Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
ការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម សម្រេចបានជាង៨០%
ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានដឹងថាពួកគាត់បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាក់ toyota ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២Bl ៤៣១០ ប្លុងចោលជាច្រើនថ្ងៃមកហើយ។

ការប្រទះឃើញស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅរសៀលថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ នេះ។

បើតាមប្រភពបានឲ្យដឹងថាខណ:ពេលនេះសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា កូនឈើចម្រុះសរុប ចំនួន៤,០៦០ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់ព្រះសង្ឃ រួមនិងសាធារណជន គិតចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១នេះ។ ដើមឈើទាំងនោះ ត្រូវបានយកទៅដាំនៅតាមទីវត្តអារាម សាលារៀន ដីចម្ការ។ល។ កូនឈើដែលផ្តល់ជូនទាំងនោះរួមមាន៖

– ប្រគេនកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំតាមបរិវេណសាលារៀននានាក្នុង ខេត្តសៀមរាប និងឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់១០០ដើម បេង១៥០ដើម ច្រេស៥០ដើម គគីរ១០០ដើម ឈើទាល១៥០ដើម កកោះ១០០ដើម និងរំដួល១៥០ដើម។

– ផ្តល់កូនឈើជូនលោក ប្រុក ឡោង ប្រធានភូមិប្រិយ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅជុំវិញស្រះសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងភូមិប្រិយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១១០ដើម ធ្នង់១០០ដើម បេង៥០ដើម រំដួល១០០ដើម ថ្កុល១០ដើម ផ្ញៀវ២០ដើម និងស្តៅ១០ដើម។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរអង្គរនៃអាជ្ញាធរជាតិអប្សរា ចំនួន២៧០ដើម ដើម្បីយកទៅដាំនៅមុខបរិវេណប្រាសាទនាគព័ន្ធ និងប្រាសាទបាគង។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម រំដួល៨៥ដើម ក្ងោកតូច៧០ដើម និងជើងគោ១៥ដើម។

– ប្រគេនកូនឈើជូនព្រះអង្គ មឺយ ចយ ព្រះគ្រូចៅអធិការវត្តស្លាតរំជ័យ ចំនួន៨២០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៣០០ដើម ឈើទាល៣០០ដើម អង្កាញ់១០០ដើម រំដួល៥០ដើម ថ្កុល៥០ដើម និងស្តៅ២០ដើម។

– ផ្តល់កូនឈើជូនលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំនៅសាលាបឋមសិក្សាដូនច្រែង សិ្ថតក្នុងភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ១០ដើម ឥន្ទនេល២ដើម ថ្កុល២ដើម ក្ងោកធំ២ដើម ក្ងោកតូច២ដើម និងស្តៅ២ដើម។

– ប្រគេនកូនរំដួលជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

– ប្រគេនកូនឈើជូនព្រះគ្រូវិនិយរក្ខិតោ ម៉ាន់ ចាន់រ៉ា ចំនួន១,៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ព្រះស្រីឯកោរាមាធិបតី ហៅវត្តដូង ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងកកោះ២០០ដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានស្លាប់ខណ: ពេលទៅលើកទ្រូរបស់ខ្លួន ចំបង្កៃគ្រាប់បែកដែលជនមិនស្គាល់លួចដាក់ជាប់នឹងទ្រូ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

យោងតាមរបាយការណ៍បានឲ្យដឹងថាករណីនេះក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិរំដេង បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល៩ និង៤០នាទីព្រឹក រូបគាត់បានទៅស្ទូង(ជួស)ស្រូវនៅវាលស្រែខាងលិចភូមិប្រហែល៣០០ម៉ែត្រ ដែលមានព្រំប្រទល់ជាប់និងភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់។ ពេលគាត់ទៅដល់ស្រែ បានឃើញមានធុងពណ៌សនៅលើភ្លឺស្រែដែលមានចម្ងាយប្រហែល៨០ម៉ែត្រប៉ុន្តែមិនឃើញមានមនុស្សទេ គាត់ក៏បានដើរទៅមើល ពេលគាត់ទៅដល់ក៏ឃើញមនុស្សដេកស្លាប់ក្បែរធុងសុីនោះ គាត់ក៏បានទៅប្រាប់គ្នារបស់ពួកគាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច។

