល់ថ្ងៃទី២៨ ខែធ្នូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បាន​ប្រាប់អាជ្ញាធរ​ស្រុកស្រីសន្ធរ​ ត្រូវ​​បន្ត​ការ​​ថែ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ ឲ្យ​បាន​ល្អប្រសើរ​​ ពោលគឺ​ត្រូវ​ខិតខំ​លប់​​បំ​បាត់​រាល់​សកម្មភាព​​បទល្មើស​ ​​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​​ ដែលមាន​ដូច​ជា​ការ​បញ្ជល់មាន់​ ឬ​ល្បែង​កន្ទុយ​លេខ​ជាដើម​​ ព្រោះ​​វា​មិន​ចំណេញ​ដល់​ប្រជាពលរដ្ឋ​ និងគោលនយោបាយ​ ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ឡេីយ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​​ដល់មន្ត្រីត្រូវ​បង្រួម​នីតិវិធី​ធ្វើយ៉ាងណា​ ​ឲ្យ​បាន​ស្រួល​ក្នុង​ការ​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ ឲ្យ​បានលឿន​​ ប្រកប​ដោយ​ប្រសិទ្ធភាព​ គុណភាព​ និង​ការ​ជឿ​ទុកចិត្ត​។

ការ​លើក​ឡើង​​ដូច្នេះ​ក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​​អគារ​ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ​កោះអណ្ដែត​ ស្រុកស្រីសន្ធរ​ នៅព្រឹក​មិមិញនេះ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ឲ្យ​បន្តការ​យកចិត្តទុកដាក់​ ក្នុង​ការ​បង្កើននូវ​ប្រសិទ្ធភាព​ ​និងគុណភាព​ នៃ​ការ​ផ្ដល់​សេវា​រដ្ឋបាល​ថ្នាក់​ឃុំ​​ ជំរុញ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ មាន​ការ​ត្អូញត្អែរ​ ព្រោះតែ​អូស​បន្លាយ​ពេលវេលា​ ដេីម្បី​ចង់បាន​លាភសក្ការៈ​​មិន​សមស្រប​ ​ទៅតាម​ការ​កំណត់​នៃ​ច្បាប់​ ​ពោលគឺ​​ត្រូវ​បង្រួម​នីតិវិធី​ឲ្យ​បានស្រួល ដោយស្រួលទាំង​ការផ្តល់​សេវា​ ហេីយ​ប្រជាពលរដ្ឋ​ក៏ស្រួល​ក្នុង​ការ​​ទទួល​សេវា​ផងដែរ​។

អភិបាលខេត្ត​ ក៏បាន​ប្រកាស​​ផ្តល់​ផ្លូវ​បេតុង​អាមេ​​មួយ​ខ្សែ​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​កោះអណ្ដែត​ ​ព្រមទាំង​ជំរុញដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យបន្ត​ធ្វើ​​ការ​កសាង​ផ្លូវបេតុង​បន្ថែមទៀត​ និង​ស្តារ​ច្រាំងទន្លេ​ដែល​រងការ​បាក់ស្រុត​​ ដេីម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​។ ​

​ក្នុងនាម​សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា​ និង​ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា​ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក​ លោកស្រី​ ប្រធាន អនុប្រធាន សមាជិកក្រុមការងារ​ចុះជួយ​ឃុំ​កោះអណ្ដែត​ និងសប្បុរសជន ដែលមានស្មារតីលះបង់​ក្នុង​ការ​បរិច្ចាគថវិកាផ្ទាល់ខ្លួន ដេីម្បី​រួមគ្នាដំណើរការ​កសាង​ស្នាក់ការ​បក្ស​ ដែលសរុប​ជាង៥០ម៉ឺន​ដុល្លារ​ ដេីម្បី​​សាងសង់​សមិទ្ធផលអគារ​នេះ និង​របង​ការពារ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តឧត្តរមានជ័យ៖សង្កាត់អូរស្មាច់ ក្រុងសំរោង បានចេញបង្កាន់ដៃ ដើរយកលុយពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីកសាងផ្លូវ។

ប្រភពព័ត៌មានពីខេត្តឧត្ដរមានជ័យ​បានឲ្យដឹងថា លោក​ អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់​ ចេញបង្កាន់ដៃទុនចូលរួម អោយ លោក​ ឈឿន វិបិល ក្រុមប្រឹក្សាសង្កាត់ និងលោក​ ម៉ុក សេរីបុត្រ មេភូមិចំការចេក ប្រមូលប្រាក់ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីធ្វើផ្លូវបេតុងនៅភូមិចំការចេក សង្កាត់អូរស្មាច់​។

