ខេត្តកំពង់ចាម៖លោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តអង្គួញដីសិរីសុខា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិធីនេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែមិថុនា ព្រឹកមិញនេះ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តយសសាខាសមាគម នារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា និងសហការីជាច្រើនរូបផងដែរ។
លោកស្រី ម៉ែន សំអន បានលេីកឡេីងថា ដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ទេីបយេីងមានឱកាសធ្វើបុណ្យដាក់ទានជួបជុំគ្នា បង្ហាញពីទឹកចិត្តគោរពស្រលាញ់ និងប្រតិបត្តិតាមឱវាទរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា និងដើម្បីប្រាថ្នាយកកុសលផលបុណ្យ សម្រាប់ជាតិនេះផង និងសម្រាប់អនាគតជាតិផងដែរ។
លោកស្រី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការចូលរួមជាមួយអាជ្ញាធរ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
សូមជម្រាបថាទេយ្យវត្ថុ ដែលបានប្រគេន រួមមាន៖ ទៀនវស្សា ផ្កាស្រស់ ផ្លែឈើ ស្លាដក់ បាត តែ ស្ករស ទឹកបរិសុទ្ធ ទឹកក្រូច ទឹកដោះគោ មី អង្ករ សាច់ក្រក ត្រីងៀត ត្រីខ ម៉ាស អាល់កុល ជែលលាងដៃ និងបច្ច័យ ចំនួន ១លាន ៩៥ម៉ឺនរៀល និង៤០០ដុល្លារអាមេរិក ផងដែរ៕SRP
ខេត្តសៀមរាប៖លោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជននៅស្រុកប្រាសាទបាគង។

ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន០៣ ខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុង។
ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បានសរសេរនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»។
ខេត្តសៀមរាប៖លោក ធឿន វុឌ្ឍី លេខាធិការដ្ឋាន ចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង ព្រមជាមួយសមាជិក សមាជិកា បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ មុខផ្សារភូមិអូរ។
ខេត្តសៀមរាប៖មានការលើកឡើងថាគេបានឈូសឆាយដីផ្នូរខ្មោច (កប់ខ្មោច)ធ្វើជាដីឡូតិ៍សម្រាប់លក់ ករណីនេះស្ថាបនិក របស់សមាគមសពគ្រីស្ទាន និងជាប្រធានសមាគម គ្រូគង្វាលប្រចាំខេត្តសៀមរាប គ្រោងដាក់ពាក្យប្តឹងទៅតុលាការ។
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធការផ្គត់ផ្គង់ត្រីនៅកម្ពុជា៕SRP
ភ្នំពេញ៖អ្នកស្រី ស៊ុ សំអឿន ដែលមនុស្សទី៣លាន ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានទទួលថវិកាលើកទឹកចិត្ត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។