របាយការណ៍បន្តថានៅសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យទើបដឹងថាជនរងគ្រោះឈ្មោះ ឆាវ រ៉ាយ ភេទប្រុសអាយុ៧៨ឆ្នាំ ទីលំនៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្លាប់ដោយកាផ្ទុះគ្រាប់បែកដោយជនមិនស្គាល់មុខលួច(បង្កៃគ្រាប់បែក)ដាក់ជាប់និងទ្រូរបស់ជនរងគ្រោះ។

បើតាមការបំភ្លឺរបស់ឈ្មោះឆាវ រុិត ភេទប្រុសអាយុ៣៧ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ ថាពុករបស់គាត់ដាក់ទ្រូនៅទីនោះ(ផ្លូវរទេះចាស់)រយ:ពេលជិត១០ឆ្នាំមកហើយ ហើយឆ្នាំនេះគាត់ទៅដាក់ទ្រូកន្លែងចាស់នោះប្រហែល៦.៧ថ្ងៃហើយព្រោះទើបមានទឹក ហើយរៀងរាល់ព្រឹកម៉ោង៦.៣០គាត់តែងតែទៅមើលទ្រូរបស់គាត់លុះដល់ម៉ោងប្រហែល៨.០០គឺពុករបស់គាត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែព្រឹកមុិញនេះ កូនដាំបាយឆ្អិនចាំពុកគាត់ដល់ម៉ោង៩.៣០នាទីនៅតែមិនឃើញមកផ្ទះទើបគាត់ទៅតាមដល់កន្លែងដាក់ទ្រូ ទើបដឹងថាពុកគាត់បានស្លាប់នៅកន្លែងដាក់ទ្រូបាត់ទៅហើយ។

បើតាមរបាយការណ៍បន្តថានៅវេលាម៉ោងប្រហែល៧និង២០នាទី ប្រជាពលរដ្ឋ នៅភូមិក្បែរកន្លែងកើតហេតុ បានឮសំលេងផ្ទុះដែរ ប៉ុន្តែស្មានថាផ្ទុះកង់រថយន្ត ឬជាស្នូរផ្គររន្ទះ ព្រោះពេលនោះមេឃកំពុងតែភ្លៀងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចក្រុងសៀមរាបបានរាយការណ៍ថា នៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចប៉ែកខាងកើតបឹងសហគមន៍ពារាំង ស្ថិតក្នុងភូមិសាស្រ្ដ សង្កាត់ជ្រាវ ក្រុងសៀមរាប មានករណីប្រជាសហគមន៍ប្រទះឃើញ សាកសពអណ្ដែតទឹក។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះភេទប្រុស អាយុប្រហែល៤០ឆ្នាំ មានស្នាមសាក់ពីក្រោយឆ្អឹងខ្នង មានពាក់ខ្សែកប្រាក់ និងចិញ្ចៀនប្រាក់នៅដៃខាងឆ្វេង។ ករណីនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។ចំណែកឯមូលហេតុស្លាប់ នៅពុំទាន់អាចសន្និដ្ឋានបានឡើយទេ។

បច្ចុប្បន្នសាកសព ត្រូវបានយកមកតម្កល់ទុកនៅវត្ដព្រិន្ទដើម្បីរងចាំស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖លំនៅឋានពលរដ្ឋចំនួន៥ខ្នង សាលាអង្គការ១ខ្នង និងអគារមន្ទីរពេទ្យ១ខ្នង ត្រូវបានខូចខាតនិងប៉ះពាល់ដោយសារខ្យល់កន្រ្តាក់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្រុងសៀមរាប។

របាយការណ៍បានបង្ហាញថាសង្កាត់គោកចក មានចំនួន០៥ខ្នង៖ភូមិគោកត្នោត ចំនួន០៣ខ្នង៖

១.ម្ចាស់ឈ្មោះ មាន ស៊ន់ ភេទស្រី អាយុ៦៣ឆ្នាំ (ជាស្រ្តីមេម៉ាយ) មានសមាជិកគ្រួសារចំនួន០៦នាក់ ស្រី០២នាក់។
-ផ្ទះទំហំ៧x៩ម៉ែត្រ(ដើមអំពិលរលំសង្កត់ពីលើ ខូចខាតផ្នែកខាងលើ៥០%)។

២.ម្ចាស់ឈ្មោះ សែត សឿត ភេទប្រុស អាយុ៤២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៧នាក់ ស្រី០៤នាក់។ ផ្ទះទំហំ៧x៩ម៉ែត្រ (ខូចខាតសំយាបទាំងស្រុង)។

៣.ម្ចាស់ឈ្មោះ ឯម កង ភេទប្រុស អាយុ៤១ឆ្នាំ(ជាប្រធានអង្គការ) មានសមាជិកជាគ្រូចំនួន១៣នាក់ ស្រី០៦នាក់។
-សាលាទំហំ៥x១៣ម៉ែត្រ(ដើមគ០២ដើម និងដើមត្នោត១ដើម រលំសង្កាត់បណ្ដាលឲ្យខូចខាតសាលាទាំងស្រុង)។

ភូមិគោកបេង ចំនួន០២ខ្នង៖
១.ម្ចាស់ឈ្មោះរឿម ញិប ភេទប្រុស អាយុ៣២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៤នាក់ ស្រី០២នាក់។
-ផ្ទះទំហំ៦x៨ម៉ែត្រ(ដើមសេមាន់រលំសង្កត់ ខូចខាតមួយចំហៀង)។

២.ម្ចាស់ឈ្មោះហឿយ អ៊ា
-ផ្ទះទំហំ៥x៧ម៉ែត្រ(ដើមគ រលំសង្កត់ ខូចខាតស័ង្កសី០៤សន្លឹក)។

សង្កាត់ក្របីរៀល ០១ខ្នង៖ម្ចាស់ឈ្មោះសឿត សាន់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិព្រៃក្រូច។
-ផ្ទះទំហំ៥x៧ម៉ែត្រ(ដើមឈើរលំសង្កត់)។

សង្កាត់ស្វាយដង្គំ ០១ខ្នង៖ដើមឈើរលំសង្កត់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទំហំ៨x១២ម៉ែត្រ(ខូចខាតដំបូលមួយចំហៀង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសជាប្ដីស្រវឹងស្រាបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនបណ្ដាកឲ្យស្លាប់យ៉ាងអាណោចអាធម៌។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកនេះថាករណីឃាតកម្មនេះបង្កដោយជនសង្ស័យមានឈ្មោះ ឆែម ទក់ ភេទប្រុសអាយុ ៣២ឆ្នាំបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើប្រពន្ធរបស់ខ្លួន មានឈ្មោះ សាន់ ចាន់ អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា ត្រូវចំនួន២ពូថៅ(ចំខាងក្រោយក្បាលនិងក្រោមត្រចៀកខាងឆ្វេង១ពូថៅ)បណ្តាលអោយស្លាប់នៅចំណុចកើតហេតុ។

សមត្ថកិច្ចបានបន្តថាក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់ចេញពី ក្នុងផ្ទះមកក្រៅ ហើយបានជួប និងឈ្មោះម៉ុន នៅផ្ទះក្បែរគ្នា ក៏បានយាពូថៅកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុតក៏ត្រូវចំករឈ្មោះ ខៀន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ ១ពូថៅបណ្ដាលអោយ(របួសធ្ងន់) ភ្លាមនោះ ឈ្មោះ ខៀន ឆាត ភេទប្រុសអាយុ៣៤ឆ្នាំបានស្ទុះទៅជួយ ប្អូនស្រី ក៏ត្រូវជនសង្ស័យ កាប់ត្រូវដៃ ខាងឆ្វេង១ពូថៅ ទៀតបណ្ដាលអោយ (របួស)ហើយក្រោយ ជនសង្ស័យបានរត់គេចខ្លួន ទៅទិសខាងត្បូងផ្ទះរបស់ខ្លួនបាត់ ដោយមានដៃកាន់ពូថៅ ទៅជាមួយផងដែរ។

ចំណែកជនរងគ្រោះ ដែលមានរបួសទាំងពីរ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។ បើតាមសមត្ថកិច្ចថាករណីនេះមូលហេតុគឺបណ្តាលមកពីជនបង្កស្រវឹងស្រា និងមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។ ទោះជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកជនសង្សយ័ដើម្បីយកមកអនុវត្តន៏តាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២១

ខេត្តកំពង់ធំ៖ទំនងខឹងឈ្មួញឈើឈ្មោះធួក និង បក្សពួកបាននាំគ្នារើឈើទម្លាក់ចេញពីលើឡាន ហើយយកសាំងចាក់ដុតបំភ័យសមត្ថកិច្ច រំដោះរថយន្តចេញបាត់។

ហេតតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី ១៨ កញ្ញា ២០២១ត្រង់ចំណុចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ការបង្ក្រាបនេះធ្វើឡើងដោយរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមបញ្ជារបស់ លោក តិប ញាតា សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ក្រោមការសម្របសម្រួលដោយលោក សាយ វាសនាព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថារថយន្តដែលសមត្ថកិច្ចមេព្រៃបង្ក្រាបប្រភេទរថយន្តកូរ៉េ ៣តោន ដឹកប្រភេទឈើចម្រុះ ចេញពីតំបន់ព្រៃអង់តែន ជាឈើមិនគ្រប់អាយុដែលរដ្ឋបាលព្រៃឈើហាមឃាត់។

ករណីនេះវត្ថុតាងត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។ ដោយឡែករថយន្តត្រូវបានជនល្មើសឈ្មោះធួក និង បក្សពួក បើករត់គេចបាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងដើម្បីស្វែងរករថយន្តនិងបុគ្គលឈ្មោះ ធួក ព្រមទាំងបក្សពួកយកមកចំណាត់ការបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថាឈ្មោះធួក ជាឈ្មួញរកស៊ីដឹកជញ្ជូនឈើជាច្រើនឆ្នាំមកហើយនៅភូមិសាស្ត្រខាងលើ កម្រសមត្ថកិច្ចបង្ក្រាបបាននោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២១

ខេត្តព្រះវិហារ៖ទីតាំងសិប្បកម្មកែច្នៃឈើ មួយកន្លែង នៅក្នុងខេត្តព្រះវិហារ ត្រូវបានគេទម្លាយឲ្យដឹងថាជាប្រភពបំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋបានឱ្យដឹងថាទីតាំងរោងសិប្បកម្មកែច្នៃឈើមួយកន្លែងសម្ងំផលិតគ្រឿងសង្ហារឹមយ៉ាងរលូនមានម្ចាស់ឈ្មោះគីវ ស្ថិតនៅជាយសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ប្រភពបានបន្តថារោងសិប្បកម្មកែច្នៃឈើ ខាងលើជាកន្លែងធ្វើគ្រឿងសង្ហារឹមល្អៗឲ្យអ្នកមានអំណាចក្នុងខេត្តផ្តាច់មុខ ហើយមិនមានសមត្ថកិច្ចណាម្នាក់ហ៊ានប៉ះពាល់នោះទេជាហេតុធ្វើឲ្យថៅកែឈ្មោះគីវ ទ្បើងចាងមិនខ្លាចញញើតសមត្ថកិច្ចអនុវត្តច្បាប់អ្វីទ្បើយ។

ពលរដ្ឋសូមសំណូមពរដល់លោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ជួយអន្តរាគមន៍ចុះស្រាវជ្រាវចាត់វិធានការពិនិត្យមើលសុពលភាពច្បាប់ធ្វើអាជីវកម្មនិងប្រភពឈើ យកមកពីប្រភពណាដើម្បីឈានទៅបង្ក្រាប។

