មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន
ខេត្តសៀមរាប៖ជនត្រូវចោទឈ្មោះរ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស ( បរិស្ថាន ) មានស្រុកកំណើតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប មានទីលំនៅបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានលោក អាំង សុភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបបង្គាប់ឱ្យសមត្ថកិច្ចជំនាញ យកទៅដាក់ពន្ធនាគារ ( គុក ) បណ្តោះអាសន្ន នៅរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ ចោទពីបទហិង្សាប្រព្រឹត្តិដោយសហព័ន្ធ។
ករណីហិង្សាវាយប្រពន្ធជាច្រើនលើកប្រព្រឹត្តនៅបន្ទប់ជួលក្នុង ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុហសៀមរាបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ការឃាត់ខ្លួនធ្វើឡើងដោយនគរបាលខេត្តសៀមរាបបន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ ឈ្មោះប.រ.ត.ន អាយុ៣០ឆ្នាំ រស់នៅផ្ទះជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ឲ្យត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP
ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/
https://t.me/srpeoplenews
https://t.me/srpostnews
www.srpostnews.com
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

