Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិត ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ។ នេះបើយោងតាមលិខិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះចែកចាយនៅព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖មានការលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើ ដោយរថយន្តធំៗចេញពីខេត្តមណ្ឌលគិរី ដើម្បីយកទៅចែកចាយតាមបណ្តាខេត្តផ្សេងៗទៀត នៅតែបន្តកើតមាន បើទោះបីអាជ្ញាធរជំនាញពាក់ព័ន្ធប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ។ ការដឹកជញ្ជូនឈើដោយរលូនយ៉ាងដូច្នេះត្រូវបានគេដឹងថា រថយន្តដឹកឈើទាំងនោះសុទ្ធតែមានPC អនុញ្ញាតពីសមត្ថកិច្ចជំនាញ ទើបឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ជាច្រើនខេត្ត ដោយគ្មានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរជំនាញពាក់ព័ន្ធ។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២១ សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានឃាត់រថយន្តដឹកឈើ១គ្រឿង នៅចំណុចស្ពានកណ្តែក ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដោយមានការសង្ស័យថាការដឹកជញ្ជូនឈើ លើសលិខិតអនុញ្ញាត។

យោងតាមសេចក្ដីរាយការណ៍បានដឹងថា ការដឹកជញ្ជូនឈើដោយរថយន្តធំៗ ចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តបាត់ដំបងឆ្លងកាត់ខេត្តឧត្តរមានជ័យ បន្តកើតមានជាហូរហែ ក៏ប៉ុន្តែសមត្ថកិច្ចជំនាញនៅតាមបណ្ដាខេត្ត ឆ្លងកាត់ខាងលើ ហាកបីមិនមានឆន្ទៈក្នុងការទប់ស្កាត់ឡើយ។

សូមជម្រាបថាខណៈពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនជាពិសេសខេត្តមណ្ឌលគិរី ក្រុមឈ្មួញនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើ យកទៅលក់តាមបណ្តាខេត្តបានដោយសេរី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើអភិបាលខេត្ត ឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ការចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លី លិខិតទិញលក់ដីរដ្ឋ។

នេះបើយោងតាមលិខិតរបស់ក្រសួងបរិស្ថាន បានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីលោកសាយ សំអាល់ ដែលបណ្ដាញ«សៀមរាបប៉ុស្តិ៍» ទើបទទួលបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ភ្នំពេញ៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះវរោកាស នៃព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បានសរសេរនូវអត្ថបទ មួយក្រោមចំណងជើងថា “គុណតម្លៃនៃការផ្ដោតយកចិត្តទុកដាក់”។
លោកសឿន តុលា បានសរសេរថា៖ “ភាពជោគជ័យ និងភាពមានបាន នៅមិនឆ្ងាយពីលោកអ្នកទេ ប្រសិនបើអ្នកផ្ដោតយកចិត្តទុកដាក់ ធ្វើរឿងតែមួយឲ្យបានសម្រេច”

-ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីមួយសូមទទួលខុសត្រូវ ដោយខ្លួនឯងចំពោះការសម្រេចចិត្តនោះ ពីព្រោះអ្នកនឹងទទួលយកហានិភ័យ ធំជាងកម្លាំងរបស់អ្នក ប្រសិនបើអ្នក មិនធ្វើការផ្ដោត ធ្វើរឿងនោះឱ្យចប់ចុងចប់ដើមទេនោះ ។
សំណួរដែលត្រូវសួរថា : តើអ្នកណា ធ្វើឱ្យបាត់បង់ពេលវេលារបស់អ្នក ប្រសិនបើអ្នក មានចិត្តរីករាយនោះ?
អ្នកនឹងអាចបង្កើតឱកាសថ្មីសម្រាប់អនាគត បន្ថែមទៀតបាន នៅពេលដែល អ្នកបានយល់ដឹង មូលដ្ឋានគ្រឹះគ្រប់គ្រាន់ ចេញពីតម្លៃនៃការផ្ដោត យកចិត្តទុកដាក់ ដែលអ្នកបានបំពេញហើយនោះ។
មានមនុស្សជាច្រើនក្នុងលោកនេះ បានប្រឈមមុខ ជាមួយ ការបាត់បង់ ទ្រព្យសម្បត្តិ និងដើមទុន នៅពេលដែលអាជីវកម្មរបស់ខ្លួនបរាជ័យ នោះមានន័យថា នៅពេលដែលពួកគេ បាន
បាត់បង់់ការផ្ដោតយកចិត្តទុកដាក់ ទៅលើអាជីវកម្មនោះ។ សូមចង់ចាំថា” ប្រសិនបើអ្នកផ្ដោត និងបម្រើដល់អាជីវកម្មរបស់អ្នក អាជីវកម្មរបស់អ្នកនិងបម្រើអ្នកវិញ”
ការស្វែងរកចំណេះដឹងបន្ថែម គឺជាការងាររបស់ម្ចាស់អាជីវកម្ម នៅក្នុងលោកយើងនេះ គ្មានអ្នកជោគជ័យណា ដែលក្លាហាន បិទភ្នែក បិទត្រចៀក នឹងអាងចំណេះដឹង របស់ខ្លួន ដោយមិនបានស្វែងរក ចំណេះដឹងបន្ថែមទៀតនោះទេ។
ភាពក្លាហានពិតប្រាកដ
គឺមិនមែនជាការ លោតផ្លោះនោះទេ ” គឺធ្វើកិច្ចការដដែល ប៉ុន្តែឲ្យប្រសើរជាងមុនជារៀងរាល់ថ្ងៃ ពីព្រោះ ពេលណាដែលយើងធ្វើ យើងមានកំហុស ពេលដែលយើងមានកំហុស នោះគឺ កុំហុស គឺជាមេរៀន ដើម្បីកែលម្អ ដើម្បី ឆ្ពោះទៅភាពប្រសើរឡើង” ដើម្បីឲ្យបានគុណភាពការងារ ប្រសើរឡើង ។
សូមចងចាំថា: សម្រាប់អ្នករៀន ពួកគេឈឺចាប់បំផុត នៅពេលដែលបណ្ដោយឲ្យមានកំហុសកើតឡើងដដែល ៗ។
ជាទូទៅអ្នកដែលបរាជ័យ កើតចេញពីការងារដែលគ្មានគុណភាព ពីព្រោះពួកគេគ្មានបានរៀនអ្វីពីកំហុសឡើយ ។

សូមចងចាំថា: ដើម្បីអោយមានភាពប្រសើរឡើង គឺត្រូវចំណាយពេលវេលា រៀនពីបទពិសោធ និងបន្តធ្វើ
#បញ្ហាដ៏ធំនោះ គឺសំនួរមួយ ដែលត្រូវសួរថា:
តើអ្នកធ្វើ និងរៀន ដើម្បីឲ្យមានជំនាញជាសហគ្រិន ឬ ជំនាញអ្វីមួយ ដើម្បី ក្លាយជាបុគ្គលិក?
ពីព្រោះ ទាំងសហគ្រិន ទាំងបុគ្គលិក ពួកគេមានកិច្ចការធ្វើផ្សេងៗគ្នា ប៉ុន្តែ គ្រប់កិច្ចការទាំងអស់ តម្រូវឲ្យមានការផ្ដោត យកចិត្តទុកដាក់ ទើបពួកគេ យល់អំពីតម្លៃខ្លួនពិតប្រាកដ។
និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY see(គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN  (គម្រោងលើវិស័យកសិកម្ម)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ដល់រង្វាន់លើកទឹកចិត្តចំនួន១០លានរៀល ជូនដល់កម្មការិនីរោងចក្រ ម្នាកជាមនុស្សទី២លាន ដែលបានទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩។

យោងតាមទំព័រផេកហ្វេសប៊ុកនាយករដ្ឋមន្ត្រីបានបង្ហាញថា៖ បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។

ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។

ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។

សូមក្មួយស្រី ទិត ចិន្តា ទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។

នាយករដ្ឋមន្ត្រីបានបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

នាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់

ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។ សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលាស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បាន និពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា៖«សង្គមនិងភាពរីករាយ»។

