ខេត្តឧត្តរមានជ័យ៖ឈើប្រណិតប្រភេទធ្នង់ក្នុងដែនការពារជម្រកសត្វសង្ឃរុក្ខវ័ន រងការកាប់បំផ្លាញយ៉ាងរង្គាល ដោយត្រឹមតែរយៈពេល៤ថ្ងៃ ត្រូវគេចូលទៅកាប់អស់៩ដើម។
ការចូលទៅកាប់ឈើក្នុងព្រៃសហគមន៍ខាងលើនេះ បានកើតឡើងក្នុងចន្លោះថ្ងៃទី៩ដល់ថ្ងៃទី១២ខែ មិថុនាឆ្នាំ២០២១។
ព្រះតេជគុណព្រះនាមថូ ធូរស់ ប្រធាបប្រតិបត្តិនិងជាប្រធានសង្ឃសហគមន៍រុក្ខវ័នស្តីទី បានមានសង្ឃ ដីកាថា ជាការពិតណាស់ដែលក្រុមជនមិនស្គាល់មុខបានចូលទៅកាប់ឈើប្រភេទធ្នង់ក្នុងព្រៃសហគមន៍អស់៩ដើមត្រឹមតែរយៈពេល៤ថ្ងៃ។ ឈើដែលរងការកាប់បំផ្លាញនេះស្ថិតនៅចំណុច ភូមិបាក់ដឹង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចម្ងាយប្រហែល២០០ម៉ែត្រពីស្នាក់ការឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត។ ឈើប្រណិតប្រភេទធ្នង់ទាំង៩ដើមដែករងការកាប់បំផ្លាញនេះ មានមុខកាត់ពី២តឹកដល់ជាង៣តឹក។
ព្រះតេជគុណអោយដឹងទៀតថា ក្រុមជនមិនស្គាល់មុខ បានប្រើរូបភាព៣ផ្សេងគ្នាក្នុងការដឹងជញ្ជូនឈើចេញក្រោយពេលកាប់។ ១ ដឹកដោយរទេះច្នៃកង់ពីរឬ(រុក្ខិន)ទី២ ចងស្ពាយម្នាក់ៗ និងទី៣ សែង។ សកម្មភាពនេះកម្លាំងធ្លាប់ល្បាតប្រទះឃើញ ហើយរឹបអូសបានជាវត្ថុតាងទៀតផង ខណ:ជនសង្ស័យបានរត់គេចខ្លួននាពេលកន្លងមក។ តែថ្មីនេះ ក្រុមជនមិនស្គាល់មុខបន្តចូលទៅកាប់ ហើយដឹកចេញដោយសុវត្ថិភាព ហាក់មិនខ្លាចអំពីកម្លាំងរបស់មន្ត្រីឧទ្យាននុរក្សអីបន្តិចសោះ។
ព្រះតេជគុណ បន្ថែមថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នមានទំហំ៣០២៥៤ហិកតា ជាប់ព្រំប្រទល់ ៣ ក្រុងស្រុកគឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ។ គិតចាប់ពីខែ១២ឆ្នាំ ២០២០មកទល់ពេលនេះ មានឈើប្រភេទធ្នង់ជាង ១០០ដើមហើយ ដែលត្រូវក្រុមមិនស្គាល់មុខកាប់បំផ្លាញ ធ្វើអាជីវកម្ម ។ ចឹងទេ ករណីចូលកាប់ឈើ ខាងលើ ព្រះតេជគុណ អំពាវនាវសំុអោយជំនាញពាក់ព័ន្ធ ពិសេសកម្លាំងឧទ្យាននុរក្ស ដែលបានដាក់ពង្រាយរហូត៥ស្នាក់ការមេត្តា ជួយល្បាតទប់ស្កាត់ និងចាប់ឃាត់ខ្លួនក្រុមជនឧក្រិដ្ឋព្រៃឈើមកផ្តន្ទាទោស ចៀសជាងក្រុមជនខាងលើចូលកាប់បំផ្លាញឈើក្បែរស្នាក់ការខ្លួនហើយ បែជាមិនដឹងទៅវិញ។
ជុំវិញការបាត់បង់ឈើប្រណិត៩ដើមត្រឹមរយៈពេល៤ថ្ងៃនេះ លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអោយដឹងតាមទូរស័ព្ទថា ជាការពិតណាស់ចំពោះការបាត់បង់ដើមឈើនេះ។ ប៉ុន្មានថ្ងៃមុនកាប់អស់៨ដើម និងនៅថ្ងៃទី២១ខែមិថុនានេះកាប់១ដើមទៀតសរុបអស់៩ដើម។ តែខាងលោកក៏បានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយដែរ។ ពេល នេះកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួន ត្បិតយើងស្គាល់អត្តសញ្ញាណខ្លះហើយ។
លោកបន្តថា ក្រុមជនមិនស្គាល់មុខធ្វើសកម្មភាពពេលយប់ ចឹងទេយើងពិបាកក្នុងការល្បាតខ្លះៗដែរ។ តែចំពោះថា កាប់ក្បែរស្នាក់ការមិនពិតទេ គឺមានចម្ងាយ២០០ ទៅ៣០០ម៉ែត្រ។ តែខាងលោកនិងព្យាយាមស្រាវជ្រាវវែកមុខជនល្មើសដើម្បីចាប់ខ្លួន។
ទោះជាបែបនេះ ព្រះតេជគុណ ថូ ធូរស់ នៅតែបញ្ជាក់ថា ចំពោះការសហការក្នុងការការពារព្រៃឈើសង្ឃរុក្ខវ័ននេះ ហាក់មិនសូវស៊ីសង្វាក់គ្នារវាងសហគមន៍និងឧទ្យាននុរក្សនោះឡើយ។ ហេតុនេះទើបជនឧក្រិដ្ឋព្រៃឈើ នៅតែមានឱកាសក្នុងការចូលកាប់បំផ្លាញ៕SRP
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៕SRP
ភ្នំពេញ៖លោក ឈួរ ច័ន្ទឌឿន ចៅហ្វាយខេត្តកំពង់ឆ្នាំង បានរបូតតំណែងពីចៅហ្វាយខេត្តកំពង់ឆ្នាំងហើយ។
ដោយឡែក លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមព្រះរាជក្រឹត្យដែលចុះនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១នេះ៕SRP 

ខេត្តសៀមរាប៖លោក ញ៉ែម សំណាង និង លោកសឹង្ហ សំរឹទ្ធិ ព្រមទាំងក្រុមការងារ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានឧបត្ថមម៉ាសនិងអាកុល ដល់ក្រុមគ្រូពេទ្យ យោធភូមិភាគទី៤ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យវត្តស្វាយ។
ខេត្តបន្ទាយមានជ័យ៖ក្រុមមន្ត្រីជាច្រើននាក់បម្រើការងារនៅពន្ធនាគារខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដៃប្ដឹងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ទៅសម្ដេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍។ នេះបើយោងតាមពាក្យបណ្ដឹង ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទើបទទួលបាន។
ខេត្តកំពង់ធំ៖រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឃាត់រថយន្តវេអង១គ្រឿងដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅខេត្តកំពត។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរនូវអត្ថបទមួយដែលមានចំណងជើងថា«ឥទ្ធិពល វិជ្ជមាន នៃ ការដាក់គោលដៅ»។
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។