ខេត្តកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២១ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានបេីកសំណេីដេញថ្លៃ ចំនួន៤គម្រោង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកកំពង់សៀម ក្រោមវត្តមានលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម ដោយមានការចូលរួមពីគណៈកម្មការលទ្ធកម្ម ក្រុមការងារសម្របសម្រួលខេត្ត និងស្រុក ព្រមទាំងតំណាងក្រុមហ៊ុន ទទួលការ ជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម បានធ្វើការណែនាំជំរុញដល់គណៈកម្មការលទ្ធកម្ម និងក្រុមហ៊ុនទទួលការទាំងអស់ ធ្វេីយ៉ាងណាត្រូវអនុវត្តគម្រោងឲ្យមានតម្លាភាព និងធ្វើការសាងសង់ គ្រប់សំណង់ឲ្យត្រូវតាមបទដ្ឋានលក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង។
ក្នុងនាមអាជ្ញាធរខេត្ត លោក ឡី មិច បានក្រេីនរំលឹកដល់តំណាងក្រុមហ៊ុនទទូលការទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ស្តាប់ និងអនុវត្តតាមការណែនាំរបស់អជ្ញាធរ ដែលបានរៀបចំឡើង ជាពិសេសត្រូវគោរពតាមក្រមសីលធម៌របស់អ្នកទទួលការ លេីសពីនោះសូមឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៤ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំរំចេក សាងសង់ផ្លូវបេតុងអាមេប្រវែង៣៤៨ម៉ែត្រ ទទឹង៣ម៉ែត្រ នៅភូមិរំលេច។
២-ឃុំវិហារធំ សាងសង់ផ្លូវបេតុងអាមេប្រវែង៤៧៧ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិពង្រ។
៣-ឃុំអំពិល សាងសង់ផ្លូវបេតុងអាមេប្រវែង៦៩៣ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិជើងគោក។
៤-ឃុំអូរស្វាយ សាងសង់ផ្លូវបេតុងអាមប្រវែង៥២៣ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិត្រពាំងកក់៕SRP
ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានរាយការណ៍ថាក្មេងអាយុទើបពីរឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈម្ដាយជាប់រវល់។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នៅចំណុចភូមិគោកពោធិ៍ ឃុំក្តីរុន ស្រុកពួក។

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕SRP
ខេត្តសៀមរាប៖លោកគុជ លីណា ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកអំណោយជាអង្ករ ត្រីខ យកទៅប្រគល់ជូនគណៈ កម្មាធិការគណបក្សសង្កាត់ចំនួន៤ ក្នុងក្រុង សៀមរាប ដើមី្បធ្វើការចែកជូនគ្រួសារគណបក្ស ដែលបានជួបការខ្វះខាត ក្នុងបរិបទកូវិដ១៩ និង ការបិទខ្ទប់ជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន។
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុនសែនបានអះអាងថាគិតត្រឹមថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ ជូនប្រជាពលរដ្ឋចំនួន៨លាននាក់រួចហើយ។
ភ្នំពេញ៖សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញថាលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច។