ខេត្តពោធិ៍សាត់៖លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងថាតួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់។ នៅពេលដែលយើងទទួលបានតួនាទីហើយ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការដឹកនាំមូលដ្ឋាន ប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រជាពលរដ្ឋខកចិត្ត និងបាត់ជំនឿមកលើយើង។ ជាមួយគ្នានោះ ត្រូវមានវប្បធម៌ចែករំលែក នឹងត្រូវចងចាំពាក្យប៉ុន្មានឃ្លាថា «នៅពេលដែលយើងទទួលទានឆ្អែត យើងត្រូវស្រមៃឃើញអ្នកដែលកំពុងតែស្រេកឃ្លាន, នៅពេលយើងក្រយើងត្រូវរកឱ្យមាន នៅពេលដែលយើងមានយើងត្រូវជួយអ្នកក្រវិញ»។
លោក ម៉ៅ ធនិន ក៏បានណែនាំ និងដាក់ផែនការដល់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងដាក់ទិសដៅចំនួន៤ចំណុចធំៗ ដើម្បីឆ្ពោះទៅទទួលយកជ័យជំនះទៅថ្ងៃខាងមុខ៖
១-សូមឱ្យមានអ្នកប្រចាំការ នៅស្នាក់ការគណបក្សស្រុក/ឃុំ ដើម្បីរងចាំបំពេញតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ
២-បេក្ខភាពឈរឈ្មោះ (ក្រុមប្រឹក្សាឃុំ) សូមពង្រឹង និងពង្រីកសមត្ថភាព ដោយយកតួនាទីទៅផ្សារភ្ជាប់នឹងសុខទុក្ខប្រជាពលរដ្ឋ
៣-បន្តចុះជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ពីជីវភាព បញ្ហាប្រឈម និងសុខទុក្ខពួកគាត់ ធ្វើការដោះស្រាយ
៤-សូមជ្រើសរើស ភ្នាក់ងារសង្គេតការណ៍ កើតចេញពីកូនក្មួយយុវជនយើង ដែលមានសមត្ថភាព មានភាពត្រឹមត្រូវ ចេះច្បាប់ និងមានស្មារតី ឆន្ទះ ច្បាស់លាស់។
លោកមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី ក្នុងប្រកាសសេចក្តីសម្រេច តែងតាំងមន្ត្រីស្នាក់ការគណបក្សឃុំ ក្នុងស្រុកបាកាន ចំនួន២៧រូប និងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។ ពិធីនេះធ្វើនៅ ទីស្នាក់ការគណបក្សស្រុកបាកាន នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ព្រឹកមិញនេះ.
លោក ខៀវ ចែ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងតំណាងឱ្យលោក លោកស្រី ជាប្រធាន អនុប្រធាន និងជំនួយការ គណបក្សឃុំ ក្នុងស្រុកបាកានទាំងមូល បានប្តេជ្ញាចិត្ត៖
១-បែងចែកភារកិច្ចទទួលបន្ទុកខុសត្រូវ តាមសេចក្តីកំណត់លេខ២២សណ.គក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៩៥ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីមុខងារ ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។
២-រៀបចំការប្រជុំគណៈកម្មាធិការគណបក្សស្រុក និងគណបក្សឃុំឱ្យបានទៀងទាត់ប្រចាំខែ តាមប្រតិទិន ដែលបានអនុម័តរួចហើយ។
៣-រៀបចំការប្រជុំជាមួយគណៈកម្មាធិការគណបក្សឃុំចំណុះ និងគណៈគណកម្មាធិការសាខា តាមបណ្តាការិយាល័យ អង្គភាពចំណុះ ១ខែម្តង និងករណីចាំបាច់ ប្រជុំជាវិសាមញ្ញ។
៤-រៀបចំកសាងកម្មវិធីចុះជួយមូលដ្ឋានជាប្រចាំ ដើម្បីលើកទឹកចិត្តមូលដ្ឋាន និងជំរុញការងារ របស់មូលដ្ឋានឱ្យបានសកម្ម។
៥-រៀបចំពង្រឹង របបរាយការណ៍ជាប្រចាំ ជូនគណបក្សថ្នាក់លើរបស់ខ្លួនរៀងរាល់ខែ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍ផ្ទាល់មាត់ ដើម្បីទាក់ទងថ្នាក់លើដោះស្រាយជាបន្ទាន់។
៦-រៀបចំពង្រឹងដល់គណៈជំនាញរបស់គណបក្សជាប្រចាំ ដូចជាការងារចាត់តាំងការងារឃោសនាអប់រំការងារត្រួតពិនិត្យគណបក្ស និងការងាររដ្ឋបាល ហិរញ្ញវត្ថុ។
៧-រៀបចំបែងចែកវេនប្រចាំការ នៅស្នាក់ការគណបក្សគ្រប់ថ្នាក់ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីទំនាក់ទំនងការងារជាមួយគ្រប់មជ្ឈដ្ឋាន ជាមួយសមាជិកគណបក្ស ពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ៕SRP



ភ្នំពេញ៖ក្រុមការងារហ្វេសប៊ុករបស់ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឆមាសទី១ ដោះស្រាយមតិ ជូនប្រជាពលរដ្ឋ បានចំនួន២៥៩គណនី។
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកតំណែង លោកឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមផេកហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិចនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។