សូមជម្រាបថាកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដើម្បីបញ្ចប់ការកាប់បំផ្លាញគម្របព្រៃឈើការពារសំខាន់ៗនិងប្រមូលកាកសំណល់ព្រៃឈើជួញដូរលក់ក្នុងស្រុកនិងក្រៅប្រទេស ប៉ុន្តែសិប្បកម្មខ្លះ មានឈើប្រណិតៗ យ៉ាងច្រើនសម្រាប់ច្នៃជាគ្រឿងសង្ហារឹម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២១

ខេត្តកែប៖នគរបាលខេត្តកែប បានឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស ស្រី ២៣នាក់ ផឹកស៊ីល្មើសវិធានសុខាភិបាល និងបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ការឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមតំបន់ឆ្នេរ ក្នុងក្រុងកែប តាមបញ្ជាពីលោកសម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។

នគរបាលខេត្តកែបបានឲ្យដឹងថា ក្រុមក្មេងទំនើងប្រុស ស្រីចំនួន២៣នាក់ បានជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត ដោយពួកគេប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់លឺបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ ពាក់ព័ន្ធករណីនេះត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ ការប្រមូលផ្តុំគ្នាផឹកសុីត ទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២១

ខេត្តកំពង់ចាម៖ក្រុមមន្ត្រីអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលមន្ទីរកសិកម្មខេត្តកំពង់ចាម បានចាប់រថយន្ត១គ្រឿង ដឹកប្រហិតជិត ២០តោន នាំចូលពីប្រទេសថៃ។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

មន្ត្រីជំនាញបានឲ្យដឹងថារថយន្តដឹកប្រហិតម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខកំពង់ចាម ៣A ៩៩៨៣ បានដឹកផលិតផលកែច្នៃពីសត្វ (ប្រហិត)ចំនួនសរុប១៨,៤៥៤គីឡូក្រាម ( ហតដកសាច់ក្ដាម៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់១០,៩៥០គីឡូក្រាម)។

មន្ត្រីបានបន្តថារថយន្តខាងលើនេះបាននាំចូលផលិតផលមានដើមកំណើតពីសត្វ(ប្រហិត) មកពីប្រទេសថៃ តាមច្រកអូរស្មាច់ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

បើតាមមន្ត្រីបានបញ្ជាក់ថាវត្ថុតាងបទល្មើសត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ឣគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២១

ខេត្តកំពង់ចា៖លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌ ខេត្តកំពង់ចាម បានថ្លែងថា អ្វីដែលកូនៗ​ ក្មួយៗ​ រង់ចាំបានមកដល់ហេីយគឺ​ វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩​ ក្តីសង្ឃឹមរបស់កុមារ និងយុវ័យ គឺការទទួលបានវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ដើម្បីមានឱកាសបានចូលសាលារៀនវិញ។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោកអ៊ុន ចាន់ដា បាន​ថ្លែង​ថា​ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ សបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់ របស់​សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ មកលើចៅៗ កុមារ ដើម្បីជំរុញ​ឲ្យ​មានការបើកសាលាបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈពេលដែល កុមារ អាយុចាប់ពី ១២ឆ្នាំ រហូតដល់ ១៨ឆ្នាំ បាននឹងកំពុងតែបន្តចាក់វ៉ាក់សាំងដូសបន្ត ហើយឈានទៅដល់ការបើកសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ឡើងវិញផងដែរ។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្ត ក៏គ្រោងនឹងបើកឲ្យសិស្សថ្នាក់បឋម ចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ផងដែរ។ ដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ ចាប់ពីអាយុ ៦ ដល់ក្រោម ១២ឆ្នាំ នាពេលនេះ វានឹងអាចបន្ស៊ីទៅនឹងផែនការ បើកឲ្យដំណើរការចូលរៀនឡើងវិញ នៅថ្នាក់កម្រិតបឋម ហើយក្មួយៗ ក៏អាចនឹងឈានចាក់វ៉ាក់សាំងម្ជុលទី ២ និងទទួលបានភាពសាំនៅក្នុងខ្លួន ដើម្បីការពារការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ផងដែរ។

អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល និងកុមារ ដែលបានទទួលការចាក់វ៉ាក់សាំង រួចហើយ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បន្តអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ការអនុវត្តវិធាន ៣ការពារ​ ៣កុំ​ ដើម្បីជៀសផុតពី​ជំងឺដ៏កាចសាហាវនេះ​។

គួរ​បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១០៦.៥០១នាក់ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានរៀចំទីតាំងចាក់ នៅតាមបណ្តាក្រុង-ស្រុក ចំនួន ២៨កន្លែង។​ ដោយ​បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ចាម សម្រេចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួន ៥៧៩.៩៥២នាក់ ស្មើនឹង ៨២,៦៥% និងកុមារមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ១០៧.៦៩៦នាក់ ស្មើនឹង ៩៧,៥៦%។

ក្នុង​ឱកាស​នោះដែរ លោក អ៊ុន ចាន់ដា អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ ក៏បានអញ្ជើញពិនិត្យអាគារ សម្រាប់រៀបចំម៉ាស៊ីនផលិតអុកស៊ីសែន ដែលមានទីតាំង ស្ថិតនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម សម្រាប់បម្រើ​ឲ្យ​ការព្យាបាលជំងឺកូវីដ-១៩ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កញ្ញា ២០២១

ភ្នំពេញ៖ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះកម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ខណៈដែលស្ថានភាពកូវីដ-១៩ នៅលើពិភពលោកមិនទាន់មានការថមថយនៅឡើយ។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជាថ្មីម្តងទៀតថា សម្តេចមិនចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចទេ គឺត្រូវចាក់ស្រោចវ៉ាក់សាំងតែម្តង ទើបមានភាពស៊ាំក្នុងសហគមន៍ ដែលមានន័យថា ស្រោចកន្លែងណាគឺត្រូវស្រោចឱ្យជោគតែម្តង។
សម្តេចតេជោ បានមានប្រសាសន៍ថា យើងមានវិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២ ការចាក់វ៉ាក់សាំង និងទី៣ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលការណ៍បើកសាលាឡើងវិញ រួមមានទី១ នៅតាមជនបទដែលមានហានិភ័យទាប ទី២ នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ទី៩ ដល់១២, ទី៣ នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញ, ទី៤ ត្រូវបង្កើតគណៈកម្មការតាមដាន ទី៥ បន្តត្រួតពិនិត្យអ្នកជំងឺថ្មី កុំឱ្យឆ្លងចូលសាលារៀន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបើកអ្វីៗឡើងវិញក្រោយថមថយកូវីដ ត្រូវចាប់ផ្តើមពីដំបូងវិស័យអប់រំ បន្ទាប់មកគឺវិស័យសេវា ដែលវិស័យសេវាត្រូវធ្វើ២ជំហាន ដោយជំហានទី១ បើកទេសចរណ៍ក្នុងស្រុក ជំហានទី២ គឺទេសចរណ៍វ៉ាក់សាំង។
សម្តេចតេជោ ថ្លែងថា ពេលខាងមុខ អ្នកចាក់វ៉ាក់សាំងគ្រប់អាចមកកម្ពុជាបាន ប៉ុន្តែអាចធ្វើចត្តាឡីស័កនៅក្របខណ្ឌមូលដ្ឋានខេត្តនោះ៧ថ្ងៃ ដោយមិនឱ្យឆ្លងទៅខេត្តដទៃ។ កម្ពុជាសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ។

សម្តេចហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នងឱកាសអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ជាមួយនឹងការប្រកាសបើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត បានមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។

សម្តេចហ៊ុន សែន បានណែនាំឱ្យគណៈកម្មការចាក់វ៉ាក់សាំង សិក្សាអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់នៅកម្ពុជា ខណៈដែលពួកគេត្រូវចូលរៀនថ្នាក់មត្តេយ្យផងដែរ។ នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសរួមគ្នាតែម្ដងជាមួយនឹងការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៦ ឆ្នាំដល់១២ ឆ្នាំ និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋកម្ពុជាចាប់ពីពេលនេះតទៅផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page335 Page336 Page337 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×