Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២១

ខេត្តសៀមរាប៖មរណភាព គ្មាននរណាម្នាក់អាចគេចផុតបានទេ ” មរណៈភាពគឺជាបុព្វហេតុនៃការកើត នៃជីវិត “ ហេតុដូច្នេះហើយជីវិតតែងតែ លាចាករលត់ទៅវិញ ស្របតាមច្បាប់នៃធម្មជាតិ ប៉ុន្តែចំពោះមនុស្សលោកយើងវិញ ទោះបីជារាងកាយ ត្រូវបានបូជា ក្លាយជាផេះ ក្លាយជាធរណី ក៏ដោយ ទឹកចិត្ត និងការគិត នៃអំពើល្អៗក្នុងអតីតកាល នៅតែបន្ត និងគ្មាន យមរាជ ណាហាមឃាត់ ឲ្យយើង ” ឈប់ការស្រលាញ់ នៅពេលដែលមនុស្ស ជាទីស្រលាញ់ បានទទួលមរណៈភាពក៏ដោយ” ព្រមទាំង បានបន្សល់នូវ ស្នាមអនុស្សាវរីយ៍ និង ដានទម្លាប់កិច្ចការដែលលោក តែងតែ ថែទាំ មនុស្សជុំវិញខ្លួន របស់គាត់ ជាពិសេស មនុស្សជុំវិញខ្លួនរបស់លោក ដែលជាគ្រួសារ យាយ ដែលត្រូវជាបងថ្លៃ និងយាយដែលត្រូវជាប្អូនថ្លៃ តែងតែ ទទួលទានអាហារជុំគ្នា ជារៀងរាល់ថ្ងៃ តែងតែ និយាយសាសងគ្នា សើចសប្បាយ នៅក្រោមផ្ទះ ដែលជាគេហដ្ឋាន របស់ពួកគាត់ ។ មកដល់ពេលនេះ ពួកគាត់ បានបាត់ដៃគូ ជីវិត ជាមិត្តភក្កិ ជាប្អូនថ្លៃ ជារៀងរហូត ។

ពួកគាត់តែងតែនឹកឃើញ អ្នកដែលយូរម្ហូប មកកាន់ផ្ទះ ដើម្បីចម្អិនពិសារជុំគ្នា ពួកគាត់ តែងតែនឹកឃើញ លោក ភន់ គៅ ជាអ្នកដើរតួ ដោះស្រាយ បញ្ហាផ្សេងៗ នៅក្នុងគ្រួសារ និងនៅក្នុងភូមិរបស់លោក ដោយសន្តិវិធី ដែលគ្មានអ្នកឈ្នះ និង មានអ្នកចាញ់ឡើយ ។

ដោយសារភាពស្រណោះ ភាពអាល័យ ចំពោះការបាត់បង់ លោក : ភន់ គៅ ពួកគាត់រក្សាការ ធ្វើចង្ហាន់ ទៅកាន់វត្ត ប្រម៉ា ដែលជាទីកន្លែង បូជាសព របស់លោក និងសូមឧទ្ទិស តាមដួងព្រលឹង និង វិញ្ញាណ សូមឱ្យ អាហារ ទាំងនោះ ឱ្យដល់ទៅលោក ភន់ គៅ តាមរយៈព្រះអង្គ ដែលគង់នៅវត្ត នៅទីនោះ។

និយមន័យ ពាក្យថា ជោគជ័យ របស់គ្រួសារ ” គឺបន្សល់ចុងក្រោយ គឺការ ស្រលាញ់ និងអនុស្សាវរីយ៍ល្អៗរួមគ្នា”

ការបាត់បង់ មនុស្សជាទីស្រលាញ់ ជាទី គោរព រាប់អាន ជាមួយ និង អំពើល្អ ដល់មនុស្សជុំវិញខ្លួន ព្រមទាំងក្នុងសង្គម ដែលលោកបានបំរើជូន បាន ធ្វើឲ្យ យើងមើលឃើញគុណតម្លៃ គ្មានអ្វីប្រៀបផ្ទឹមបាន សម្រាប់អ្នកដែលរស់នៅ ជាមួយលោក មិត្តភក្កិរាប់អានលោក និងមិត្តរួមការងារជាមួយមនុស្សគ្រប់ស្រទាប់ថ្នាក់
មកទល់ពេលបច្ចុប្បន្ននេះ ពីព្រោះ រាងកាយអាច ស្លាប់ ប៉ុន្តែការស្រលាញ់ស្ថិតនៅជារៀងរហូត។