លោកលោក សឿន តុលា បានសរសេរថា៖ ជាទូទៅ គ្រប់ប្រទេសទាំងអស់ក្នុងលោកយើងនេះ នៅពេល ដែលពួកគេ និយាយអំពីសង្គម ក្នុងប្រទេសដែលពួកគេរស់នៅ មានរឿងពីរកើតឡើង

” ការនិយាយធ្វើឲ្យ ស្មុគស្មាញក្នុងចិត្ត និងការនិយាយ ធ្វើឱ្យមានកម្លាំងចិត្ត”

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ” ភាពសប្បាយចិត្ត ឬ សុភមង្គល គឺកើតចេញពីជម្រើស ដូច្នេះហើយ យើងត្រូវតែជ្រើសរើសដោយប្រយ័ត្នប្រយែង” ពីព្រោះ

សុភមង្គល មិនអាចកើតឡើងដោយការពឹងផ្អែក លើនរណាម្នាក់ ឬអ្វីមួយបានដោយ ទាំងស្រុងបានឡើយ” ប៉ុន្តែ ប្រសិនបើ យើង ចង់អោយសង្គម កែប្រែ ទៅតាមអ្វីដែលយើងចង់បាន យើងនឹងដាក់គំនិតអវិជ្ជមាន មកលើខ្លួនឯង ពីព្រោះ សង្គម មិនដែលខ្វល់ពីយើងទេ មានវិធីតែមួយគត់ ដែលយើង មានភាពសប្បាយចិត្ត ជាមួយសង្គម ” តើយើង អាចជួយ សង្គម បានអ្វីខ្លះ?” សូមចងចាំថា: ការប្រើទស្សនៈ ដើម្បីជួយ មិនមានតម្លៃ ដូចការជួយជាសកម្មភាព ក្នុងការផ្ដល់ឲ្យនោះទេ។

មានមនុស្សជាច្រើន លោកយើងនេះ ចង់បានយុត្តិធម៌ នៅក្នុងសង្គមរស់នៅ ប៉ុន្តែ សូមចងចាំថា ” ជីវិត គ្មានទេយុត្តិធម៌ នោះក៏មិនមែនមានន័យថា ជីវិតគិតមិនល្អនោះទេ “ អ្វីៗទាំងអស់ គឺស្ថិតនៅលើយើងតែប៉ុណ្ណោះ។

នៅទីនេះ តើអ្នក ទទួលយក 7 ចំណុចដើម្បីធ្វើការពិចារណាដែរឬទេ?

1- សង្គម បង្ហាត់អ្នក ឲ្យរក្សាតម្លៃរបស់ខ្លួន

ជារឿងស្មុគស្មាញខ្លាំង នៅពេលដែលអ្នកឈានជើង ចូលប្រឡូកជាមួយសង្គម មានមនុស្សជាច្រើន បានវង្វេងផ្លូវ មិនដឹងទិសដៅ ថាខ្លួននឹងទៅទីណានោះទេ

ហេតុដូច្នេះហើយ ” ការសម្រួចទិសដៅ ឲ្យច្បាស់ អំពីខ្លួនឯង ជារឿងប្រសើរខ្លាំង នៅក្នុងការប្រឡូក ជាមួយសង្គម” នោះអ្នកនឹងយល់ថា អ្នកនឹងខ្ចីពេលវេលា នៅពេលដែល អ្នកជួប មនុស្សក្នុងសង្គម ហើយប្រកែកតវ៉ាជាមួយមនុស្ស ដែលមានគំនិត និងទស្សនៈ ព្រមទាំងមានជំនឿ ផ្សេងពីអ្នក សូមចងចាំថា ពិភពលោក បែងចែកមនុស្ស ជាពីរប្រភេទ ” មនុស្សដែលជឿយើង និងមនុស្សដែលមិនជឿយើង” ។

2- សង្គមតែងតែថ្លៃជាង

ការរៀបចំខ្លួន ឲ្យបានសមរម្យ ឬការចំណាយផ្សេងៗ ក្នុងបុព្វហេតុ ចូលរួមសង្គម ឲ្យបានល្មម គឺគ្រប់គ្រាន់ ពីព្រោះការចំណាយ ឲ្យសង្គមសរសើរ ឬកោតក្រែង គឺ ” ថ្លៃខ្លាំងណាស់ ” មួយជីវិតយើង ក៏មិនអាច បង់ថ្លៃគ្រប់ដែរ ។