ប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់​ បានអោយដឹងថា អាជ្ញាធរបានប្រាប់ពួកគាត់​ នៅពេលដើរប្រមូលប្រាក់ថា គម្រោងធ្វើផ្លូវបេតុងរបស់រដ្ឋ​ បានធ្លាក់មកមិនគ្រប់ទេ​ នៅខ្វះ​ ៤០ម៉ែត្រ ទៀត ទើបពលរដ្ឋជឿទុកចិត្ត នាំគ្នាចូលរួមភ្លូកទឹកភ្លូកដី ស្មានថា​ ជារឿងពិត។ ក្រោយពីមានការបែកធ្លាយរឿង បែជានាំគ្នាយកប្រាក់​ ដើរប្រគល់ជូនពលរដ្ឋទៅតាមខ្នងផ្ទះវិញ ទាំងភាពអាម៉ាស់។

លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់​ បានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះថា ប្រាក់ប្រមូលពីប្រជាពលរដ្ឋចូលរួម​ យកមកដាក់អំពូលសូឡាបំភ្លឺផ្លូវ ហើយរឿងថា​ ប្រាក់មិនគ្រប់រឿងធ្វើផ្លូវ ដោយខាងខេត្ត ជាអ្នកប្រាប់ ពព្រោះលោកទទួលបានតែក្រដាស់ និងជួយមើលស្តង់ដាផ្លូវនោះទេ។ 

លោកបន្តថា​ រឿងប្រាក់មិនគ្រប់​ រឿងក្រុមហ៊ុនដេញថ្លៃលើស ឥឡូវបានធ្វើការប្រមែប្រមូល បានគ្រប់ចំនួនវិញហើយ​ មិនខ្វះទៀតទេ រីឯប្រាក់ប្រមូលបានពីពលរដ្ឋ​ ក៏យកជូនពលរដុ្ឋវិញអស់ហើយដែរ​ ដើម្បីបញ្ចប់បញ្ហា​ ៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តបាត់ដំបង៖ប៉ូលិសក្រុងបាត់ដំបងបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូឆ្នាំ២០២១ នៅចំណុច ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។     

ជនសង្ស័យឈ្មោះ ញ៉ឹក ប៊ុនរ័ត្ន ហៅប៊ុន អាយុ ៤២ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ករណីនេះដកហូតវត្ថុតាង រួមមាន៖ម្សៅក្រាមពណ៌សចំនួន ១០កញ្ចប់,ទូរស័ព្ទ១គ្រឿង, ថ្នាំគ្រាប់ពណ៌ក្រហម១គ្រាប់, ជញ្ជីង១ ,សម្ភារប្រើប្រាស់ និងច្រករំលែកថ្នាំញៀនលក់មួយចំនួន។

បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តសៀមរាប៖នៅទីបំផុត ផ្លូវបំបែកជា៤ ទីប្រជុំផ្សារស្វាយធំ ខេត្តសៀមរាប នឹងកសាងរង្វង់មូល ដើម្បីសម្រួលចរាចរណ៍។

មន្ត្រីសាធារណការដឹកជញ្ជូនខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី ២៦ធ្នូ នេះថានៅពេលឆាប់ៗខាងមុខនេះចំណុចផ្លូវបំបែកជា៤ទីប្រជុំផ្សារស្វាយធំនឹងកសាងរង្វង់មូលមួយដើម្បីសម្រួលចរាចរណ៍ ដោយខណ:ពេលនេះកំពុងវាស់វែង។

ដូច្នេះសូមអ្នកធ្វើដំណើរបើកបរ រថយន្តតូចធំ ឆ្លងកាត់ទីកន្លែងនេះជាពិសេសពេលយប់ មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីចៀសវាងគ្រោះថ្នាក់ដោយជាយថាហេតុ។ (រូបភាពពង្រាងរង្វង់មូលនាពេលអនាគត)

Like 195
Comment 0
Share ចែកចាយ
Views 6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុខណៈបើកម៉ូតូបុកជាមួយគោយន្តកន្ត្រៃ។

ហេតុការណ៍កើតឡើងវេលាម៉ោង២១និង៤៥នាទី ថ្ងៃទី២៥ខែធ្នូ ឆ្នាំ ២០២១ លើផ្លូវកៅស៊ូ ពីឃុំមោងស្រុក ស្រីស្នំ ទៅស្រុកអង្គរជុំ ត្រង់ចំណុចខាងកើតលូជាង៣០ម៉ែត្រ ស្ថិតនៅភូមិល្វា ឃុំមោង
ស្រុកស្រីស្នំ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ផលនៃគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងគោយន្ដកន្ត្រៃបញ្ច្រាសទិសគ្នា។ អ្នកបើកគោយន្ដកន្ត្រៃ មិនស្គាល់អត្តសញ្ញាណ បុករួចបើកបរគោយន្ដកន្ត្រៃគេចខ្លួនបាត់ទៅទិសខាងកើត។ ចំណែកម៉ូតូហុងពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ឧត្ដរមានជ័យ ១C-៦៤៩៣ រងការខូចខាតយ៉ាងដំណំ បើកបរដោយឈ្មោះបឺត បឿក ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិយាយមុី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប បើកពីកើត ទៅខាងលិចបណ្ដោយឲ្យស្លាប់ នៅកន្លែង។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ បានចុះដល់ធ្វើការវាស់វែង និងប្រគល់សាកសពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page298 Page299 Page300 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×