ជាការតបស្នង ចំពោះ លោក ភន់ គៅ ដែលជាចាស់ទុំ ដឹកនាំនៅក្នុងភូមិ ជាគំរូល្អ សម្រាប់យើង ឱ្យមានភាពអត់ធ្មត់ និងសន្តិវិធី នៃជីវិត ដែលលោកបានបន្សល់ទុកនោះ : លោក សឿន តុលា និងអ្នកស្រី កែម អរុណ ជាស្ថាបនិករួមគ្នា នៃក្រុមហ៊ុន PAPAYA បានជូន ទូរសព្ទ មួយគ្រឿង សម្រាប់ធ្វើការទាក់ទង ជាមួយ ពួកគាត់ ក្នុងកិច្ចការចាំបាច់ ផ្ទាល់ខ្លួនផ្សេងៗ ដែលជីវិតត្រូវការ ជួយ និង ត្រីងៀត ផ្លែទុំឪឡឹក ដែល លោក យាយ លោកយាយ ចូលចិត្តពិសារ ព្រមទាំង ប្រាក់មួយចំនួន ដើម្បីបន្ត រៀបចំ ចង្ហាន់ ប្រគេនព្រះសង្ឃ ក្នុងវត្តប្រម៉ា ជាការឧទ្ទិស បុណ្យកុសល ទៅដល់លោក ភន់ គៅ ដែលបានទទួលចែកឋានទៅ ។

ហើយក្នុងឱកាសនេះផងដែរ លោកយាយ និងកូនចៅរបស់លោក ភន់ គៅ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទៅដល់ប្រជាពលរដ្ឋ ក្នុងភូមិប្រម៉ាទាំងមូល ព្រមទាំងបណ្ដាភូមិផ្សេងៗ ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ក្របីរៀល ក្រុមព្រឹក្សាសាលាក្រុងសៀមរាប និងក្រុមការងារយុវជន ដែលបានចូលរួមរំលែកទុក្ខ ពួកគាត់ ទាំងអស់ មិនអាច កុំភ្លេចបាន ចំពោះ សទ្ធាជ្រះថ្លា ហើយ បានបង្វែរ អង្គរ ដែលពួកគាត់បានចូលបុបុណ្យសព ដែលបានកើនឡើង ដ៏ច្រើនលើសលប់ ជូនដល់ អ្នកខ្វះខាត ក្នុងគ្រាលំបាក ក្នុងដំណាក់កាល covid 19 នេះ ជាការជួយសម្រួលបន្ទុក នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រាយការណ៍ជូនដោយ លោក:
សឿន តុលា

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២១

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៦៨ យាងចូល៦៩ ព្រះវស្សា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

នាយករដ្ឋមន្ត្រីបានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។

វ៉ាក់សាំងកូវីដ១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២១

ខេត្តមណ្ឌលគិរី៖លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ដល់បណ្តាក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដីឲ្យបានច្បាស់លាស់ ចៀសវាងមានការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធ។

លោកអះអាងយ៉ាងដូច្នេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនផេសុីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែ ខេត្តមណ្ឌលគិរី។

លោកអភិបាលខេត្ត បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនផេសុីហ្វិចយ៉ញស្តុកខមភេនី លីមីធីត ស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានណែនាំឲ្យក្រុមហ៊ុន ត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគ ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន ហើយជាពិសេស ក៏សូមឲ្យក្រុមហ៊ុនមួយៗ ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោកក៏បានណែនាំដល់សមត្ថកិច្ច និងអាជាធរដែនដី ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្រ្តីខ្មែរ សម្តេចតេជោ ហ៊ុន សែន បានសារលិខិតថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា។ នេះបើយោងតាមលិខិតថ្វាយព្រះពរ ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃទី ១១ ខែឧសភានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជាសាខាខេត្តសៀមរាប «ក្រុម១៥៧» នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកអំណោយ ចំនួន០៣គោលដៅនៅថ្ងៃនេះ។

