ខេត្តកំពង់ចាម៖លោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល របស់កុមារ និងយុវវ័យមាន អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនៗទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ
លោកថ្លែងអំពាវនាវនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានដាក់ចេញនូវ «ផែនការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ» សំដៅបង្កើតឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
សូមជម្រាបថារដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ ជូនដល់កូនក្មួយជាកុមារ និងយុវវ័យដែលបានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះតទៅដោយមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយមានចំនួន២២ ទីតាំង៖
១.ក្រុមកំពង់ចាម ១ទីតាំង – មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
២.ស្រុកកំពង់សៀម ២ទីតាំង -មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពកោះរកា។
៣.ស្រុកចំការលើ ៣ទីតាំង -មណ្ឌលសុខភាពស្ពឺ -មណ្ឌលសុខភាពចំការអណ្តូង និងមណ្ឌលសុខភាពស្វាយមាស (ឃុំតាអុង)។
៤.ស្រុកស្ទឹងត្រង់ ៣ទីតាំង -មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ -មណ្ឌលសុខភាពពាមកោះស្នា និងមណ្ឌលសុខភាពមេសរជ្រៃ។
៥.ស្រុកព្រៃឈរ ៣ទីតាំង -មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ -មណ្ឌលសុខភាពស្រង៉ែ (ឃុំសំរោង) និងមណ្ឌលសុខភាពគគរ។
៦.ស្រុកជើងព្រៃ ២ទីតាំង -មណ្ឌលសុខភាពដូនដុំ (ឃុំសូទិព្វ) និងមណ្ឌលសុខភាពស្ដើងជ័យ។
៧.ស្រុកបាធាយ ២ទីតាំង -វិទ្យាល័យសម្ដេចតេជោហ៊ុន សែន បាធាយ និងវត្តសណ្ដែក (ឃុំសណ្ដែក)។
៨.ស្រុកស្រីសន្ធរ ៣ទីតាំង -សាលាស្រុកស្រីសន្ធរ -សាលាបឋមសិក្សាអំពិល ព្រែកដំបូក និងសាលាបឋមសិក្សាខ្នារស (ឃុំខ្នារស)។
៩.ស្រុកកោះសូទិន ១ទីតាំង -មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។
១០. ស្រុកកងមាស ២ទីតាំង -មន្ទីរពេទ្យបង្អែកស្រុកកងមាស និងមណ្ឌលសុខភាពស្ដៅ៕SRP
ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចតែងតាំង លោកសុខ សង្វារ ជាប្រធានកិត្តិយស នៃសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍។ នេះបើយោងតាមសេចក្ដីសម្រេចតែងតាំង ចុះហត្ថលេខាដោយ លោក ហ៊ុន ម៉ានី៕SRP
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី០៩ ខែសីហានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម។

ខេត្តកណ្តាល៖អ្នកបាញ់ល្បែងអាប៉ោងស៊ីសងម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនខណៈកំពុងប្រព្រឹត្ត។
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤៕SRP
ភ្នំពេញ៖គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលកិច្ចប្រជុំរបស់ខ្លួន។
ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែសីហា ម្សិលមិញបានចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ អនាម័យ និងសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារលើធំថ្មី ដែលកំពុងលក់បណ្តោះអាសន្ននៅមុខផ្សារផាមកុងទីន័រ ផ្លូវ៦០ម៉ែត្រ។
ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំដំណើរការកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា របស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្ត។