ខេត្តបាត់ដំបង៖ លោកសុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបវេល និងបានធ្វើការណែនាំដល់រដ្ឋបាលស្រុកបវេល រៀបចំបញ្ជីទំនាស់នានា ដែលប្រជាពលរដ្ឋជួបបញ្ហា និងប្ដឹងមករដ្ឋបាលស្រុក និងលើកទឹកចិត្តឲ្យរដ្ឋបាលស្រុក ឃុំ រៀបចំឲ្យមាននូវវេទិកាសាធារណៈ លក្ខណៈតូចៗ ដោយមានការចូលរួមតាមលទ្ធភាពជាក់ស្ដែងដែលរដ្ឋបាលស្រុក ឃុំអាចរៀបចំ ក្នុងន័យនេះដើម្បីចូលរួមចំណែកក្នុងការពង្រឹងនូវការងាររដ្ឋបាលថ្នាក់ ស្រុក ឃុំ ឲ្យកាន់តែល្អប្រសើរ និងដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកបវេល ដោយក្នុងនោះលោក បានណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារ បានល្អប្រសើរ។
លោកក៏បានណែនាំឲ្យរដ្ឋបាលស្រុករកដី សម្រាប់រៀបចំជាទីលានចាក់សំរាមបន្ថែមទៀត ដែលមានទំហំផ្ទៃដីធំ ដើម្បីអាចដាក់សំរាមបានច្រើន មិនធ្វើឲ្យយឺតយ៉ាវ ក្នុងការប្រមូលសំរាម៕SRP
ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោកហ៊ុយ វណ្ណៈ តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ បានបង្ហោះសារមួយទាក់ទងទៅនឹង អ្នកសារព័ត៌មានឬអ្នកកាសែត នៅពេលចុះទៅយកព័ត៌មាន។

ខេត្តសៀមរាប៖របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា រយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី១៨-២០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែ