ខេត្តបាត់ដំបង៖លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានណែនាំដល់ម្ចាស់រមណីយដ្ឋានទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ទាំង៧ចំណុចរបស់ក្រសួងទេសចរណ៍ដូចខាងក្រោម៖
១/ត្រូវកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លូនឱ្យស្របតាមនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំដូចកំណត់ក្នុងខ្លឹមសារប្រកាសលេខ០៨៥ ប្រក
២/ត្រូវគិតគូរពីសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិជាអាទិភាពចំពោះមុខ និងជំរុញការគ្រប់គ្រង និងអភិវឌ្ឍរមណីយដ្ឋានក្នុងបរិបទ “គន្លងប្រក្រតីភាពថ្មី”
៣/ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព
៤/ត្រូវអនុវត្តវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសវិធានការ “៣ការពារ ៣កុំ”
៥/ត្រូវចូលរួមផ្សព្វផ្សាយរាល់វិធានការនានាដែលបានដាក់ចេញដោយរដ្ឋាភិបាល និងក្រសួងស្ថាប័នមានសមត្ថកិច្ចសំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
៦/ត្រូវអនុវត្ត និងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវការស្កេន QR Code ទប់ស្តាត់កូវីដ១៩
៧/ជម្រុញការចូលរួមរបស់រមណីយដ្ឋានទេសចរណ៍ ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយ នានាតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងសកម្មភាពជាក់ស្តែងតែម្តង។
ការណែនាំនៅថ្ងៃទី៣និងទី៤ខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលលោកដឹកនាំមន្ត្រីចុះផ្សព្វផ្សាយ និងដល់ម្ចាស់រមណីយដ្ឋាន និងអ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ទាំងអស់ស្តីពី បទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) សម្រាប់រមណីយដ្ឋានទេសចរណ៍ និងប្រកាសលេខ ០៨៥ ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរឡើងវិញ។
សូមជម្រាបថាវិធានសុវត្ថិភាពនេះ មានចំណុចលំអិតចំនួន ៣០ ត្រូវវាយតម្លែស្នើនឹង ៣០០ ពិន្ទុ ចំពោះរមណីយដ្ឋានដែលទទួលបានពិន្ទុចាប់ពី ៩០ % ឡើងទៅនឹងទទួលបានលិខិតបញ្ជាក់ជូន ដែលមានសុពលភាព១ឆ្នាំផងដែរ៕SRP


ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែង លើកទឹកចិត្តឱ្យមាន ការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប។ នេះបើយោងតាមសន្ទរកថារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» រាជធានីភ្នំពេញ តាមរយៈការថតវីដេអូទុកជាមុន, ថ្ងៃទី ០៣ កញ្ញា ២០២១នេះ៕SRP
ខេត្តសៀមរាប៖លោក ឌឿន សារឿន អាជីវក បានឧបត្ថម្ភសុីម៉ង់ ១តោន ដល់អធិការក្រុងសៀមរាប ដេីម្បីកសាងអភិវឌ្ឍ សមិទ្ធិផលនាៗ ក្នុងអង្គភាពអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ការឧបត្ថម្ភធ្វើឡើង នៅថ្ងៃសុក្រ ទី០៣ ខែ កញ្ញា ឆ្នាំ២០២១នេះ។