ការចាត់ចែងប្រាក់ ទិញសម្ភារៈ ថ្លៃដាច់គេ ឲ្យលើសគេ ឲ្យសង្គមកើតក្រែង មិនអាចឱ្យអ្នកមានអារម្មណ៍ល្អ រឿងអារម្មណ៍ស្ងប់ក្នុងចិត្ត ជាមួយនិងសម្ភារៈ ប្រណិតទាំងនោះបានដែរ ដូចច្នេះហើយការចាត់ចែងប្រាក់ ឲ្យសមល្មមដែលអាច ដើម្បីផ្ដល់ជួយក្មេងកំព្រា ចាស់ជារា ឬបុគ្គលដែលគេត្រូវការជួយ គឺជា ផ្នែក ដ៏ល្អ ក្នុងការផ្ដល់ឱ្យសង្គម ។

3- សង្គម គ្មានកាប្រៀបធៀបទេ:

សូម លុបបំបាត់ ការប្រៀបធៀប ខ្លួនឯង:

ប្រសិនបើអ្នកមានការគិត ការប្រៀបធៀប ខ្លួនឯង ជាមួយនឹងសង្គម សង្គមមិនបានផ្ដល់កម្លាំងចិត្តដល់អ្នកទេ ហើយសង្គម នឹង នាំអ្នកឱ្យឈឺចាប់ខ្លាំងឡើង ពីព្រោះ សង្គម មិនដែលចាញ់អ្នកឡើយ។

” គ្រប់ពេលដែលអ្នកប្រៀបធៀប ខ្លួនអ្នកជាមួយអ្នកដទៃ អ្នកតែងតែបាត់បង់ ទេពកុសលផ្ទាល់ខ្លួន ដើម្បីជួយជីវិតអ្នក” សូមលុបបំបាត់ចោល ពាក្យថា :

  • គេឆ្លាតជាងយើង គេមានបក្សពួក
  • គេមានអ្នកនោះ ឬអ្នកនេះជួយ
  • ឬគេមានជាងយើង។

” អ្វីទាំងអស់ គឺផ្ដើមពីយើង មិនមែនពីអ្នកដទៃទេ” អ្នកដទៃ គេជាប់មមាញឹក ជាមួយការងារ និងការទទួលខុសត្រូវជីវិតពួកគេ ប៉ុន្តែនៅទីនេះ មានបញ្ហាធំមួយ ជាមួយសំណួរ ” តើអ្នក ជាប់មមាញឹក ជាមួយនិង កិច្ចការដែលអ្នកទទួលខុសត្រូវ ដែរឬទេ? “។

4- គោរព ឱ្យតម្លៃ អ្នកដទៃ ឲ្យដូចជាយើង គោរព និងឱ្យតម្លៃ ដល់ខ្លួនឯង។

5- ចេះស្ដាប់ ចេះស្វែងយល់ អំពីអ្នកដទៃ
យើងអាចប្រើសំណួរ មកដាក់ខ្លួនឯងថា ប្រសិនបើយើង ជួបបញ្ហាលំបាកដូចរូបគាត់ តើយើងគិតយ៉ាងណា….? ”

6- បើកចិត្តទូលាយ

មានចិត្តត្រេកអរ នៅពេលដែលអ្នកដទៃ បានលាភសក្ការៈ ឬក៏ជោគជ័យទៅលើអ្វីមួយ ពីព្រោះ នៅក្នុងសង្គម មានការប្រៀបធៀប មានការច្រណែន និង រឿងស្មុគស្មាញជាច្រើនក្នុងផ្លូវចិត្ត ។ តើហេតុអ្វី យើងឱ្យខ្លួនយើង ធ្លាក់ចូលក្នុងរឿងទាំងអស់នោះ?

7- បើកចិត្តត្រិះរិះពិចារណា

នៅពេលដែលនរណាម្នាក់ ដែលមានព័ត៌មាន បង្កើតទំនាក់ទំនង ជាមួយអ្នក យើងអាចសួរក្នុងចិត្តថា ” តើពួកគេចង់បានអ្វី? ” នៅក្នុងលោកនេះ គ្មានអ្វីដែលកើតឡើង ដោយ free នោះទេ យើងត្រូវគិតតម្លៃ យើងត្រូវគិតអំពីគុណតម្លៃ ពីព្រោះ ជីវិតត្រូវការបែបនោះ ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD. * PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍) *PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការទទួលជួបនេះនៅព្រឹកមិញនេះ នៅទីស្តីការក្រសួងព័ត៌មាន។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Teo Lay Cheng ដែលត្រូវទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា ។ តាមរយៈ បេសកកម្មការទូតរបស់លោកជំទាវនាឱកាសនេះ ពិតជាមានសារៈ សំខាន់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមថែមទៀត។
លោកជំទាវ Teo Lay Cheng បានសំដែងនូវការរីករាយដែលបានមកបំពេញ បេសកកម្មការងារ ការទូតនៅកម្ពុជា ហើយជានេះ លោកជំទាវ បានវាយតំលៃខ្ពស់ ចំពោះតូនាទីសំខាន់របស់ ក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មាន នៅពេលកើត មានការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ នៅក្នុងប្រទេសកម្ពុជា ។

លោកជំទាវ ឯកអគ្គរដ្ឋទូត សឹង្ហបុរី បានថ្លែងការសរសើរចំពោះការឆ្វេងយល់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវអទិភាពដល់អ្នកសារព័ត៌មាន ក្នុងការទទួល បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ដែលជាកិច្ចការងារដ៏សំខាន់ធ្វើអោយប្រជាជន កាន់តែមានការយល់ច្បាស់បន្ថែម ទៀតនៃការឆ្លងរោគរាតល្បាត ដ៏កាចសាហាវ នេះ។ តាមរយៈនេះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត សង្ឃឹមថា នឹងអាចបន្តកិច្ចសហការ ការងារជាមួយ ក្រសួងព័ត៌មានកម្ពុជា ដើម្បីជាផលប្រយោជន៏រួមនៃប្រទេសទាំងពីរ សឹង្ហបុរី កម្ពុជា។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងការសរសើរចំពោះភាពជោគជ័យរបស់ប្រទេសសឹង្ហបុរី ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រការនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមក ដើម្បីរួមគ្នាធ្វើយ៉ាងណាអោយសុខមាលភាព របស់ប្រជាជន ដែលឆ្លងកាត់ សម័យកូវីត-នេះ បានល្អប្រសើរ សម្រាប់ ជាគុណប្រយោជន៏ក្នុងការរក្សាស្ថានការណ៏ វិស័យសុខាភិបាលនៃប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី បានកាន់តែប្រសើរឡើងបន្ថែមទៅមុខទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២១

ក្នុងសារលើទំព័រផេកហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី បានបង្ហាញថា៖
ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា​ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​ ២ កេីត ខែជេស្ឋ ឆ្នាំឆ្លូវ​ ​ត្រីស័ក​ ព.ស.២៥៦៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២១។

ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ។

នៅក្នុងពេលវេលាដែលប្រទេស យើងកំពុងតែប្រយុទ្ធ ប្រឆាំងជម្ងឺឆ្លង កូវិដ-១៩ ដ៍កាចសាហាវនេះខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនបង្កេីនការប្រុងប្រយ័ត្ន​ ទ្វេដង និងអនុវត្តតាមឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ-១៩នេះ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ​ ជាពិសេសព្រឹត្តិការណ៍សហគមន៍​ ២០​ កុម្ភៈ​ ​ដែលបានឆក់យកជីវិតមនុស្សចំនួន ១៣៦ នាក់រួចមកហេីយ​នៅប្រទេសកម្ពុជា​យើងគិតត្រឹមថ្ងៃទី ១២​ ខែឧសភា​ ឆ្នាំ២០២១​ គឺយើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះ នោះឡើយ ដោយត្រូវអនុវត្តវិធានការ​សុខាភិបាល​ ៣ការពារ​ ៣កុំ​ ជាប់ជានិច្ច​ ។

