ខេត្តសៀមរាប៖អាជ្ញាធរបានណែនាំឲ្យសេវាកម្មទេសចរណ៍ ទាំងអស់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តតាមគន្លងថ្មី សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។
ការណែនាំធ្វើឡើង នាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា សម្រាប់សេវាកម្ម ស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សហគមន៍-អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលរង ខេត្តសៀមរាប តាមរយៈប្រព័ន្ធរូបភាពនិងសំឡេង Zoom។
កិច្ចប្រជុំនេះបានសម្រេចឲ្យ ១ អាជីវកម្ម សេវាកម្មទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលកំពុងបើកដំណើរការទាំងអស់ត្រូវប្រត្តិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យស្របតាមប្រកាស និងសេចក្តីណែនាំស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដារអប្បរមា ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍។
២ ក្រុមការងារត្រូវចុះផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រតិបត្តិករទេសរណ៍ទាំងអស់ក្នុងខេត្តឱ្យយល់ដឹង និងអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”។
៣ សម្រាប់រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ត្រូវកំណត់ឱ្យបាននូវសមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ ដោយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងត្រូវធ្វើការចុះឈ្មោះភ្ញៀវចូលទស្សនាជាប្រចាំ ជាពិសេសអនុវត្តឱ្យបាននូវការស្កែន QR Code ទប់ស្កាត់កូវីដ-១៩ ។
៤ គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលបើកដំណើរការនឹងទទួលបាននូវឡាប៊ែលបញ្ជាក់ពីសុវត្ថិភាពបន្ទាប់ការចុះវាយតម្លៃរបស់ក្រុមការងារអំពីការអនុវត្តនូវប្រកាស និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ស្របតាម “គន្លងប្រក្រតីភាពថ្មី”៕SRP


ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋប្រមាណជាង២០ គ្រួសារមានទីលំនៅភូមិអូឬស្សី សង្កាត់ផ្សារកណ្ដាល បានស្នើសុំដល់អាជ្ញាធរក្រុងប៉ោយប៉ែត ជួយបើកផ្លូវចាស់ ឲ្យពួកគាត់អាចធ្វើដំណើរឡើងវិញ។
ភ្នំពេញ៖អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសុំឱ្យផេកហ្វេសប៊ុក គណនីឈ្មោះ ហង្ស សំណាង ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។ ក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្ដឹងទាម ទារសងជំងឺចិត្តទៅតាមផ្លូវតុលាការ។
ភ្នំពេញ៖នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។
ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយដង្គំ បានទទួលអំណោយ ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ។