ខេត្តសៀមរាប៖ថៅកែគ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តផងនោះ បានត្រូវប៉ូលិសពាក់សក្ត័៤កន្លះម្នាក់ ប្តឹងទៅសាលាឧទ្ធរណ៍ពីបទ រំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់រហូត២៣៥០០០ដុល្លារអាមេរិក។
ថៅកែគ្លីនិកឯកជន និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលរងបណ្តឹង ពីបទរំលោភលើទំនុកចិត្តនោះ មានឈ្មោះ ស៊ឹង រិទ្ធីរ៉េត។ ចំណែកដើមបណ្តឹងមានឈ្មោះសំ សុខហេន ជាវរសេនីយ៍ទោ មានតួនាទីនាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តសៀមរាប។
ដើមបណ្តឹងលោកសំ សុខហេន បានផ្តល់បទ សម្ភាសន៍ដោយផ្ទាល់ថា កាលថ្ងៃទី៣១ខែឧសភាឆ្នាំ ២០១៩ រូបលោកនិងឪពុក រួមទាំងចុងបណ្តឹង បានព្រមព្រៀងគ្នាទិញដីនិងផ្ទះមួយកន្លែង ក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប តម្លៃ៥៦ម៉ឺនដុល្លារ។ ក្នុងនោះរូបលោកមានចំណែក២៥គាគរយ ឪពុក២៥ ភាគរយ ហើយចុងបណ្តឹង៥០ភាគរយ ដោយស្រាក់គ្នាខ្ចីលុយពីធនាគារ។ ក្រោយពេលទិញហើយក៏ត្រូវបានអ្នកផ្សេងមករកទិញវិញដោយអោយតម្លៃ៩៦ម៉ឺនដុល្លារ តែពួកគាត់ទាំង៣ភាគហ៊ុនសម្រេចមិនលក់ ដោយព្រមព្រៀងជួលអោយចុងបណ្តឹងធ្វើជាគ្លីនិកក្នុង១ខែ៣០០០ដុល្លារ។ ក្នុងពេលព្រមព្រៀងគ្នា ចុងបណ្តឹងបានរៀបចំជួសជុលហើយបង្កើតជាគ្លីនិកតែម្តង។
លោកបន្តថា ក្នុងកំឡុងពេលដំណើរការជួស ជុលរៀបចំ រូបលោកបានធ្វើលិខិតមួយច្បាប់បញ្ជាក់ពីចំណែកហ៊ុនទាំង៣ និងកិច្ចសន្យាជួល។ ប៉ុន្តែក្នុងពេលអោយលិខិតទៅចុងបណ្តឹងផ្តិតមេដៃ ចុងបណ្តឹងចេះតែពន្យាពេល រហូតចុងក្រោយឆ្លើយតបមកវិញថា ដីផ្ទះរបស់គាត់ឈ្មោះកម្មសិទ្ធិរបស់គាត់ ខ្ចីធនាគារក៏ឈ្មោះរបស់គាត់ តើមានរឿងអីត្រូវគាត់ផ្តិតមេដៃជួលនិងចែកភាគហ៊ុន។
លោកសំ សុខហេន អោយដឹងទៀតថា បន្ទាប់ពីចុងបណ្តឹងឆ្លើយថាដីផ្ទះនោះជារបស់គាត់តែម្នាក់រូបលោក បានដាក់ពាក្យប្តឹងទៅតុលាការសៀមរាប ដោយចោទពីបទ រំលោភលើទំនុកចិត្ត។ តែនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាបសម្រេចតម្កល់រឿងឥតចាត់ការ។
លោកសំ សុខហេន បានអោយដឹងទៀតថា ក្នុងការព្រមព្រៀងទិញដីនិងផ្ទះចូលគ្នា៣ ចំណែកនេះ ខ្ចីលុយធនាគារក៏ខ្ចីទាំង៣ចំណែក ហើយបង់ប្រាក់សងធនាគារវិញក៏៣ចំណែកដូចគ្នា។ គ្រាន់តែអោយចុងបណ្តឹងជាអ្នកចេញមុខដាក់ឈ្មោះទិញ និងចេញមុខខ្ចីធនាគារ ព្រោះរូបគាត់ជាបងនិងជាកូនរបស់សហភាគហ៊ុន។ ប៉ុន្តែបុគ្គលចុងបណ្តឹង ដែលត្រូវជាបង និងត្រូវជាកូន ធ្វើបែបនេះទៅវិញ។ រូបលោកនិងឪពុកដែលជាម្ចាស់ភាគហ៊ុន មានឯកាសារទូទាត់ប្រាក់ទៅធនាគារ និងទៅចុងបណ្តឹងទាំងអស់។ ក្នុងនោះសម្រាប់រូបលោក ដែលត្រូវជាប្អូនរបស់ចុងបណ្តឹងមានចំណែក២៥ភាគរយគឺស្មើទឹកប្រាក់ ២៣៥០០០ដុល្លារ។ តែតុលាការសៀមរាបតម្កល់រឿងឥតចាត់ការ។ ហេតុដូច្នេះហើយទើបរូបលោក សម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដោយចោទពីបទ រំលោភលើទំនុកចិត្ត ហើយលោករំពឹងថា នឹងទទួលបានភាពយុត្តធម៌។
ជុំវិញការចោទប្រកាន់នេះ លោកស៊ឹង រិទ្ធីរ៉េត ម្ចាស់គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ថា រូបលោកជាម្ចាស់កម្មសិទ្ធិដីមានប្លង់ស្រប់ច្បាប់ ហើយក៏ជាអ្នកខ្ចីធនាគារ ដោយផ្ទាល់ផងដែរ។ រឿងបុគ្គលដើមចោទអះអាងយ៉ាងណានោះ គឺជាការប្រឌិតព្រោះតែចង់បានទ្រព្យរបស់លោកតែប៉ុណ្ណោះ។
លោកបន្តថា សម្រាប់លោក គឺមិនបរិយាយវែងទេ ពីព្រោះសំអាងលើឯកសារ ម្យ៉ាងវិញទៀត តុលាការបាន សម្រេចតម្កល់រឿងឥតចាត់ការរួចទៅហើយ។ ចឹងទេទោះគាគីប្តឹងទៅណាទៀតក៏មិនជាអ្វីដែរ។
ទោះជាបែបនេះ មហាជននៅក្នុងខេត្តសៀមរាប រងចាំមើលថា តើរឿងក្តីដែលមានទំហំទឹកប្រាក់រហូតជាង២៣ម៉ឺនដុល្លារនេះទៅជាយ៉ាងណា។ម្ខាងជាប៉ូលិសមានឋាន: ឯម្ខាងទៀត ជាមន្ត្រីមានមុខមាត់ ពិសេសជាថៅកែគ្លីនិកដ៏ល្បីល្បាញ ប្រចាំខេត្តសៀមរាប ទៀតផង៕SRP


ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអះអាងថា
ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកនេះបានបង្ហាញលទ្ធផលការងារបង្កបង្កើនផលសម្រាប់រដូវវស្សាឆ្នាំ២០២១ នៅទូទាំងប្រទេស, គិតមកទល់ត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១៕SRP
ភ្នំពេញ៖អតីតមេឃុំនៃអតីតគណបក្ស CNRP នៅស្រុកស្អាង ខេត្តកណ្តាល លោក លឿង សារុន សប្បាយរីករាយដែលបានសម្រេចចិត្តលើផ្លូវត្រូវចូលរួមរស់ជាមួយបក្សទេវតា គឺគណបក្សប្រជាជនកម្ពុជា«CPP»។ នេះបើតាមលោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកនៅរសៀលថ្ងៃនេះ។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពស្មោះត្រង់ និង ក្លាហាន»។
ខេត្តព្រះវិហារ៖លោកទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកបានចាត់តាំង អោយព្រះរាជ អាជ្ញារងចំនួនបួនរូបគឺ៖ លោក សេង ម៉េងស្រ៊ុន , លោក វុធ សាវី , លោក ថុល គឹមហុឹង , លោក គឹម សំលេង ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីបើកយុទ្ធនាការ ថ្មីមួយដែលមានឈ្មោះថា (ខ្មែរតែមួយ បេះដូងតែមួយ) មានន័យដើម្បីជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងខេត្តព្រះវិហារ ក្នុងអំឡុងពេលបិទខ្ទប់ ការរីករាយដាលនៃ ជំងឺកូវីដ១៩ Covit-19។
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់កម្ពុជា ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។