គោលដៅទី០១
លោក សន សុខហេង ប្រធានទំនាក់ទំនងសាធារណៈ «សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប» បានដឹកនាំសមាជិក សមាជិការ នាំយកអំណោយប្រគល់ជូន ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងខេត្តសៀមរាប ដែលកំពុងប្រចាំការនៅគោលដៅការពារ ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
អំណោយដែលបានប្រគល់ជូនរួមមាន៖
⁃ អាល់កុល ១០ លីត្រ
⁃ ម៉ាសចំនួន ២៥០ ម៉ាស
⁃ ត្រីខ ២ យួរ
⁃ មី ម៉ាម៉ា ចំនួន២កេស
⁃ ទឹកបរិសុទ្ធ ចំនួន ៥០យួរ

គោលដៅទី០២
លោក ឈាវ មុន្និន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាក្រុងសៀមរាប រួមជាមួយសមាជិក សហការជាមួយ អាជ្ញាធរក្រុងសង្កាត់ មូលដ្ឋានបាននាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន០៣គ្រួសារកំពុងខ្វះខាត និងត្រូវខ្យល់កន្ត្រាក់ដំបូលផ្ទះ ភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

អំណោយដែលប្រគល់ជូនរួមមាន៖
1/ អង្ករ 25គីឡូក្រាម
2/ មីមួយកេស
3/ ទឹកត្រី 1យួរ
4/ ត្រីខ 1 យួរ
5/ទឹកស៊ីអ៊ីវ 1 យួរ
6/ ប្រេងឆាមួយកាដុង
7/ ស្ករស 1 គីឡូក្រាម
8/ ប៊ីចេង 1 កញ្ចប់ធំ
9/ ម៉ាសមួយប្រអប់
10/ អំបិល 1គឺឡូក្រាម
11/ ទឹកសុទ្ធ 5យួរ
12/ អាល់កុលលាងជែលលាង ចំណុះ 500ml ចំនួន 1ដប
13/ ថវិកាល 100000៛ ( ដបម៉ឺនរៀល)ក្នុងមួយគ្រួសារ។

គោលដៅទី០៣
លោក ហ៊ិន ផាន្នី សមាជិក ចលនាយុវជនក្រុម១៥៧សាខាខេត្តសៀមរាប សមាជិក បាននាំយកអំណោយនិងថវិកា ជូនពលរដ្ឋចំនួន០៣គ្រួសារ (២គ្រួសារ)នៅស្រុកសូទ្រនិគម និង១គ្រួសារ នៅក្រុងសៀមរាប។ ដោយមួយគ្រួសារទទួលបាន
១ . អង្ករ ២០គីឡូ
២ . មីម៉ាម៉ា១កោះ
៣ . ត្រីខកំប៉ុង១យួរ
៤ . ខ្លាញ់ ១ដប
៥ . ម៉ាស ១ប្រអប់ ស្មើ៥០ម៉ាស
៦ . អំបិល ១គីឡូ
៧ . ស្ករស ១គីឡូ
៨ . ទឹកត្រី ១យួរ
៩ . ទឹកស៊ីអ៊ីវ១យួរ
១០. ថវិកាចំនួន២ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ នៅព្រឹកមិញនេះ បាន​ដឹកនាំ​ក្រុម​ការងារ​​ចុះ​ពិនិត្យ​​ស្រាវជ្រាវ​ រក​អ្នកពាក់ព័ន្ធ ជា​បនបន្ទាន់ដើម្បីធ្វើ​តេស្ត​​រក​វីរុស​កូ​វីដ​-១៩ និង​បន្ត​ចុះពិនិត្យ​ស្ថានភាព​បិទខ្ទប់ ភូមិអកទៀង ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដែលមានពលរដ្ឋវិជ្ជមានកូវីដ-១៩។

ការចុះពិនិត្យនេះ បន្ទាប់ពី​ទទួលលទ្ធផល​វិជ្ជមាន​កូ​វីត​-១៩ លើ​កម្មករ​ កម្មការិនី ចំនួន៧​នាក់ និង​អ្នក​ប៉ះពាល់​ជាង២០០នាក់​ នៅ​រោងចក្រ លី ឈាង​ខ​ប ស្ថិតនៅ​ក្នុងភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ។

អភិបាលខេត្តកំពង់ចាម បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩​ លើ​កម្មករ​ កម្មការិនី​ ចំនួន​ ៧នាក់ ​ក្នុងនោះក៏មាន​អ្នក​ពាក់ព័ន្ធ​ជាង២០០នាក់ ដែលចាំបាច់ត្រូវ​ឲ្យ​រោងចក្រកាត់ដេរ លី ឈាងខបនេះ​ ផ្អាកសកម្មភាពជាបណ្ដោះអាសន្ន​ រយៈពេល​១៤ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃទី​១០​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ដេីម្បី​ឲ្យ​កម្មករកម្មការិនី​ពាក់ព័ន្ធទាំងនោះ​ ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​។

គួរ​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ៖ ក្នុង​នោះលទ្ធផលតេស្តរហ័សរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ គឺនៅស្រុកស្រីសន្ធរ ២នាក់, កងមាស​ ២នាក់ និងស្រុកបាធាយ​ ចំនួន​ ៧នាក់ ដោយឡែក​លទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន​ ៥នាក់ទៀត ក្នុងនោះ​នៅស្រុកចំការលើ ៤នាក់ និងស្រុកកំពង់សៀម ១នាក់​ និងករណីជាសះស្បើយ ចំនួន ៩នាក់ ផងដែរ​ កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០២១​នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ខេត្តព្រះវិហារ៖បុរសម្នាក់ត្រូវបាននគរបាលស្រុកគូលែន ឃាត់ខ្លួនតាមបណ្ដឹងរបស់ម្ដាយក្មេងស្រី ដោយចោទថាបានចាប់រំលោភកូនរបស់គាត់។

ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី នៅលើផ្ទះរបស់ឈ្មោះរីម ចន្ធី (ហៅគី) ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ជនសង្ស័យឈ្មោះ( នឹម នូវ )ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឃ.ច.ណ អាយុ១៣ឆ្នាំ(១៣ឆ្នាំ០៨ខែ) ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។ បច្ចុប្បន្ននគរបាល សម្រេចបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសាលិខិតថ្វាយព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ភ្នំពេញ៖លោកប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រាប់អភិបាល រាជធានី ខេត្ត ស្ដីពីការអនុញ្ញាតឲ្យដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ឡើងវិញ។ នេះបើយោងតាមសេចក្ដីប្រកាសមួយដែលបណ្ដាញ«សៀមរាបប៉ុស្ដិ៍» ទទួលបាននៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ឧសភា ២០២១

ភ្នំពេញ៖សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សំាងកូវីដ-១៩ ដូសទី២ “COVIDSHIELD” AstraZeneca រួចហើយ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១នេះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានខិតខំកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូរ៉ូណា(កូវីដ-១៩) សំដៅស្តារសេដ្ឋកិច្ចនិងសង្គមជាតិឡើងវិញ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រីក៏បានថ្លែអំណរគុណផងដែរដល់បណ្តាប្រទេសជាមិត្ត ពិសេសសាធារណរដ្ឋប្រមានិតចិននិងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជាអង្គការសុខភាពពិភពលោក និងយន្តការកូវ៉ាក់ (COVAX) ជាដើម រួមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងនិងផ្តល់ជំនួយបច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក។

សម្តេចបានអំពាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីការពារអាយុជីវិត ក្រុមគ្រួសារនិងសហគមន៍របស់ខ្លួន។

ជាមួយគ្នានេះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ ៣កុំ»ឱ្យបានខ្ជាប់ខ្ជូនគ្រប់ៗគ្នាទោះជាបានទទួលវ៉ាក់សាំងការពាររួចហើយក្តី។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាជំងឺកូវីដ-១៩នៅតែបន្តគំរាមកំហែងពិភពលោកក៏ដូចជាកម្ពុជា ក្នុងសភាពខ្លាំងក្លានៅឡើយ។ ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លាំងឡើង កត្តាសំខាន់បំផុតគឺការចូលរួមនិងការបេ្តជ្ញាចិត្តពីបុគ្គលម្នាក់ៗ ទើបសង្គមជាតិអាចគេចផុតពីជំងឺរាតត្បាតនេះបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page402 Page403 Page404 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×