ខេត្តកណ្ដាល៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ជាមួយនឹងភាពជោគជ័យនេះ ខ្ញុំសូមបន្តអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សផ្ទាល់ បន្តចូលរួមគោរពនូវគោលការណ៏ ០៣ការពារ ០៣កុំ ឆ្ពោះទៅការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងទ្រង់ទ្រាយធំ និងដោយសុវត្ថិភាពនាពេលខាងមុខនេះ។
ការអំពាវនាវនេះធ្វើឡើង ក្នុងពេលលោកចុះទៅដល់វិទ្យាល័យហ៊ុន សែន ថ្នល់ទទឹង នៅថ្ងៃទី១៥ ខែកញ្ញា ព្រឹកមិញនេះ។
លោក ហ៊ុន ម៉ានី បានលើកថា ថ្ងៃនេះ ខ្ញុំបានចុះមកដល់វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងស្វែងយល់ពីស្ថានភាពនៃការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ឡើងវិញក្នុងក្របខណ្ឌខេត្តកណ្តាល។ បើទោះពេលនេះ យើងមិនទាន់អាចបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់ក្នុងទ្រង់ទ្រាយធម្មតា នេះជាជំហ៊ានដ៏វិជ្ជមានមួយ ឆ្ពោះទៅការបើកសាលាគ្រប់កម្រិតក្នុងទ្រង់ទ្រាយធំ តាមបែបប្រក្រតីថ្មីនាពេលខាងមុខនេះ។
លោក ហ៊ុន ម៉ានី បន្តទៀតថា លទ្ធភាពរបស់កម្ពុជា ក្នុងការបើកសាលាឲ្យសិស្សចូលរៀនដោយផ្ទាល់នៅពេលនេះ ឆ្លុះបញ្ជាំងពីការអនុវត្តនូវគោលនយោបាយដ៍ត្រឹមត្រូវ និងជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងនូវការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព មានជាអាទិ៍ យុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីជួរមុខ គ្រូបង្រៀន សិស្ស និងប្រជាពលរដ្ឋទូទៅនាពេលកន្លងមក។ ការបើកសាលាឲ្យសិស្សបានចូលរៀនដោយផ្ទាល់នៅពេលនេះ ក៏ជាការឆ្លុះបញ្ជាំងឲ្យឃើញពីការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ស្ថាប័នពាក់ពាក់ព័ន្ធ ដែលក្នុងនោះរួមមានក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមគោរព និងអនុវត្តនូវវិធានការការពារយ៉ាងហ្មត់ចត់ពីសំណាក់អាណាព្យាបាលសិស្ស សិស្សផ្ទាល់ និងប្រជាពលរដ្ឋទូទៅ៕SRP


ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថានឹងបន្តចាក់វ៉ាក់សាំង ដូសទី៣ ឲ្យបានគ្រប់ៗគ្នា។ នៅលើគណនីហ្វេសប៊ុក របស់សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរថា« ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់»។(តែពីរនាក់បានហើយយាយនិងតា)។
ភ្នំពេញ៖លោក វង្ស ពិសេស អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាឲ្យបញ្ឈប់រាល់ការស្នើប័ណ្ណខេមរភូមិន្ទ ដើម្បីបំពាក់លើរថយន្តឯកជន បើទោះបីជារថយន្តទាំងនោះ ចូលរួមផ្នែកណាមួយក្នុងការបម្រើការងារអង្គភាពក្តី។ ត្រូវយករថយន្តចង្កូតស្ដាំកែទៅជាចង្កូតឆ្វេង រីឯរថយន្ត ចង្កូតឆ្វេង ដែលមិនទាន់បង់ពន្ធនាំចូល ត្រូវប្រញាប់ទៅបង់ពន្ធជូនរដ្ឋ តាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានយន្តការកំណត់ដូចក្នុងសេចក្តីជូនដំណឹងលេខ១៩៨៣/២១.អ.គ.រ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត។ 
ខេត្តសៀមរាប៖អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងជម្រុញឲ្យស្នងការថ្មីខេត្តសៀមរាប «ត្រូវតែធ្វើឲ្យបាន បើយើងសន្យាហើយ ដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយបើយើងចង់ឲ្យខេត្តសៀមរាប ទទួលបានជោគជ័យនោះ ទាល់តែយើងទាំងអស់គ្នារួមរួមសាមគ្គីគ្នា ទើបសម្រេចបានលទ្ធផលល្អប្រសើរ ជាពិសេស គឺលើការអនុវត្តនៅភូមិឃុំមានសុវត្ថិភាព»។
ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ខណ:តខ្សែភ្លើងដាក់ចង្រិត។