សូមបងប្អូនអញ្ជើញទៅចូលរួមយុទ្ធនាក្នងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩​ ដើម្បីបងប្អូន គ្រួសារបងប្អូននិងជាតិរបស់យើង។

ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់ ទទួលបាន នូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយដែលមានចំណងជើងថា«ការដាក់ទិសដៅ»។

លោក សឿន តុលា បានសរសេរថា៖ នៅក្នុងលោកយើងនេះ  មនុស្សជាច្រើន តែងតែ ចង់បានផលផ្សេងៗគ្នា ក្នុងគ្រាតែមួយ   ប៉ុន្តែ ពួកគេ មិនបាន ទទួលផលទាំងនោះ  ដូចដែលពួកគេចង់បាននោះទេ ដោយសារតែ  ទំហំ ចង់បានលឿនពេក ហើយខ្វះនៅ ការសរសេរកត់ត្រា  ឱ្យបានច្បាស់ ថា ” តើ ពួកគេ ចង់បាន សម្រេច អ្វីមួយ ឲ្យច្បាស់លាស់ ក្នុងគ្រាណាមួយ ? ”  ហេតុដូច្នេះហើយ  ទើបយើង ឃើញ  អ្នកដែលជោគជ័យ  គឺអ្នកដែលទទួលបានផលល្អ  រីឯ អ្នកបរាជ័យ បោះបង់ ដោយមិនបានទទួលលទ្ធផលអ្វីទេ

បញ្ហាធំ នោះគឺថា :  តើអ្នកជឿថា ធ្វើកិច្ចការជាមួយនិងគោលដៅពិត

ប្រាកដ   គឺជារឿង ពាំនាំឱ្យមានភាពជោគជ័យដែរឬទេ?

តើអ្នកជឿថា:  ការចង់បានលទ្ធផលច្រើនប្រភេទ ហើយធ្វើកិច្ចការជាច្រើន ក្នុងគ្រាតែមួយ  គឺជាការខ្ជះខ្ជាយពេលវេលា និង ទទួលបរាជ័យនៅចុងបញ្ចប់ដែរឬទេ?

ចម្លើយ គឺស្ថិតនៅលើអ្នក  ពីព្រោះ ពេលវេលារបស់អ្នក  និងការដឹកនាំជីវិតរបស់អ្នក  ”  គឺរូបអ្នក” ។

ប៉ុន្តែប្រសិនបើ  អ្នកជឿ ទៅលើ ការដាក់គោលដៅ ” Goal”  គុណភាពការងារ របស់អ្នក នឹង មានកម្រិត ប្រសើរឡើង ជារៀងរាល់ថ្ងៃ  ព្រមទាំង ជួយរំលែកអ្នកឱ្យលុបបំបាត់ចោល ឬកាត់បន្ថយ នៅភាពសង្ស័យ  និងភាពភ័យខ្លាចទាំងឡាយ ដូចជា

# ភាពភ័យខ្លាច  ធ្លាក់ខ្លួនក្រ ជាងនេះ

# ភាពភ័យខ្លាច  ការរិះគន់ ពីអ្នកដទៃ

# ភាពភ័យខ្លាច ពេលឈឺក្នុងពេលខាងមុខ ( ដោយសារអារម្មណ៍គិតផ្ដេសផ្ដាស)

# ភាពភ័យខ្លាច ការបាត់បង់ ការស្រលាញ់ពីអ្នកដទៃ ( ដោយសារតែអ្នកព្យាយាមបំពេញចិត្តអ្នកដទៃ)

# ភាពភ័យខ្លាច  រាងកាយចាស់ជារា: មើលមុខមើលកញ្ចក់ និយាយរិះគន់ ពីភាពជ្រៀវជ្រួញ របស់ខ្លួន

# និងភាពភ័យខ្លាច  ស្លាប់ទៅថ្ងៃមុខ

ពីព្រោះនៅពេលដែលអ្នក ជាប់រវល់ជាមួយការងារដើម្បី ឲ្យទៅដល់គោលដៅ អ្នកនឹងមិនមានពេល  គិតកិច្ចការដែលអត់ប្រយោជន៍ នាំឲ្យព្រួយបារម្ភ ដល់ខ្លួននោះឡើយ។

បញ្ហាធំមួយនោះគឺថា : តើអ្នកយល់ព្រម ផ្លាស់ប្ដូររបៀបគិត  រកអាថ៌កំបាំងក្នុងខ្លួន ” តើអ្នក ចង់ឱ្យបានសម្រេចអ្វីពិតប្រាកដអត់ ហើយសរសេរ ឲ្យបានច្បាស់លាស់ ក្នុងសៀវភៅផ្ទាល់ខ្លួន ព្រមទាំង បញ្ជាក់នូវពេលវេលា និងអំឡុងពេលដើម្បីឱ្យច្បាស់ខ្លួនឯង ក្នុងការងារដែលត្រូវបំពេញ? ” ៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារថ្វាយ​ព្រះពរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះករុណាអម្ចាស់ជីវិតលើត្បូង។

នៅក្នុងសារលិខិតនោះ សម្ដេចក្រឡាហោមបានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា ទូលបង្គំតាងនាមថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្តែងគារវកិច្ច ក្នុងមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសប្រកបដោយអភិសិរីមង្គលនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

សម្ដេចក្រឡាហោមបានបន្តទូលថ្វាយក្នុងន័យដើមថា«ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទក្រាបបង្គំសម្តែងថ្វាយនូវអំណរសាទរ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែល ជានិច្ចកាល ព្រះអង្គតែងថ្វាយកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយស្វាមីភក្តិដ៏ឧត្តុង្គឧត្តមបំផុត។ ក្រោមព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋ និងព្រះរាជតម្រិះ ដឹកនាំ ប្រកបដោយព្រះរាជគំរូវីរភាពដ៏អង់អាចមោះមុត និងព្រះរាជទសពិធរាជធម៌របស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ បានរស់នៅដោយសុខដុមក្នុងសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី និងវិបុលភាព ឥតឈប់ឈរ»។

សម្ដេចឧបនាយករដ្ឋមន្ត្រីបានទូលថ្វាយទៀតថា«នាឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជា រាស្ត្រខ្មែរជាដរាបតរៀងទៅ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២១

ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា«ក្រុម១៥៧» សាខាខេត្តសៀមរាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចុះចែកអំណោយចំនួន២គោលដៅ នៅស្រុកអង្គរធំនិងក្រុងសៀមរាប។

គោលដៅទី១ លោក ស្រី វង្សបញ្ញាឫទ្ធិ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកអង្គរធំ ដឹកនាំសមាជិក និងសប្បុរសជន នាំយកជំនួយជាសម្ភារប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ ដោយមានការចូលរួមពី ស.ស.យ.ក ស្រុកផងដែរ។

អំណោយដែលត្រូវប្រគល់ជូនរួមមាន៖

⁃ អាកុល ចំនួន ៦០លីត្រ

⁃ ម៉ាសចំនួន ១០០០ ម៉ាស

⁃ ទឹកសុទ្ធចំណុះ ៥០០មីលីលIត្រ ចំនួន ២០កេស

⁃ ភេសជ្ជ អាឃ្វ័ររៀស ៥យួរ

⁃ ឧបករណ៍វ៉ាស់កម្ដៅ៤គ្រឿង ។ដោយឡែកគោលដៅទី២ លោក ម៉ន សំអាត ប្រធានព័ត៌មានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង និង កញ្ញា គង់ គីមលាង ប្រធានផ្នែកហេរញ្ញិក បាន សហការជាមួយ លោក ឌឿន សារឿន ប្រធានរដ្ឋបាល សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប បាននាំយកអំណោយប្រគល់ជូន លោក អនុភូមិ នៅបុស្តិ៍ប្រជាការពារភូមិ សាលាកន្សែងដែលប្រចាំការ។

អំណោយដែលប្រគល់ជូនរួមមាន៖

– ទឹកសុទ្ធ ៣០យួរ

-ម៉ាស ៥០០ម៉ាស

-កូកា ១យួរ

-មីម៉ាម៉ា ១កេស ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page401 Page402 Page403 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×