ខេត្តកំពង់ធំ៖លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា«លោកទទួលស្គាល់ថាពិតជាមានចំណុចខ្វះខាតមែន ដោយសារគ្រូពេទ្យមានចំនួនតិច ជាប់ធ្វើចត្តាឡីស័ក ហើយគ្រូពេទ្យទាំងនោះហត់ខ្លាំង ទើបប្រើប្រាស់សម្ដីអសីលធម៌ខ្លះលើអ្នកជំងឺ។ លោកថា ពាក់ព័ន្ធសុជីវធម៌ លោកធ្លាប់បាន ណែនាំអប់រំ និងកែប្រែ ញាក់ញាប់ណាស់ តែបើដឹងគ្រូពេទ្យណាមួយច្បាស់លាស់យើងងាយស្រួលធ្វើការអប់រំគាត់អោយកែប្រែនៅពេលក្រោយទៀត។
ដោយឡែកលោក ប៉ឹក គឹមសាន អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ធំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកទទួលស្គាល់ថា«ពិតជាមានចំណុចខ្វះខាតមួយចំនួនមែន ដោយសារតែបច្ចុប្បន្នជាសម័យជំងឺកូវីដ ធ្វើអោយគ្រូពេទ្យរវល់ច្រើន ពុំសូវមានពេលទទួលអោយបានដិតដល់ ហើយគ្រូពេទ្យមួយចំនួនជាប់ធ្វើ ចត្ដាឡីស័ក ទើបធ្វើអោយខ្វះខាតកម្លាំង។ លោកថារឿងក្រមសីលធម៌វិញ គឺធ្លាប់បានពន្យល់និងអប់រំ ណែនាំ កែប្រែ និងផ្សព្វផ្សាយច្រើនដងហើយ។
ការទទួលស្គាល់បែបនេះបន្ទាប់ពីមានមានមតិពីសំណាក់ពលរដ្ននិងក្រុមគ្រួសារអ្នកជំងឺ ថាក្រុមគ្រូពេទ្យមួយចំនួនក្នុងពេទ្យបង្អែកខេត្តកំពង់ធំ ហាក់បីដូចជាមិនសូវយកចិត្តទុកក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺនោះទេ។ ក្នុងក្រមសីលធម៌និងការប្រើពាក្យសម្ដីវិញ មិនសូវសមរម្សនោះឡើយ។
ប្រជាពលរដ្ឋបានឲ្យដឹងថាគាត់បានយកឪពុករបស់គាត់កំពុងហត់ខ្លាំងទៅមន្ទីរពេទ្យខេត្តកំពង់ធំ បែរជាគ្រូពេទ្យប្រើពាក្យសម្ដីអសីលធម៌ សឹងតែមិនអាចទទួលយកបាន និងមិនយកចិត្តទុកដាក់ជួយសង្រ្គោះជីវិតអោយទាន់ពេលវេលានោះទេ ទោះបីក្រុមគ្រួសារគាត់បានសុំអង្វរយ៉ាងទទូចអោយដាក់អ៊ុកស៊ីសែនអោយអ្នកជំងឺដែលកំពុងហត់ខ្លាំងយ៉ាងណាក៏ដោយ ក៏គ្រូពេទ្យមិនដាក់អោយដែរ គឺទុកអោយឪពុកគាត់ស្លាប់តែម្ដង។
ពលរដ្ឋបានសំណូមពរសុំឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំ ជួយពិនិត្យមើលគ្រូពេទ្យអសីលធម៌មួយចំនួនក្នុងមន្ទីរពេទ្យខេត្តកំពងធំ ករណីអសីលធម៌និងមិនយកចិត្តទុកដាក់សង្រ្គោះអ្នកជំងឺ មានតាំងពីមុនកើតជំងឺកូវិដ១៩មកម្លេះ មិនមែនទើបតែរើសអើងក្នុងពេលបច្ចុប្បន្ននេះទេ៕SRP



ខេត្តកំពត៖លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រធានមន្ទីរបរិស្ថានថ្មី ត្រូវមានកិច្ចសហការល្អជាមួយ គណៈបញ្ជាការឯកភាពគ្រប់ដំណាក់កាលនៅក្នុ ង ខេត្ត ដើម្បី គ្រប់គ្រ ងស្ថានការណ៍ លើវិធានការទប់ស្កាត់បទល្មើស ដែលមានសភាពក្តៅគគុកក្នុងពេលបច្ចុប្ប ន្ន បន្តដោះស្រាយជាបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសំណល់រឹងសំណល់រាវលើបរិស្ថានក្នុងខេត្ត ការងារគ្រប់គ្រងនិងអភិរក្សឧទ្យានជាតិ និងតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុង ភូមិសាស្ត្រខេត្តកំពតដោយឈរលើមូលដ្ឋានច្បាប់ជាធរមាននិងគិតគូរសុខទុក្ខមន្ត្រីរាជការមន្ត្រីឧទ្យានុរក្សក្នុងមន្ទីរបរិស្ថាន និងមានទំនាក់ទំនងល្អប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត។
ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន ៦ ៥៣៦គ្រួសារ នៅក្នុងខេត្តសៀមរាបទទួលបានអំណោយជាស្បៀងអាហារពីអាជ្ញាធរ។